KPT+
សន្សំសំចៃប្រាក់របៀបនេះ នឹងឆាប់បានទិញរថយន្តដំបូងដោយកម្លាំងញើសឈាមផ្ទាល់
ធ្លាប់មានក្ដីស្រមៃចង់បានរថយន្តនៅក្នុងសុបិនរបស់យើងអត់? ប៉ុន្តែបញ្ហាចម្បង គឺអត់មានប្រាក់គ្រប់សម្រាប់ទិញវាឡើយ។
កុំបារម្ភអី! ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ជួយយើងឱ្យសម្រេចគោលដៅមួយនោះ បានយ៉ាងឆាប់រហ័ស៖
១. ចាប់ផ្ដើមបង្កើតថវិកា

ដំបូងពិនិត្យមើលសិន ថាតើអ្នករកបានប៉ុន្មានក្នុងមួយខែ និងចំនួនប៉ុន្មានដែលអ្នកចង់រក្សាទុក សម្រាប់ទិញរថយន្តក្នុងសុបិន។ សូមចងចាំថា បើមានរថយន្ត អ្នកក៏ត្រូវសន្សំសម្រាប់ការធានារ៉ាប់រងលើហ្គាស និងការថែទាំរថយន្តផងដែរ។
បន្ទាប់មក ចាប់ផ្ដើមដាក់គម្រោងនិងបង្កើតថវិកា សម្រាប់ការចំណាយទាំងអស់។ ក្រៅពីរថយន្តអ្នកក៏មានវិក្កយបត្រ និងរបស់ចាំបាច់ផ្សេងៗទៀតដើម្បីបង់ថ្លៃដែរ។
២. ចំណាយតិចជាងមុន
គិតពីវិធីដែលអាចកាត់ផ្ដាច់ការចំណាយផ្សេងៗ ដូច្នេះអ្នកអាចសន្សំប្រាក់បានច្រើនជាងមុន។ ប្រសិនបើអ្នកកំពុងគិតចង់ទិញអ្វីមួយ សូមសួរខ្លួនឯងជាមុនសិនថា តើអ្នកកំពុងចំណាយប្រាក់សម្រាប់តម្រូវការឬសេចក្ដីត្រូវការ។
វាក៏អាចជួយក្នុងការប្រៀបធៀបតម្លៃ ដូចនៅពេលដែលអ្នកទិញគ្រឿងទេសដែរ។
៣. បើកគណនីសន្សំ
ធនាគារនៅតែជាកន្លែងដែលមានសុវត្ថិភាពបំផុត ក្នុងការរក្សាប្រាក់ មិនថាអ្នកជឿឬមិនជឿ។ ដូច្នេះបើកគណនី ហើយរក្សាទុកប្រាក់សន្សំទាំងអស់នៅទីនោះ។ ប៉ុន្តែមុនពេលដែលអ្នកធ្វើ ត្រូវប្រាកដថា រកមើលគណនីដែលអ្នកអាចទទួលបានការប្រាក់ខ្ពស់ជាងគេ។
ប៉ុន្តែត្រូវប្រាកដថា គណនីមួយនោះគឺដាច់ដោយឡែក សម្រាប់តែថវិការថយន្តរបស់អ្នកប៉ុណ្ណោះ។
៤. វិនិយោគប្រាក់
បើសិនអ្នកបានខ្ចីប្រាក់ពីធនាគារឬកន្លែងណាមួយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីទិញរថយន្តក្នុងសុបិនទេ។ ដូច្នេះល្បិចវ៉ៃឆ្លាតគឺត្រូវសាកល្បងវិនិយោគផ្នែកខ្លះ ដែលអ្នកចង់ធ្វើ។ រកមើលវិធីដែលអាចវិនិយោគប្រហែលពី ១០ ទៅ ២០% នៃប្រាក់កម្ចីរបស់អ្នក។
វិធីនេះនឹងជួយឲ្យប្រាក់របស់អ្នក កាន់តែកើនឡើងលើសមុន ដើម្បីត្រៀមខ្លួនទិញរថយន្ត។
៥. បង់រំលោះ

អ្នកបានសន្សំប្រាក់រួចហើយ ប៉ុន្តែនៅតែមិនមានប្រាក់គ្រប់សម្រាប់ទិញរថយន្តក្នុងសុបិនដដែល។ ដូច្នេះអាចដាក់ពាក្យសុំហិរញ្ញប្បទានជំនួស ដូចជាប្រាក់ខែ ឬប្រាក់កម្ចីពីធនាគារសម្រាប់ទិញរថយន្ត។ ទាំងនេះអាចជួយឲ្យអ្នកទទួលបានសាច់ប្រាក់លឿន តែជំនួសមកវិញគឺក្រដាសស្នាមផ្ដិតមេដៃតាមច្បាប់។
ទោះយ៉ាងណា អ្នកនៅតែត្រូវបន្តសន្សំប្រាក់ដដែល និងបង់ប្រចាំខែទៅកន្លែងកម្ចី បន្ទាប់ពីអ្នកបានទិញរថយន្តរួចហើយ។
ចងចាំចំណុចនេះទុក មុនសម្រេចចិត្តបងរំលោះរថយន្ត សូមព្យាយាមសាកសួរលក្ខខណ្ឌនៃការទូទាត់អត្រាការប្រាក់ជាមុនសិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អានសុភាសិតទាំងប៉ុន្មាននេះហើយនឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!
ចុចអាន៖ឈ្នានីស ពុំមែនជាចរិតកំណើតទេ ប៉ុន្តែជាផ្នែកនៃសុខភាពផ្លូវចិត្ត ដែលទ្រុឌទ្រោម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


