KPT+
ប្រវត្តិពិតនៃគំនូរលើដៃ« HENNA»ដែលជាសិល្បៈកំពុងពេញនិយមខ្លាំងនៅលើលោក
សិល្បៈគូរលើដៃ ដែលគេស្គាល់ថា Henna គឺជាអ្វីដែលមនុស្សជាច្រើនចូលចិត្តធ្វើច្រើនទៅៗក្នុងពេលសម័យកាលដ៏ទំនើបនេះ ហើយបានក្លាយជារឿងធម្មតានៅឯបណ្តាហាងកែសម្ផស្សនានានៅទូទាំងពិភពលោក។
ទោះបីយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីប្រភពដើមនិងប្រវត្តិដ៏សម្បូរបែប ដែលបានធ្វើឲ្យសិល្បៈមួយនេះក្លាយជាផ្នែកមួយនៃវប្បធម៌ជាច្រើន នាពេលបច្ចុប្បន្ននេះឡើយ។
Henna បានមកពីភាសាអារ៉ាប ហើយត្រូវបានគេស្គាល់ជាទូទៅថាជាពាក្យអង់គ្លេស។ នៅក្នុងប្រទេសឥណ្ឌា គេហៅថា Mehndi គឺជាថ្នាំជ្រលក់ដែលផលិតចេញពីរោងចក្រ និងមានគេស្គាល់ថាជា Lawsonia inermis ។
ជាធម្មតា Henna មានផលិតជាថ្នាំលាបដើម្បីជ្រលក់ស្បែក និងផ្នែកផ្សេងៗទៀតនៃរាងកាយ ដូចជា សក់ ឬបង្កើតជាប្រដាប់ប្រដាក្មេងលេងប៉ុណ្ណោះ។

ដោយឡែកការប្រើ Henna គឺកករកើតនៅប្រទេសអេហ្ស៊ីបបុរាណដំបូងគេ មិនត្រឹមតែសម្រាប់សំអាងការប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់លាបលើម៉ាំមីផងដែរ។
សូម្បីតែ Cleopatra ដែលជាអ្នកគ្រប់គ្រងសកម្មចុងក្រោយនៃព្រះរាជាណាចក្រប៉ូតូម៉ា នៃប្រទេស អេហ្ស៊ីបជំនាន់ដើម ក៏បានលាប Henna ពេញទាំងខ្លួនដែរ។
សិល្បៈ Henna ត្រូវបានគេប្រើអស់ជាច្រើនសតវត្សរ៍ ជាពិសេសនៅក្នុងតំបន់វាលខ្សាច់។ នេះដោយសារតែអត្ថប្រយោជន៍របស់ Henna ដែលត្រជាក់ ហើយផ្ដល់ឲ្យរាងកាយជាពិសេស។
នៅពេលលាបលើស្បែកនឹងជួយបន្ធូរកម្ដៅ បន្សល់នូវសិល្បៈនៃស្លាកស្នាមដែលគួរឲ្យចាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន។

មកទល់បច្ចុប្បន្ននេះ ការប្រើប្រាស់ Henna បានក្លាយជាការពេញនិយមនៅក្នុងប្រទេសឥណ្ឌាវិញ ហើយបានបន្តអស់ជាច្រើនជំនាន់ ដែលគេហៅថា” Mehndi “។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖jetsettimes
ចុចអាន៖អានចិត្តមនុស្សស្គាល់ភ្លាមៗ តាមរយៈកាយវិការ ៤ យ៉ាងនេះ
ចុចអាន៖ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


