KPT+
តិចនិក ៦ យ៉ាងជួយឱ្យអានបានរហ័ស ហើយមានប្រសិទ្ធភាព
នៅក្នុងការអានអត្ថបទ ឬការប្រឡងមួយចំនួនដូចជាផ្នែក Reading Test ក្នុងករណីដែលយើងគ្មានពេលវេលាគ្រប់គ្រាន់ ស្ថិតក្នុងស្ថានភាពបន្ទាន់ដែលមិនអាចអានពេញលេញ ឬក៏គ្មានទំនោរ គ្មានចំណូលចិត្តទៅលើអត្ថបទប្រភេទណាមួយ ប៉ុន្តែអ្នកឃើញថាវាមានប្រយោជន៍ ហើយចង់ទទួលបានអត្ថប្រយោជន៍អំពីវា អ្នកចង់អានកាត់ អានលឿនតែមានប្រសិទ្ធភាព យើងមានតិចនិច ៦ យ៉ាងដែលជួយអ្នក៖
១. អានចំណងជើងឱ្យយល់

អានចំណងយល់ វាជួយកំណត់គោលដៅនៅក្នុងការអាន ថាតើអ្នកចង់ដឹងអ្វីខ្លះអំពីការអានមួយហ្នឹង? ប្រសិនបើវាជាវិញ្ញាសាប្រឡង ចូរទៅពិនិត្យសំណួរ មុនពេលអានអត្ថបទ។
២. អានស្ងាត់ ហើយរហ័សបំផុត

ការអានមានពីរ អានដោយបញ្ចេញសូរសំឡេង និងអានក្នុងចិត្ត។ បើប្រៀបធៀបរវាងការអានបញ្ចេញសំឡេង និងអានក្នុងចិត្ត ការអានបញ្ចេញសូរសំឡេងមកក្រៅ គឺអានយឺតជាងអានស្ងាត់។ ដូចនេះបើចង់អានលឿន ត្រូវអានស្ងាត់ អានក្នុងចិត្ត ហើយរហ័ស ដោយផ្ដោតលើគោលបំណង (ស្វែងរកអ្វីដែលអ្នកចង់ដឹងប៉ុណ្ណឹង បើជាការប្រឡងគឺរកតែចម្លើយនៃសំណួរបានហើយ)។
៣. សង្គត់ធ្ងន់នៅចំណុចឆ្លើយតបគោលបំណងអ្នក
មានន័យថា បើអ្នកជួបចំណុចដែលចង់ដឹងហើយ អ្នកត្រូវអានមួយៗ យឺតៗ ហើយយកចិត្តទុកដាក់លើវា។
៤. កត់សម្គាល់ ឬកត់ចំណាំព័ត៌មានដែលអ្នកទទួលបានអំពីវា

វាចាំបាច់មែនទែន គួរតែមានទម្លាប់កត់ត្រាទុក។ ហេតុផលទី១ ជួយឱ្យអ្នកចាំបានល្អ។ ទី២ ងាយស្រួលស្វែងរក មករំលឹក និងទី៣ ក្លាយជាឯកសារសម្រាប់ចែករំលែកអ្នកឯទៀត។ បើអ្នកកំពុងស្ថិតក្នុងស្ថានភាពការប្រឡង យកចំណុចដែលអ្នករកឃើញ ទៅឆ្លើយសំណួរ។
៥. អនុវត្តចំណុចការកត់ចំណាំ

បើអានហើយ កត់ចំណាំហើយទុកចោល អត់មានអនុវត្តជាសកម្មភាពក្នុងជីវិត បែបនេះការអាន វាពុំមានប្រយោជន៍គ្រប់គ្រាន់។ ការអានដែលមានប្រយោជន៍ពេញលេញ គឺជាការអានហើយចេះ ប្រើចំណេះដឹងពីការអាន មកអភិវឌ្ឈខ្លួនឯង។ ឧទាហរណ៍ដូចការប្រឡង អានហើយ ដឹងហើយ មិនអនុវត្តដោយការឆ្លើយសំណួរលើឯកសារ លទ្ធផលធ្លាក់។
៦. អនុវត្តការអានជាប្រចាំ

អានឱ្យបានច្រើន កាន់តែអានច្រើន កាន់តែធ្នឹក កាន់តែស្ទាត់ កាន់តែអានលឿន កាត់ខ្លី សង្កត់ចំណុចខ្លឹមបានល្អ។
យ៉ាងណាក៏ដោយ យើងសូមណែនាំឱ្យអ្នកអានលម្អិត ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ពីព្រោះគ្រប់ពាក្យដែលអ្នកនិពន្ធ អ្នកសរសេរបានរៀបរៀង កើតចេញពីកម្លាំងញើសឈាម ការខំប្រឹង និងល្អិតល្អន់បំផុត៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ ៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


