KPT+
ចង់ដើរលេងនៅរដូវភ្លៀង គប្បីត្រៀមរបស់ ៥នេះតាមខ្លួន
គ្រប់គ្នាពិតជាមានគម្រោងដំណើរកម្សាន្តទៅកាន់ទីជិតឆ្ងាយតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ឬក្នុងថ្ងៃចុងសប្ដាហ៍ណាមួយ នារដូវវស្សានេះ។ ក្នុងឱកាសដំណើរកម្សាន្តនេះ ជាពិសេសកំលុងពេលមានភ្លៀងធ្លាក់ដែលមនុស្សភាគច្រើន ឧស្សាហ៍ឈឺថ្កាត់ យើងត្រូវចេះបង្ការខ្លួន ដោយមានរបស់ការពារជាប់ខ្លួន ទើបដើរលេងបានសប្បាយ មិនព្រួយរឿងជំងឺ។
ក្រៅពីត្រៀមរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន យើងគួរត្រៀមថ្នាំសង្កូវខ្លះ និងសម្ភារចាំបាច់មួយចំនួនទៀតផងដែរ ដែលវារួមមាន៖
១. ស្ព្រៃយ៍ការពារមូស

ស្ព្រៃយ៍បាញ់ស្បែក ឬថ្នាំលាបស្បែកការពារមូសកុំឱ្យខាំ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកទៅដើរលេងនៅតាមព្រៃ ភ្នំ ហើយស្នាក់នៅទីនោះ។ ពិសេសបើមានកូនតូច វារឹតតែការពារបានល្អ។ យ៉ាងណា ទោះបីមិនមែនទីកម្សាន្តនៅព្រៃភ្នំ ស្ព្រៃយ៍ ឬថ្នាំលាប ក៏ចាំបាច់ចំពោះអ្នកស្នាក់នៅរីសត នៅពេលជួបជុំនៅខាងក្រៅបន្ទប់ឬតង់ ខណៈអាំងសាច់បែបបាប៊ីឃ្យូជាដើម។
២. ថ្នាំពេទ្យ

មិនថាដើរលេងនៅកន្លែងណា ឬពេលណានោះទេ គប្បីមានថ្នាំសង្កូវត្រៀមមួយចំនួនដូចជា ថ្នាំរាក ថ្នាំក្ដៅខ្លួន ឈឺក្បាល ផ្ដាសាយ និងថ្នាំរឹតបំបាត់អាការឈឺចាប់សាច់ដុំជាដើម ព្រោះថាទាំងមនុស្សចាស់ និងកូនក្មេង មិនសុទ្ធតែរឹងមាំរហូតទេ។ ដូច្នេះបើមានត្រៀមទុក ពេលឈឺភ្លាមៗ យើងមិនពិបាករត់រកពេទ្យ។
មួយវិញទៀត បន្ទះត្រជាក់ ក៏ចាំបាច់គួរដាក់តាមខ្លួនផងដែរ បើកាលណាមានអាការឈឺក្បាល ឬក្ដៅខ្លួន អាចបិទវាដើម្បីបន្ថយអាការទាំងនោះបាន។
៣. ឧបករណ៍វាស់កម្ដៅ

ដើម្បីច្បាស់ថាយើងមានអាការក្ដៅខ្លួនមែន ឬមិនមែន ឧបករណ៍វាស់កម្ដៅ គឺជាតម្រូវការចាំមួយទៀតដែលមិនអាចខ្វះបាននោះទេ។ ជាពិសេសសម័យកាលកូវីដ វារឹតតែជួយបញ្ជាក់ស្ថានភាពសុខភាពថាគួរប្រើថ្នាំខ្លួនឯង ឬត្រូវទៅជួបពេទ្យ។
៤. អាល់កុល ឬជែលលាងដៃ

អាល់កុល ឬជែល មានប្រយោជន៍ខ្លាំងណាស់ក្នុងអំឡុងពេលនេះ ព្រោះវាអាចជួយទប់ស្កាត់មេរោគមិនឲ្យឆ្លងពីដៃទៅក្នុងខ្លួន។ ម្យ៉ាងយើងអាចប្រើអាល់កុលទុកសម្រាប់សម្អាតសម្ភារប្រើប្រាស់ ឬវត្ថុដែលសង្ស័យជាប់វីរុសកូវីដ-១៩ទៀតផង។
៥. ឆត្រ ឬអាវភ្លៀង

ដើម្បីការពារភ្លៀងធ្លាក់ ព្រមទាំងកាត់បន្ថយកម្ដៅមិនឱ្យប៉ះលើខ្លួនផងនោះ គួរតែមានឆត្រតាមខ្លួនជានិច្ច។ ក្រៅពីឆត្រ អាវភ្លៀងគប្បីដាក់តាមការបូបដែរ វាមិនមែនការពារតែពេលមានភ្លៀងធ្លាក់ប៉ុណ្ណោះ នៅអាចការពារមិនឲ្យយើងសើមខ្លួន ព្រមទាំងបន្ថយជំងឺផ្ដាសាយបានទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ដើរលេងហើយ ចេះតែឈឺ ចេះតិចនិកទាំង៥នេះ លែងបារម្ភ
ចុចអាន៖ ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារពេញនិយម
ចុចអាន៖ គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរកម្សាន្តនៅរដូវភ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


