KPT+
ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ឪពុកម្ដាយគួរកែតម្រូវភ្លាម
ចរិតអាកប្បកិរិយាមិនល្អរបស់កូន ច្បាស់ជាបង្ហាញឲ្យម៉ាក់ប៉ាឃើញក្នុងពេលចិញ្ចឹមកូនលូតលាស់ធំទៅៗ។ ចរិតឆ្មើងឆ្មៃរបស់អាអូន កើតឡើងអាចដោយសាររៀនតាមគ្នីគ្នានៅសាលារៀន ឃើញគំរូមិនល្អពីមនុស្សជុំវិញខ្លួន។ អាកប្បកិរិយាមិនល្អ អាចបណ្ដាលឲ្យកូនមិនគោរពចាស់ទុំ អ្នកដទៃមើលមកកូនមិនល្អ ហេតុនេះបើម៉ាក់ប៉ាឃើញកូនចេញចរិតដូចខាងក្រោមគួរចាប់ផ្ដើមណែនាំកូន។

ចរិតមិនល្អអ្វីខ្លះដែលម៉ាក់ប៉ាគួរកែតម្រូវភ្លាមនោះ?
១. មិនគោរពចាស់ទុំ

ពេលដែលកូនមិនគោរពយើងជាម៉ាក់ប៉ា ឬមនុស្សចាស់ដទៃ បង្ហាញថា កូនមិនខ្វល់ជាមួយអារម្មណ៍មនុស្សនៅជុំវិញខ្លួនគេទេ ហើយបើឥរិយាបថបែបនេះបន្តរហូតដល់អាអូនធំពេញវ័យ នោះកូនច្បាស់ជាក្លាយជាបុគ្គលឆ្មើងឆ្មៃ មិនសូវមានមនុស្សចង់នៅក្បែរឡើយ។
២. មិនស្ដាប់បង្គាប់

ធម្មតាទេ ពេលកូនៗចាប់ផ្ដើមចង់ធ្វើតាមទំនើងចិត្ត កូនច្បាស់ជាធ្វើមិនឮ ធ្វើមិនដឹង និយាយរួមមិនចង់ធ្វើតាមម៉ាក់ប៉ាតែម្ដង។ ពេលខ្លះ អាអូនមិនស្ដាប់បង្គាប់គ្រាន់តែចង់ញ៉ោះម៉ាក់ប៉ាលេង ហើយចុងក្រោយនៅធ្វើតាមដដែល ប៉ុន្តែ ប្រសិនបើម៉ាក់ប៉ានិយាយយ៉ាងណា កូននៅតែមិនធ្វើតាម គួរណែនាំកូនភ្លាមៗ តាមវិធីអប់រំស្រួលបួល ដែលកូននឹងយើងទទួលយកបាន។
៣. រមិលគុណ ឬលោភលន់

វាជារឿងធម្មជាតិទេ ដែលម៉ាក់ប៉ាចង់ផ្ដល់អ្វីៗគ្រប់យ៉ាងដែលកូនចង់បានឲ្យកូន ព្រោះតែស្រឡាញ់។ ប៉ុន្តែ បើធ្វើតាមចិត្តកូនចង់ពេក អាអូនអាចកើតជាលោភលន់ ឬរមិលគុណ។ ឧ. កូនចង់បានទូរស័ព្ទថ្លៃប្រើ តែម៉ាក់ប៉ាទិញទូរស័ព្ទធម្មតាឲ្យ កូនបែរជាអន់ចិត្ត យំបោកខ្លួនដោយសារម៉ាក់ប៉ាមិនធ្វើតាមចិត្ត។ នេះជាអាកប្បកិរិយាលោភលន់ ដែលម៉ាក់ប៉ាគួរកែប្រែភ្លាម។
៤. រករឿងខុសពេល

ក្មេងខ្លះ កើតចរិតច្រឡើសបើស យំសោកបោកខ្លួន រករឿងម៉ាក់ប៉ាខុសពេល ខុសកន្លែង។ ជួនកាល ដើរផ្សារសុខៗ ក៏យំទារទិញរបស់នេះនោះ បើមិនទិញឲ្យស្រែកយំបែកផ្សារ។ បើឃើញកូនចេញចរិតបែបនេះ ម៉ាក់ប៉ាគួរទូន្មានកូនខ្លះទៅ។
៥. និយាយកុហក

ជាទូទៅ កុមារចាប់ផ្ដើមចេះនិយាយកុហកតាំងពីនៅវ័យក្មេង ហើយបើម៉ាក់ប៉ាមិនចាប់អារម្មណ៍ ឬមិនកែទម្លាប់អាក្រក់របស់កូននេះចោលទេ ច្បាស់ជាវីវរមិនខាន។ កាលណាអាអូនទម្លាប់កុហកហើយ ធំឡើងក៏នៅតែកុហក រហូតម៉ាក់ប៉ាអាចតាមលែងទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សញ្ញាបង្ហាញថា យើងជាឪពុកម្ដាយចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


