Connect with us

KPT+

ប្រយ័ត្ន! គ្រោះថ្នាក់ធ្ងន់ធ្ងរ ពីជំងឺដែលជាប់ជាមួយសំលៀកបំពាក់ជជុះ បើបោកគក់មិនស្អាតល្អ

បានផុស

នៅ

អ្នកណាក៏ចូលចិត្តសំលៀកបំពាក់ជជុះដែរ ដោយសារវាធូរថ្លៃ និងសមរម្យល្មមសម្រាប់ស្លៀកស្របតាមកម្មវិធី។ ប៉ុន្តែទោះបីជាសំលៀកបំពាក់ជជុះ ស្រួលរកទិញឬធូរថ្លៃយ៉ាងណា វាក៏អាចពោរពេញ ដោយ​គ្រោះថ្នាក់​ដល់​រាងកាយ​ដែល​មិន​អាច​ទាយទុកជា​មុនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺដែលអាចកើតមានឡើងជាមួយសម្លៀកបំពាក់ជជុះមាន ​រមាស់ កន្ទួលលើស្បែក និង​អាចមានធាតុបង្កជំងឺ​មួយចំនួន ដែលយើងមិនធ្លាប់ដឹង រួមទាំងធូលីដី​កខ្វក់។

ជំងឺ​ផ្លូវ​ដង្ហើម

សម្លៀកបំពាក់ជជុះងាយនឹងទទួលរងធូលី ដី​ និងកាកសំណល់ជាប់ខោអាវច្រើន។ ធូលីទាំងនេះអាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធដង្ហើមរបស់អ្នក។ ជាពិសេសអ្នកដែលមានជំងឺផ្លូវដង្ហើម ​ពួកគេអាចមានគ្រោះថ្នាក់​ជាង​អ្នកដទៃ។

២ ជំងឺ​ស្បែក

ជំងឺត្រអក និងមេរោគផ្សិត​ គឺជាជំងឺឆ្លងនៃស្បែក ប្រសិនបើមានផ្សិតពីម្ចាស់មុនដែលប្រើវា។ ការស្លៀកសម្លៀកបំពាក់ដោយផ្ទាល់បន្ទាប់ពីម្ចាស់មុន ​អាចនាំឲ្យមានជំងឺស្បែក​ទាំងនេះ។

៣ ជំ​ងឺរលាក​ស្បែក​ដោយសារ​មេរោគ

បន្ថែមពីលើផ្សិត មានជំងឺស្បែកដែលជាអ្នកមិនដឹង ដូចជាចៃ សត្វល្អិតតោងជាប់ ពពួកបាក់តេរី យើងមើលមិនឃើញ ដែលអាចត្រូវបានរកឃើញផងដែរ នៅក្នុងសម្លៀកបំពាក់ជជុះ។

វិធីសម្អាត ខោអាវជជុះ” ដោយសុវត្ថិភាព គឺត្រូវ​បោក​សម្អាតជាមួយទឹកឬ​ត្រាំក្នុងសីតុណ្ហភាព ៦០ អង្សាសេ រយៈពេល ២០ទៅ ៦០ នាទីនឹងជួយកម្ចាត់ស្នាម​ ចៃឬបាកើតេរីតោងជាប់។ ហាលនៅ​នៅក្រោមពន្លឺព្រះអាទិត្យ រហូតដល់សម្លៀកបំពាក់ស្ងួតទាំងស្រុង។

ប្រសិនបើអ្នកស្លៀកកន្ទួល សូមព្យាយាមឈប់ពាក់វា ហើយបើមិនបាត់ ត្រូវ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក​ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ​ និងបន្តទទួល​ការព្យាបាលត្រឹមត្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ៤ ទោះរវល់ខ្លាំងយ៉ាងណា ក៏អាចគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពទ្វេដង

ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម

ចុចអាន៖អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម