KPT+
បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើង ចំពោះរឿងទាំងនេះ
យើងដឹងហើយថា ផឹកស្រាឬគ្រឿងស្រវឹងច្រើនលើសកម្រិត បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព បង្កជាជំងឺថ្លើម និងជំងឺផ្សេងទៀតជាច្រើន ដែលចាំបាច់គួរចៀសវាង និងឈប់បន្តទម្លាប់បែបនេះទៀត។ ការសិក្សាមួយ រកឃើញថា អ្នកផ្ដាច់ស្រា មានគុណភាពជីវិតកាន់តែប្រសើរឡើង ប្រសើរជាងយើងទៀត។ តើប្រសើរអី?

ការសិក្សាថ្មីនេះ បានពិនិត្យលើមនុស្ស ១០.៣៨៦នាក់ នៅក្រុងហុងកុង ដោយមានទាំងអ្នកមិនផឹកស្រា និងអ្នកផឹកស្រា។ អ្នកចូលរួមក្នុងការផឹកស្រា ជាមធ្យម មានអាយុ ៤៩ឆ្នាំ ដោយបុរស ៦៤% និងស្រ្តី ៨៨% ជាអ្នកមិនផឹកស្រា។ អ្នកស្រាវជ្រាវ បានតាមដានអ្នកចូលរួម ជាង ២ឆ្នាំ ដោយអំឡុងពេលសិក្សា បុរស ៤០% និងស្រ្តី ៦២% បានផ្ដាច់ស្រា។
លទ្ធផល រកឃើញថា ស្ត្រីដែលបានផ្ដាច់ស្រា អំឡុងពេលសិក្សា មានគុណភាពជីវិតប្រសើរឡើង ជាងស្រ្តីដែលមិនផឹកស្រាទៅទៀត។ ចំណែកបុរសដែលបានផ្ដាច់ស្រា ក៏មានគុណភាពជីវិតប្រសើរឡើង ជាងបុរសដែលមិនផឹកស្រាដែរ។
លោក Xiaoxin Yao មកពីសាកលវិទ្យាល័យហុងកុង និងជាអ្នកដឹកនាំការសិក្សា និយាយថា ការផ្ដាច់ស្រា អាចកាត់បន្ថយបញ្ហាស្ត្រេសក្នុងជីវិត ដូចជា ទំនាស់ក្នុងគ្រួសារ បញ្ហានៅកន្លែងការងារ និងបញ្ហាផ្លូវច្បាប់ ហើយជាលទ្ធផល ជួយបង្កើនគុណភាពសុខភាពផ្លូវចិត្ត។ លោកបន្ដថា គុណភាពសុខភាពផ្លូវចិត្តប្រសើរឡើង អាចដោយសារផលប្រយោជន៍បែបចិត្តសាស្ត្រនៃផ្ដាច់ស្រា ជាងឥទ្ធិពលនៃការផ្ដាច់ស្រា។

ដើម្បីផ្ទៀងផ្ទាត់ការជាប់ពាក់ព័ន្ធគ្នារវាងការផ្ដាច់ស្រា និងគុណភាពជីវិត អ្នកស្រាវជ្រាវ បានពិនិត្យការស្ទង់មតិលើពលរដ្ឋអាមេរិក ៣១.០៧៩នាក់។ លទ្ធផល រកឃើញថា ស្រ្តីដែលផឹកស្រា ហើយបានផ្ដាច់ទម្លាប់នេះ មានគុណភាពជីវិតប្រសើរឡើង ដូចគ្នានឹងស្រ្តីនៅហុងកុងដែរ៕
ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត
ចុចអាន៖អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


