វិធី ៥ យ៉ាងដើម្បីដោះស្រាយទុក្ខព្រួយ​ និងការបាត់បង់ដែលតោងជាប់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធី ៥ យ៉ាងដើម្បីដោះស្រាយទុក្ខព្រួយ​ និងការបាត់បង់ដែលតោងជាប់ខ្លួន

បានផុស

នៅ

ទោះ​សប្បាយ​យ៉ាងណា​ មាន​សុភមង្គល​ មាន​ភាព​សុខ​ស្រួល​បែប​ណា​ក៏​ដោយ​ តែ​ភាព​ល្អ​អស់​នោះ​នឹង​ត្រូវ​បាត់បង់​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​អាច​កើត​ទុក្ខ​ស្ដាយ​មិន​ចង់​បាត់បង់​ ប៉ុន្តែ​អារម្មណ៍​ទាំង​នេះ​នឹង​អាច​រសាត់​ទៅ ​គ្រាន់​តែ​យូរ​និង​ឆាប់​តាម​ស្ថានភាព​មនុស្ស​ម្នាក់ៗ។

យើង​អាច​មាន​វិធី​ដោះស្រាយ​ទុក្ខ​ព្រួយ​នោះ​បាន​ ដោយ​វិធី​ខាងក្រោម​នេះ៖​

១ ទទួល​យក​អារម្មណ៏

អាច​ថា​​មិន​អី​ក្នុង​ការ​ទទួល​យក​អារម្មណ៍​ពេលនេះ​ ហើយ​សូមឲ្យ​​ទុក្ខវេទនា​អស់​នោះ​រសាត់​ទៅ​ចុះ។ កុំ​ធ្វើពុត​ជា​សុខ​សប្បាយ​ខាង​ក្រៅ​ ហើយ​ប្រាប់​ថា​មិន​អី​នោះ។ ការ​រក្សា​អារម្មណ៍​ទាំង​អស់​នៅ​ខាង​ក្នុង​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​តែ​ម្នាក់ឯង។ ដូច្នេះ​ចូរ​ទទួល​យក​អារម្មណ៍​បែប​នោះ ​ហើយ​រៀន​បង្រៀន​ខ្លួនឯង​ឲ្យ​រឹងមាំ។

២ និយាយ​អំពី​វា​ចេញមុខ​កុំ​ខ្មាសអៀន

និយាយ​អំពី​វា​និង​ចែករំលែក​ការ​ឈឺចាប់​របស់​អ្នក​ជាមួយ​អ្នកដទៃ​ ដែល​អាច​ជួយ​​ដោះស្រាយ​ភាព​ទុក្ខ​ព្រួយ​និង​ការ​បាត់បង់​នេះ​បាន។ ចងចាំ​ថា ​អ្នក​មិន​នៅ​ម្នាក់ឯង​ក្នុង​ទេ​ក្នុង​លោក​នេះ​ទេ។

មនុស្ស​ដែល​មាន​ទុក្ខ​លំបាក​តែង​ចង់​កាត់​ផ្ដាច់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ​ក្នុង​គ្រា​លំបាក​នេះ​ ហើយ​នេះ​​គឺ​ជា​រឿង​ធម្មតា​ទេ។ ការ​និយាយ​ប្រាប់​អ្នក​ផង​ទាំង​ពួង​អាច​ថា​ពិបាក ​ប៉ុន្តែ​ការ​ការ​ចាត់វិធានការ​ដើម្បី​ចាប់ផ្ដើម​ព្យាបាល​គឺ​ពិបាក​ជាង។ កុំ​ទុក​ឲ្យ​វា​ក្លាយ​ជា​មហារីក​ឲ្យ​សោះ។

៣ បរិភោគ​គេង​និង​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេង​ទៀត

មាន​ជីវិត​រស់នៅ​លើ​ផែនដី​នេះ​ហើយ ​សូម​កុំ​ទុក​ឲ្យ​វា​ដូច​គ្មាន​ជាតិ​ សូម​បន្ត​ឆ្ពោះ​ទៅ​មុខ។ ចូរ​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ ​ដើម្បី​ឲ្យ​រាងកាយ​របស់​អ្នក​ត្រូវ​បាន​ផ្គត់ផ្គង់​ជាមួយ​នឹង​សារធាតុចិញ្ចឹម​ដែល​ត្រូវ​ការ។ ការ​គេង​ពី ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គឺ​ចាំបាច់​ណាស់​ ចូរ​គេង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ការ​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​អាច​ជួយ​ឲ្យ​យើង​យក​ឈ្នះ​អារម្មណ៍​សោកសៅ​និង​ការ​បាត់បង់​បាន​ដែរ។ ការ​ថែរក្សា​ខ្លួន​គួរ​តែ​ជា​អាទិភាព​របស់​អ្នក។

៤ ទទួល​យក​ជំនួយ

កុំ​ខ្លាច​ក្នុង​ការ​ទទួល​ជំនួយ ​ជា​ពិសេស​នៅ​ពេល​យើង​​កំពុង​ត្រូវ​ការ​វា។ ការ​ស្នើសុំ​ដំបូន្មាន​បែប​វិជ្ជាជីវៈ​មិន​មែន​ជា​ការ​បង្ហាញ​ភាព​ទន់ខ្សោយ​ទេ ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការ​ទទួល​យក​អ្វី​ដែល​បាន​កើតឡើង។ នេះ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​កម្ចាត់​អារម្មណ៍​ដែល​កំពុង​លង​យើង​ដែរ។

៥ ទទួលយក

ជីវិត​ដើរ​ទៅ​រក​អ្នក​ដែល​​ព្យាយាម​ទទួលយក​គ្រប់​រឿង​ ដែល​កើត​ឡើង​ក្នុង​ឆាក​ជីវិត​ពួកគេ។ ការ​ជ្រើសរើស​ទទួល​យក​​​អាច​​ពិបាក​ ព្រោះ​វា​ត្រូវការ​ពេល​វេលា​ដើម្បី​រៀន​ស្រប​ជាមួយ​បញ្ហា​នេះ។ ការ​រៀន​សូត្រ​ជម្នះ​នៅ​ភាព​សោកសៅ ​និង​ការ​បាត់បង់​គឺ​ពិបាក​ តែ​វា​មិន​ពិបាក​ជាង​ការ​មិន​ព្រម​ទទួល​យក​ការ​ពិត​ទេ។

ការ​ស្វែងរក​ខ្លួន​អ្នក​ម្ដង​ទៀត​នឹង​ត្រូវការ​ពេលវេលា ​ប៉ុន្តែ​នេះ​ជា​ដំណើរការ​ចាំបាច់​មួយ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។ នៅ​ពេល​ដែល​អ្នក​ឆ្លង​ផុត​រឿង​នេះ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ខ្លាំង​ជាង​មុន ​ចាស់​ទុំ​ជាង​មុន​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖practicalhealt

ចុចអាន៖គិត​តាម​ផ្លូវ​ធម៌ ” ចង់​ឈ្នះ​អ្នក​ដទៃ​គឺ​ត្រូវ​យក​ឈ្នះ​ចិត្ត​ខ្លួនឯង​សិន “

ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាន​ឯកអង្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ចាក់​វ៉ាក់សាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆេះ​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​២៣​គ្រឿង ស្លាប់​មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២១នាក់ ជា​សះស្បើយ​២៦​នាក់ ស្លាប់​២​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្សារ​កំពង់​ក្តី ផ្សារ​ដំ​ដែក និង​ផ្សារ​ពោធិ៍​បន្ទាយ​ជ័យ ត្រូវ​បិទ​បន្ត​១៤​ថ្ងៃ​បន្ថែមទៀត

កីឡា៧ ម៉ោង មុន

ហែម ប៉ុច កីឡាករ​ហែល​ទឹក​កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ចាស់​របស់ខ្លួន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services