KPT+
ចង់ដើរលេងបានសប្បាយ ឈប់ប្រព្រឹត្តទង្វើទាំង ៥ នេះទៀត
ដើរលេងដល់ណាក៏ដោយ ក៏អាចលែងសប្បាយវិញភ្លាមៗ ប្រសិនបើយើងនៅប្រព្រឹត្តកំហុសឆ្គងទាំងនេះ៖
១. គេងមិនគ្រប់គ្រាន់

អ្នកណាក៏ដូចអ្នកណា ឲ្យតែពេលបានទៅដើរលេង ដឹងតែសប្បាយចិត្តពេក រហូតខ្លះគេងមិនលក់ក៏មាន។ ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យយើងញ៉ាំច្រើន វិលមុខ ពុលឡាន និងអាចប៉ះពាល់ដល់អារម្មណ៍បាន។ ពេលយប់មុនដើរ យើងគួរគេងឲ្យបាន ៦-៩ម៉ោង ឬបើគេងមិនបានច្រើនពេលយប់ យើងអាចសម្រាកនៅតាមផ្លូវជំនួសក៏បាន។
២. អត់អាហារពេលព្រឹក
ពេលធ្វើដំណើរតាមផ្លូវទៅដល់គោលដៅ យើងមិនសូវខ្វាយខ្វល់នឹងអាហារដែលយើងញ៉ាំទេ ភាគច្រើនគិតថា ញ៉ាំអីក៏បានឲ្យឆ្អែតៗពោះទៅ ជាពិសេសអាហារពេលព្រឹក។ តែយើងត្រូវដឹងថា អាហារពេលព្រឹកជាអាហារសំខាន់ជាងគេក្នុងមួយថ្ងៃៗ ហេតុនេះ គួរញ៉ាំអាហារពេលព្រឹកល្អៗ ជួយផ្ដល់ថាមពល ដើម្បីកុំឲ្យយើងឆាប់អស់កម្លាំងតាមផ្លូវ។
៣. មិនកក់កន្លែងសម្រាក

ដើរលេង ចេះតែដើរពេកមិនល្អទេ ហោចណាស់មានគោលដៅឱ្យបានស្រួលបួលបន្តិច ជាពិសេសកន្លែងសម្រាកតែម្ដង។ ប្រសិនបើយើងដើរលេងព្រៃភ្នំដោយការបោះតង់ វាមិនថ្វីទេ។ ផ្ទុយទៅវិញ ដើរលេងសមុទ្រ ឬរមណីយដ្ឋាននានា ដែលមិនអាចសម្រាកតង់បាន បើមិនឆែកន្លែងឬកក់ទុកជាមុនទេ ប្រយ័ត្នគេងតាមផ្លូវទៅ។
៤. គ្មានថ្នាំសង្កូវតាមកាបូប
សម្ភារវេជ្ជសាស្ត្រ និងថ្នាំសង្កូវមួយចំនួនដូចជា ស្រៃយ៍បាញ់មូស ប៉ារ៉ាសេតាម៉ុល ថ្នាំបំបាត់ឈឺក្បាល ថ្នាំរាក ឧបករណ៍វាស់កម្ដៅជាដើម ចាំបាច់បំផុតត្រូវតែដាក់តាមកាបូបពេលដើរលេង។ បើគ្មានពួកវាទេ ឈឺថ្កាត់យប់ព្រលប់ មុខតែពិបាក រត់រកពេទ្យ។ ម្យ៉ាងកំលុងពេលនេះ ជាវិបត្តិនៃជំងឺកូវីដរាតត្បាត ដូច្នេះត្រូវមានអាល់កុល ឬជែល កុំខានឱ្យសោះ។
៥. អនឡាញមិនឈប់

ដើរលេង ពេលខ្លះប្រាកដជាត្រូវការអ៊ីនធើណិត បង្ហោះរូប ឬមើលផែនទីជាដើម ទើបកាន់តែងាយស្រួល។ បើមើល ក៏មើលទៅ តែបើដើរលេងបណ្ដើរ អនឡាញឆាតបណ្ដើរ ដូចមិនដើរលេងអ៊ីចឹងដែរ។ គួរបិទអ៊ីនធើណិតខ្លះ នោះជាការល្អជាង។
បិទអនឡាញ ដើម្បីទទួលព័ត៌មាន សេចក្តីជូនដំណឹងផ្សេង ធ្វើឲ្យយើងដើរលេងទទួលបានបទពិសោធន៍រីករាយច្រើន មានអារម្មណ៍យកចិត្តទុកដាក់ ពោល មិនរវល់នឹងសាររំខានផ្សេងៗ ជាហេតុធ្វើឲ្យអារម្មណ៍រីករាយ សុខភាពផ្លូវចិត្ត ក៏ល្អទៅតាមនឹងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរកម្សាន្តនៅរដូវភ្លៀង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C