KPT+
នារីៗមកមើលវិធីថែរក្សាស្បែកតាមបែបធម្មជាតិ សក្ដិសមបំផុតសម្រាប់អ្នកមិនចូលចិត្តផលិតផលជាតិកាត់
រស់នៅក្នុងប្រទេសដែលមានអាកាសធាតុត្រូពិក ជាធម្មតាយើងជួបប្រទះបញ្ហា នៃការទទួលរងពីស្បែកស្ងួត។ ជាមួយនឹងការប្រើក្រែមជាតិសំណើម និងឡេដែលអាចរកបាននៅតាមហាងលក់ទំនិញ ឬហាងលក់ផលិតផលនានា យើងមិនអាចជ្រើសរើសយកមួយណាដែលល្អឥតខ្ចោះ សម្រាប់ស្បែកដែលងាយស្ងួតនោះទេ។
ប៉ុន្តែយើងក៏មានវិធីកែខៃស្បែកឲ្យមានសភាពស្រស់ថ្លាមកបានដែរ ហើយថែមទាំងចំណាយតិចមិនខូចស្បែក។
១ Aloe Vera

ភាពស្ងួតតែងកើតមានដោយសារអាកាសធាតុត្រជាក់ នាំឲ្យមានការរលាក់ស្បែក។ តែយើងក៏អាចកាត់បន្ថយការរលាកស្បែកដោយការប្រើប្រាស់ Aloe Vera។ មុនពេលអនុវត្តវិធីថែរក្សាស្បែក សូមព្យាយាមប្រើ Aloe Vera ជាមុនសិននៅកន្លែងដែលមានស្នាម នៅលើដៃរបស់អ្នក ដើម្បីប្រាកដថាមិនមានប្រតិកម្មអាឡ័កស៊ីជាមួយវា។
២ ផ្លែបឺរ

លាយផ្លែបឺរជាមួយប្រេងអូលីវនិងទឹកឃ្មុំដើម្បីធ្វើម៉ាសបិទមុខ។ គ្រាន់តែលាយគ្រឿងផ្សំឲ្យសព្វហើយលាបវាលើផ្ទៃមុខប្រហែល ២០ នាទី រួចលាងទឹកចេញ។ ប្រសិទ្ធិភាពនៃផ្លែបឺរជួយផ្ដល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លា។
៣ ប្រេងដូង

ប្រើវាជាក្រែមឬឡេមុនពេលចូលគេង ធានាថាពេលព្រឹកឡើងនឹងឃើញស្បែកមានសភាពផ្លាស់ប្ដូរជាងមុន ជាពិសេសនោះគឺស្បែកមានសភាពស្រស់ថ្លា។
៤ ប្រេងអូលីវនិងស្ករស

ការដុសសម្អាតរាងកាយអាចធ្វើឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា។ វិធីល្អគឺលាយប្រេងអូលីវនិងស្ករឲ្យវាក្លាយជាស្រ្កាប់។ ពេលងូតទឹកសូមប្រើវាជាដុសខាត់ដងខ្លួន ហើយម៉ាស្សាថ្នមៗលើស្បែក រួចលាងវាចេញ។ បន្ទាប់ពីមកជូតខ្លួនហើយប្រើឡេផ្ដល់ជាតិសំណើមជាប្រចាំ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។
៥ ប្រើពពួកផ្លែឈើផ្ទុកទៅដោយអង់ស៊ីម

អង់ស៊ីមមានក្នុងផ្លែឈើ ហើយសមាសធាតុដ៏ល្អបំផុតដែលត្រូវបានគេប្រើជាម៉ាសឬលាងសំអាតរាងកាយបំបាត់ជាតិពុល។ ពពួកផ្លែឈើអស់នោះមាន៖ ចេក ម្នាស់ ល្ហុង ស្រកានាគ ផាសិន ជាដើម។
៦ ទឹកដោះគោ

មនុស្សមានស្បែកសហើយថែមល្អឥតខ្ចោះ ភាគច្រើនគឺគេដឹងតិចនិកនៃការថែរក្សាស្បែកតាមបែបធម្មជាតិ នោះគឺប្រើទឹកដោះគោក្នុងការងូតទឹក។ ទោះបីជាវាអាចស្តាប់មើលទៅធម្មតា តែនេះជារឿងពិត។ ទឹកដោះគោអាចធ្វើឲ្យស្បែកស្រអាប់ប្រែជាស្រស់ថ្លា និងមើលទៅតឹងណែន ជាពិសេសគឺសជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
ចុចអាន៖គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាពមនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


