Connect with us

KPT+

“សំណុំឯកសារ Z22” ក្លាយជារឿងមានអ្នកអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស

បានផុស

នៅ

កម្រងស៊ើបអង្កេតរឿង “សំណុំឯកសារ Z22” បានក្លាយជាប្រលោមលោកមានអ្នកចុចអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“សំណុំឯកសារ Z22” ជាស៊េរីសំណុំរឿងក្ដីដ៏ស្មុគស្មាញទី៣ បន្ទាប់ពីរឿង “ស្ទូឌីយោលេខ 7” និងរឿង “ម៉ោង១រំលងអាធ្រាត្រនៅសង្កាត់លេខ១២”។ រឿងនេះបានដាក់ឱ្យអានដោយឥតគិតថ្លៃនៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ឬ Meysansotheary.com ប្រមាណពីរខែមកហើយ ដែលបច្ចុប្បន្ន “សំណុំឯកសារ Z22”  បានជាប់ក្នុងតារាងមានអ្នកចូលចិត្តអានច្រើនជាងគេក្នុងចំណោមរឿងស៊ើបអង្កេតដទៃទៀតរបស់ សុភាប្រុស។ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវេបសាយរបស់អ្នកនិពន្ធ។

“សំណុំឯកសារ Z22” ជារឿងក្ដីព្រហ្មទណ្ឌមួយដែលហ្វេនៗជាច្រើនស្ងើចសរសើរនូវសាច់រឿង ទឹកដៃតាក់តែងបំបែកក្ដីដ៏ស្វិតស្វាញថា ពិតជាជក់ចិត្តនិងផ្ដល់គុណតម្លៃក្រោយពេលអានចប់ រហូតមានអ្នកខ្លះអានពីរបីដងក៏មាន។

យ៉ាងណាមិញ លើគេហទំព័រ Meysansotheary.com មិនមែនមានតែប្រលោមលោកស៊ើបអង្កេតទាំង ៤ ខ្សែនេះទេ នៅមានប្រលោមលោកមនោសញ្ចេតនា ប្រលោមលោកអបិយជំនឿ សៀវភៅ និងអត្ថបទល្អជាច្រើនទៀតដែលប្រិយមិត្តអាចចូលអានហ្វ្រីៗផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី

ចុចអាន៖ ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម