Connect with us

KPT+

តរោមភ្នែកឃើញស្អាត តែលំបាក អ្នកមិនទាន់សាកអាចលែងចង់

បានផុស

នៅ

សម័យ​ឥឡូវ​ស្រី​ៗ​និយម​ត​រោម​ភ្នែក ដើម្បី​បង្កើន​សម្រស់​ផ្ទៃ​មុខ​ឲ្យ​កាន់តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត។ តែ​ត្បិត​វា​ជួយ​ធ្វើឲ្យ​ស្រី​ៗ​យើង​ស្រស់​ស្អាត​បាន​ក៏​ពិត​មែន វា​ក៏​មាន​ផល​រំខាន និង​ចំណាយ​អស់​ច្រើន​ផង​ដែរ។ បើ​តាម​អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​រៀបរាប់​ប្រាប់ Hello គ្រូពេទ្យ នូវ​ការ​លំបាក និង​ផល​រំខាន​ខ្លះ​ៗ​ដែល​អ្នក​ធ្លាប់​ត​រោមភ្នែក​រួច ត្អូញត្អែរ​ថា​លែង​ចង់​ធ្វើ​បន្ត​ទៀត។

១- រមាស់​ភ្នែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពេល​ត​រោម​ភ្នែក​បាន​មួយ​រយៈ កាវ​ចាប់ផ្ដើម​ស្រួយ​ដែល​ធ្វើ​ឲ្យ​ចុក និង​រមាស់​ភ្នែក ហើយ​បើ​យើង​​ហ៊ាន​តែ​ញី​ច្បាស់​ជា​ជ្រុះ​អស់​មិន​ខាន។ បន្ថែម​ពី​លើ​នេះ នៅ​ពេល​ឥទ្ធិពល​កាវ​បិទ​រោមភ្នែក​ត​លែង​មាន​ប្រសិទ្ធភាព កម្ទេច​កាវ​ខ្មៅ​ៗ​ខ្លះ​អាច​ជ្រុះ​ចូល​ភ្នែក​ទៀត​ផង ដែល​នេះ​មិន​រាប់​បញ្ចូល​ភាព​ឈឺចាប់​ខ្លះ​ៗ​ពេល​ត​ ដូចជា​កាវ​ជាប់​សាច់​ត្របកភ្នែក ឬ​ធ្ងន់​ភ្នែក​ខុស​ពី​ធម្មតា​ទៀត​ផង។

២- មិន​អាច​លាប​ម៉ាស្ការ៉ា​

The Best K-Beauty Mascaras That Are Perfect For Asian Lashes - E! Online -  AP

ការ​តរោម​ភ្នែក គឺ​ដើម្បី​ឲ្យ​រោមភ្នែកវែង ​ឃើញ​ស្អាត​ធំ​ជាង​មុន ហើយ​បើ​ពេលផាត់​មុខ មិន​អាច​លាប​ម៉ាស្ការ៉ា​បន្ថែម​បានឡើយ ព្រោះ​ពេល​លាប ហើយ​ជូត​វិញ​ដាច់​ទាំង​រោម​ភ្នែក​ធម្មជាតិ​មកជាមួយ។ ការ​ដាច់​ទាំង​រោម​ភ្នែក​មែនទែន​ អាច​ដាច់ទាំង​ដុំ​ៗ​តាម​ទំហំ​ម៉ាស្ការ៉ា​ដែល​លាប​ពី​លើ​រោមភ្នែក ហើយ eyeliner ក៏​មិន​គួរ​​គូរ​ដែរ ព្រោះ​ពេល​ជូត​ទឹក remove make up អាច​រង្គើ​កន្លែង​បិទ​កាវ​នោះ​ដែរ។

៣- ហើម​ភ្នែក

អ្នក​ខ្លះ​​ទៅ​ត​រោម​ភ្នែក​ប៉ះ​ចំ​កន្លែង​គ្មាន​ស្ដង់ដារ ដោយ​ប្រើ​សរសៃ​រោមភ្នែក​សិប្បនិមិត្ត និង​កាវ​អន់ ​អាច​បណ្ដាល​ឲ្យភ្នែក​ហើម ព្រោះ​ការ​កកិត​រោម​ភ្នែក​ក្លែងក្លាយ​ជាមួយ​គល់​រោម​ភ្នែក​ធ្វើឲ្យ​រលាក​ដូច​កើត​ពពែ​ឆ្កែ​ក៏​មាន។ មិន​ត្រឹម​តែ​ហើម រលាក​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ​ដំបៅរលួយ​ទៀត​ផង ព្រោះ​ការ​កកិត​រោមភ្នែក​ត​រឹង ហើយ​កាវ​បិទ​ក្ដៅទៀត​នោះ។

៤- ចំណាយ​ប្រាក់​ច្រើន

Are Eyelash Extensions Worth It? | POPSUGAR Beauty UK

តិច​ច្រឡំ​ថា​ត​រោម​ភ្នែក​អស់​តិច​ទៅ! បើ​ប៉ះ​ចំ​ហាង​ទំនើប និង​ល្បី​ការ​ត​រោម​ភ្នែក​ត្រូវ​គិត​តាម​សរសៃ​រោមភ្នែក។ ឧទាហរណ៍​ ១​សរសៃ​ ១​ដុល្លារ ហើយ​ម្ខាង​ត្រូវ​ត​យ៉ាង​ហោច​ណាស់ ៣០ សរសៃ​ដែរ ឯ​តម្លៃ​តាម​ផលិតផល​ប្រទេស​ទៀត បើ​របស់​ជប៉ុន​គឺ​ថ្លៃ​ជាង​របស់​កូរ៉េ ចិន និង​ថៃ។ បើ​ហាង​ធម្មតា​ៗ​ម៉ៅ​សរុប​ទាំង​សងខាង​ចាប់ពី ៣០ ដុល្លារ​ឡើង ក្រោយ​ហើយ​ត​រោម​ភ្នែក​រួច ១ ឬ ២ សប្ដាហ៍​ត្រូវ​ទៅ​ថែម​កន្លែង​ដែល​ជ្រុះ​ទៀត ដោយ​ហាង​ធំ​ៗ​ក៏​នៅតែ​គិត​សរសៃ និង​ហាង​ធម្មតា​ថែម​ម្ដង ៥ -១០ ដុល្លារ ហើយ​ត្រូវ​ធ្វើ​បែប​នេះ​រហូត​ទាល់តែ​យើង​ដែល​ចង់។

៥- ពិបាក​ថែទាំ

9,350 Asian Eyelashes Stock Photos, Pictures & Royalty-Free Images - iStock

ការ​ត​រោម​ភ្នែក​បាន​យ៉ាង​យូរ ២ ខែ​ប៉ុណ្ណោះ ប្រសិនបើ​មិន​ថែទាំ​ឲ្យ​បាន​ដិតដល់ ព្រោះ​ក្រោយ​ពេល​ងូត​ទឹក ឬ​លុបលាង​មុខ​រួច​ត្រូវ​ជូត​សម្អាត ហើយ​ការ​ជូត​សម្អាត​ត្រូវ​ប្រើ​កន្សែង​តូច ស្ដើង ទន់ ជូត​បរិវេណ​ភ្នែក ដើម្បី​កុំឲ្យ​សង្កត់ ឬ​ត្រដោះ​យូរ ព្រោះ​ងាយ​របើក​កាវ។ ចំណែក​ពេល​ងូត​ទឹក​ត្រូវ​ដុស​មុខ ដោយ​ដុស​ជា​រង្វង់ ហើយ​បរិវេណ​ភ្នែក​ដុសចុងក្រោយ រួច​មិនត្រូវងូតទឹក​​ក្ដៅ​ដែរ ព្រោះ​ភាព​ក្ដៅ​ធ្វើឲ្យ​កាវ​រលាយ ឬ​លែង​ស្អិត។

៦- មិន​សម​ជាមួយ​ភ្នែក

Popular eyelash treatments linked to rise in eye infections

អ្នក​ភ្នែក​តូច​ៗ​ចង់​ត​រោម​ភ្នែក​បាន​ស្អាត កុំ​ជ្រើស​រើស​យក​លេខ ១២ ឬ ១៣ អី​គួរតែ​ត​បែប​ធម្មជាតិ​យ៉ាង​ច្រើន​ត្រឹមលេខ ១០ ព្រោះ​បើ​ត​រោម​ភ្នែក​លេខ ១២ មើល​ទៅ​មិន​ស៊ី​នឹង​ភ្នែក។ សម្រាប់​រោម​ភ្នែក​លេខ ១២ ដល់ លេខ ១៤ សម្រាប់​អ្នក​មាន​រោមភ្នែក​ខ្លះ​ស្រាប់ ហើយ​ភ្នែក​ធំ​ស្អាត ទើប​ថែម​ទៅ​រឹតតែ​ឃើញ​ស្អាត ហើយ​អ្នក​ខ្លះ​បើ​ធ្វើ​ចំ​កន្លែង​គ្មាន​ស្ដង់ដារ​ត​​រោមភ្នែក​ដាក់​លេខ​ស្មើ​ៗ​គ្នា​ទាំងអស់​តាំងពីគល់ភ្នែក កណ្ដាល និង​កន្ទុយ​មើល​ទៅ​អាក្រក់​លើស​ដើម ព្រោះ​ជា​ធម្មតា​គេ​ត​ពី​គល់​ភ្នែក​លេខ​ទាប​ៗ ហើយ​កណ្ដាល​លេខ​ខ្ពស់ និង​កន្ទុយ​លេខ​បន្ទាប់​ខ្ពស់។ ឧទាហរណ៍៖ ដើម​ភ្នែក​គេ​ត​លេខ ៩ កណ្ដាល​ភ្នែក ត​លេខ ១៣ ហើយ​កន្ទុយ​ត​លេខ ៩ ឬ​១០៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ចុចអាន៖ មុន​សាក់​ចិញ្ចើម គួរ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណវិបត្តិ​ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម