KPT+
ឈប់បានឈប់ទៅ រឿងបន្ថែមស្ករក្នុងរបស់ហូប អាចធ្វើឲ្យមុខឆាប់ចាស់ខ្លាំងខុសពីវ័យ
កុំញ៉ាំស្ករច្រើនពេក កុំញ៉ាំផ្អែមពេក។ជាទូទៅយើងគ្រប់គ្នាប្រាកដជាបានឮប្រយោគនេះញឹកញាប់ ។ ថ្ងៃនេះសូមដឹងចម្លើយ ថាតើវាពិតឬមិនពិត?
ដោយផ្អែកលើទិដ្ឋភាពជាច្រើននៃការស្រាវជ្រាវ ចម្លើយចំពោះសំណួរនេះ គួរតែជាការពិត។ ការសិក្សាបានបង្ហាញថា ការទទួលទានជាតិស្ករច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ និងភាពចាស់មុនអាយុ ហើយសំខាន់ជាងនេះទៅទៀត វាមិនត្រឹមតែកើតឡើងចំពោះស្បែកនោះទេ វាក៏បណ្ដាលឲ្យសរីរាង្គខាងក្នុងរបស់យើងឆាប់ចាស់មុនអាយុ។
ស្បែករបស់យើងមាន ប្រូតេអ៊ីន កូឡាជែន និងអេឡាស្ទីន ជាសមាសធាតុចម្បង។ នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើន ជាតិស្ករនឹងចូលក្នុងចរន្តឈាម ធ្វើឲ្យជាតិស្ករនៅលើស្បែកកើនឡើង។ នៅពេលដែលវាឡើងខ្ពស់ វានឹងកកកុញជាមួយប្រូតេអ៊ីន បង្កើតសមាសធាតុដែលបណ្ដាលឲ្យមានស្នាមជ្រីវជ្រួញ។ នៅពេលដែលភាពជ្រីវជ្រួញធ្វើឲ្យយើងឆាប់ចាស់មុនអាយុ វាក៏ជួយកាត់បន្ថយភាពយឺតនៃស្បែកផងដែរ។
ជាតិស្ករបង្កើនល្បឿនសារធាតុមួយចំនួន ដែលជាធម្មតាកើនឡើងតាមអាយុ ហើយក៏ប៉ះពាល់ដល់ប្រព័ន្ធក្នុងរាងកាយ ដែលធ្វើឲ្យប្រព័ន្ធដំណើរការមិនសូវសកម្ម។
ការសិក្សាលើមនុស្សចំនួន ៥,៣០៩ នាក់ ដែលផឹកភេសជ្ជៈមានជាតិស្ករជាប្រចាំ មានទំហំកោសិកាខ្លីជាងមុន (ភាពចាស់) ខណៈដែលអ្នកដែលផឹកទឹកប្រមូលផ្ដុំ ១០០% មានទំហំកោសិកាវែងជាង។
ការផឹកភេសជ្ជៈប្រហែល ២ កំប៉ុងក្នុងមួយថ្ងៃ អាចនាំឲ្យមានអាយុកាលខ្លី ប្រហែល ៤ ទៅ ៦ ឆ្នាំ។ ចំពោះផលអវិជ្ជមានដទៃទៀត ជាតិស្ករគឺជាមូលហេតុមួយទៀតនៃជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងថ្លើម ភាពស៊ាំចុះខ្សោយ។
សរុបសេចក្ដីមក ជាតិស្ករធ្វើឲ្យយើងឆាប់ចាស់ ប្រសិនបើទទួលទានក្នុងបរិមាណច្រើន ហើយថែមទាំងនាំឲ្យកើតជំងឺផ្សេងៗទៀត។ ដូច្នេះគួរតែទទួលទានឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើងផ្ទាល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក
ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ
ចុចអាន៖អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស