ឧស្សាហ៍​ខូច​ចិត្ត ប្រយ័ត្ន​ប្រឈម​នឹង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ឧស្សាហ៍​ខូច​ចិត្ត ប្រយ័ត្ន​ប្រឈម​នឹង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ការ​ខូច​ចិត្ត​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​ស្រ្តេស​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​អាការៈ​ស្រដៀង​នឹង​ការ​គាំង​បេះដូង​ ប៉ុន្តែ​ការ​ពិត​ទៅ​ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​បេះដូង​ឡើយ​។ អាការៈ​ឈឺ​ទ្រូង​ ព្រម​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ខ្លី​ៗ ​អាច​​បណ្ដាល​មក​ពី​ជំងឺ​​ខូច​ចិត្ត។ ពិត​ណាស់​ ការ​បាត់បង់​មនុស្ស​​ជា​ទី​​ស្រលាញ់​ ឬ​បាត់បង់​ការងារ​ ​អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ជំងឺ​ខូច​ចិត្ត​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​?

dramatic indoors portrait of young sad and depressed Asian Chinese woman  crying desperate broken heart suffering depression and anxiety in dark  light at home curtains window in sadness concept | Stock Images

ជា​ទូទៅ​ ជំងឺ​នេះ​​ច្រើន​តែ​កើត​ឡើង​​ចំពោះ​ស្ត្រី​ និង​កើត​ឡើង​ចំពោះ​បុរស​​​ត្រឹមតែ​១០​%​ប៉ុណ្ណោះ។ យោង​តាម​ការ​ស្រាវជ្រាវ​ពី​មន្ទីរពេទ្យ​ឯក​ទេស​ទូទៅ​Massachusetts​បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ខ្ពស់​នៃ​សកម្មភាព​​ខួរ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ហេតុការណ៍​ស្រ្តេស មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ខូច​ចិត្ត​នេះ​។

សកម្មភាព​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​អាមីដាល់​បង្ក​ជា​ជំងឺ​នេះ​ឡើង​

Beautiful young Asian woman with broken heart. | Stock Images Page |  Everypixel

ការ​កើន​ឡើង​នៃ​សកម្មភាព​សរសៃ​ប្រសាទ ដែល​ទាក់ទង​នឹង​ស្រ្តេស​នៅ​ក្នុង​អាមីដាល់​ (amygdala) ដើរ​តួនាទី​សំខាន់​ក្នុង​ការវិវដ្ដ​​នៃ​ជំងឺ​នេះ។ អាមីដាល់​​ជា​ផ្នែក​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​អារម្មណ៍​ ការ​លើក​ទឹក​ចិត្ត ការ​រៀន​សូត្រ និង​ការ​ចងចាំ។ វា​ថែម​ទាំង​ពាក់ព័ន្ធ​​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វ័យ​ប្រវត្តិ​ ​និង​បញ្ជា​មុខងារ​បេះដូង​ថែម​ទៀត​ផង​ ហើយ​ជំងឺ​ខូច​ចិត្ត​នេះ​បាន​កំណត់​ដោយ​ការ​ចុះ​ខ្សោយ​ភ្លាម​ៗ​នៃ​សាច់ដុំ​បេះដូង​ និង​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ខាង​អារម្មណ៍​ធ្ងន់ធ្ងរ​ ដូចជា​ការ​សោកសៅ ខឹង​ ឬ​ភាព​ភ័យ​ខ្លាច​ ឬ​ប្រតិកម្ម​ខ្លាំង​​ចំពោះ​ហេតុការណ៍​​ណា​មួយ​។

ភាព​ខុស​គ្នា​រវាង​ជំងឺ​បេះដូង​ និង​ជំងឺ​ខូច​ចិត្ត​

Portrait of Slim Asian Woman black straight hair, Abstract high low  exposure contrast shadow, broken heart

រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរអាច​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​។​ ជំងឺ​គាំង​បេះដូង​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម​ ចំណែក​ឯ​ជំងឺ​ខូច​ចិត្ត​ធ្វើ​ឲ្យ​បេះដូង​មិន​អាច​បូម​ឈាម​បាន​ត្រឹមត្រូវ​ ដោយ​​បង្ក​ជា​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ​ នៅ​ពេល​ដែល​យើង​កើត​មាន​អាការៈ​គាំង​បេះដូង​។

ផលវិបាក​នៃ​ជំងឺ​ខូច​ចិត្ត​

​​ទោះ​បី​ជា​ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​របស់​យើង​ដូច​គ្នា​ ពីព្រោះ​​យើង​អាច​ប្រឈម​នឹង​ការ​ខូចប្រឹសបេះដូងឬ​​ខ្សោយ​​បេះដូង​។ លើស​ពី​នេះ​ វា​ក៏​អាច​រំខាន​ដល់​ចង្វាក់​បេះដូង​ និង​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប​។ ពេល​ខ្លះ ជំងឺ​នេះ​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​ទឹក​​ច្រាល​ចូល​ទៅ​ក្នុង​សួត​របស់​យើង​​ផង​ដែរ​។​ យ៉ាង​ណា​មិញ ​អ្នក​ជំងឺ​ភាគ​ច្រើន​អាច​ជា​សះស្បើយ​ទាំង​ស្រុង​ពី​ជំងឺ​នេះ​ និង​មិន​មាន​បង្ក​ជា​ផល​វិបាក​ផ្សេង​ទៀត​ឡើយ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello​ គ្រូពេទ្យ

ចុចអាន៖ គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

ចុចអាន៖ សុខភាព​ផ្លូវ​ចិត្តល្អ​មិនមែនជា​ការ​លេង​សើច មករៀនអនុវត្តគន្លឹះ៦យ៉ាង ដើម្បី​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services