រុក្ខជាតិ ៥ ប្រភេទ បំបាត់ភាពថប់បារម្ភក្នុងបន្ទប់គេង និងជាឱសថទិព្វព្យាបាលរោគដេកមិនលក់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រុក្ខជាតិ ៥ ប្រភេទ បំបាត់ភាពថប់បារម្ភក្នុងបន្ទប់គេង និងជាឱសថទិព្វព្យាបាលរោគដេកមិនលក់

បានផុស

នៅ

ការដាក់ដាំលម្អរុក្ខជាតិ មិនមែនចេះតែដាំឲ្យល្អមើលទេ យើងក៏ត្រូវចេះជ្រើសរើសមួយណាមានប្រយោជន៍ ជួយដល់បញ្ហាដំណេក និងឲ្យអារម្មណ៏ស្រស់ស្រាយក្នុងសម័យកូវីដនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ​ ជា​រុក្ខជាតិ​នាំ​មក​នៅ​ខ្យល់​អុកស៊ីសែន​ពេញលេញ ​និងជា​ជំនួយ​នៅ​ពេល​យើង​ឈឺថ្កាត់​ លើ​មុខរបួស​តិច​តួច​បាន។

១ ផ្កា​ឡាវេនឌ័រ

គឺ​រុក្ខជាតិ​សម្រាប់​បំបាត់ភាពតានតឹង​​ និង​ការគេងមិនលក់រាល់យប់។ ការដាក់តាំង​ឬ​ដាំ​លម្អ​ផ្កាប្រភេទនេះក្នុងបន្ទប់គេង អាចជួយឲ្យ​អារម្មណ៍​របស់​អ្នក​បាន​ធូរស្បើយ​ ពីការការងារខាងក្រៅ។ ជាពិសេស គឺរឿង​មិន​សប្បាយ​ចិត្ត​ អារម្មណ៍​ធុញថប់ ​និង​ការ​ធ្លាក់ទឹកចិត្ត​ជាដើម។

២ ផ្កាម្លិះ

ក្លិនដ៏​ស្រស់ស្រាយ​ស្រទន់​និងឈ្ងុយឈ្ងប់របស់ម្លិះ គឺ​ជា​ឱសថ​ទិព្វ​ដ៏​សក្ដិសិទ្ធិ​សម្រាប់​សណ្ដំ​ការ​គេង​ឲ្យ​លង់លក់​ស្រួល​គ្មាន​សំឡេង​រំខាន។ ក្រៅ​ពីនោះ រុក្ខជាតិ​ដ៏​ក្រអូប​នេះ​ ជួយ​បន្ធូរ​អារម្មណ៍​តានតឹង ​បង្កើន​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ។ អ្នក​អាចដាក់ផ្កាម្លិះមួយ​ផើង​ក្នុង​បន្ទប់​គេង​ នៅ​ក្បែរ​បង្អួច​ ហើយ​ស្រោច​ទឹក​រាល់ថ្ងៃ​ក្នុង​អំឡុង​ពេល​ចេញ​ផ្កា។

៣ ប្រទាលម្លូ​មាស​ម្លូប្រាក់

ជារុក្ខជាតិដែលល្អបំផុត​ សម្រាប់​បន្សុទ្ធ​បរិយាកាស ​និង​សម្រួល​ការ​គេង​លក់​ ហើយ​ក៏​ងាយ​នឹង​ថែទាំ ​គឺ​ស្រោច​ទឹក​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍៕

រុក្ខជាតិ​នេះ​ ងាយ​លូតលាស់​ និង​រំលេច​សម្រស់​បន្ទប់​គេង​ឲ្យ​កាន់​តែ​ស្រស់ស្អាត។ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​ ត្រូវ​ព្យួរ​ឲ្យ​ខ្ពស់​និង​ឆ្ងាយ​ពី​ដៃ​ក្មេង​ ដោយសារ​វា​មាន​ជាតិ​ពុល​ដែល​អាច​បង្ក​គ្រោះថ្នាក់។

៤ ប្រទាល​ពស់

ជា​រុក្ខជាតិ​ដែល​ជួយ​ឲ្យ​អ្នក​គេង​បាន​លក់​ស្រួល​ ព្រោះ​វា​ជួយ​បឺតស្រូប​យក​ជាតិ​ពុល​ឬ​គីមី​ដ៏​អាក្រក់​មួយ​ចំនួន​ចេញ​ពី​ក្នុង​ខ្យល់​នៃ​បន្ទប់គេង។ ម៉្យាង​វិញ​ទៀត​ ប្រទាល​ប្រភេទ​នេះ​ងាយ​ស្រួល​ដាំ​ មិន​បាច់​ស្រោច​ទឹក​ញឹកញាប់​ពេក​ក៏​បាន។

៥ ប្រទាល​កន្ទុយ​ក្រពើ

រុក្ខជាតិ​ឱសថ​នេះ​អ្នកណាៗក៏​ស្គាល់​និង​ដឹងឮ​ដែរ​ វា​ជា​ប្រភេទ​ងាយ​ស្រួល​ដាំ​ និង​អាច​ដាក់​ក្នុង​បន្ទប់​គេង​បាន។ ប្រទាល​កន្ទុយ​ក្រពើ​ អាច​ផលិត​អុកស៊ីសែន​និង​ស្រូប​ខ្យល់​ពុល​នៅ​ពេល​យប់ ​ដើម្បី​បញ្ចេញ​មក​ឲ្យ​យើង។

ក្រៅ​ពីនោះ សារធាតុ​ដែល​មាន​ក្នុង​រុក្ខជាតិ​ឱសថ​នេះ​ អាច​ជួយព្យាបាល​អាការ ​រលាក​ ដាច់​រលាត់តូចៗ​ សត្វល្អិត​ទិច​ឬ​ខាំ ​ឬ​ស្បែក​ឡើង​ស្ងួត​ជា​ដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តប់ប្រមល់ខ្លាំងក្នុងសម័យកូវីដ! សាកល្បងដាំប្រទាលទាំងនេះក្នុងផ្ទះ ដូចមានខែលការពារខ្យល់ដង្ហើម

ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services