KPT+
អ្នកលេងរាល់ថ្ងៃ ដឹងទេ តុងទីន មានប្រភពមកពីណា?
តុងទីន ជាពាក្យខ្ចីពីភាសាឡាតាំង គឺ Tontine ។ តុងទីន ជាប្រភេទសមាគមប្រមូលប្រាក់ ឬសមាគមសន្សំដើមទុន ដើម្បីជួយគ្នាទៅវិញទៅមក ដែលជាទូទៅយើងតែងនិយាយថា លេងតុងទីនមួយក្បាល ឬច្រើនក្បាលតាមលទ្ធភាពរបស់យើង ។
តាមពិត តុងទីន គឺក្លាយមកពីឈ្មោះរបស់លោក Lorenzo de TONTI ជាធនាគារិកជនជាតិអ៊ីតាលីកាត់បារាំង ។ ម្យ៉ាងវិញទៀត ការនិយមលេង តុងទីន ជាហូរហែរនេះត្រូវបានគេដឹងថាជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ពោលនៅពេលដែល កម្ពុជា ទទួលឥទ្ធិពលពីអាណាព្យាបាលបារាំង ។
ងាកទៅក្នុងអំឡុងសតវត្សទី១៧ បារាំងជួបបញ្ហាដុនដាបសេដ្ឋកិច្ចជាខ្លាំង ដោយសារសង្រ្គាម ។ លោក TONTI ដែលជាមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសបារាំង នៅគ្រានោះបានបង្កើតគំនិតថ្មីមួយ ដើម្បីប្រមូលលុយជួយរដ្ឋាភិបាល ។
នៅពេលនោះ គេបង្កើតមូលនិធិរួមមួយ ដោយឲ្យប្រជាជនដែលចង់ចូលរួមលេង ត្រូវចូលហ៊ុនក្នុងមូលនិធិនេះ ។ ការចូលលុយក្នុងមូលនិធិ ត្រូវធ្វើអស់មួយជីវិត ហើយនៅពេលដែលសមាជិកណាម្នាក់ស្លាប់ ថវិកាទាំងប៉ុន្មានរបស់បុគ្គលនោះ ត្រូវយកមកបែងចែកស្មើៗគ្នាដល់សមាជិកដែលនៅរស់ ហើយគេធ្វើបែបនេះរហូតដល់សមាជិកចុងក្រោយ ។
សួរថាថវិការបស់សមាជិកដែលស្លាប់ក្រោយគេត្រូវយកទៅឲ្យអ្នកណា? គឺត្រូវដាក់ចូលថវិការដ្ឋ ។ នេះជាតុងទីនសាធារណៈ ដែលត្រូវបានអនុវត្តនៅបារាំង ។ សម័យក្រោយៗមកទៀត ក៏មានការលេងតុងទីនឯកជនផងដែរ ដែលមានលំនាំដូចខាងលើនេះដែរ តែខុសគ្នាត្រង់មិនមានរដ្ឋចូលរួមទៀតឡើយ ។
ចំណែក តុងទីន នៅប្រទេសរបស់យើងវិញ គឺស្ថិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ ។ ប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ គេនិយាយដល់ធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងជាដើម តែបើជាប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ គឺគេគិតទៅដល់ការលេងតុងទីន ការខ្ចីបុលឯកជនក្រៅផ្លូវការហ្នឹងឯង ។
បច្ចុប្បន្នគេសម្គាល់ឃើញថា ការលេង តុងទីន ច្រើនធ្វើឡើងក្នុងចំណោមមនុស្សស្គាល់គ្នា ។ ការលេងតុងទីន គឺជារបៀបដែលយើងបង្វិលលុយពីគ្នាទៅវិញទៅមក ។ វាដូចជាការខ្ចីបុលដែរ តែការខ្ចីនេះ គឺធ្វើឡើងក្នុងចំណោមមនុស្សច្រើនគ្នា ខណៈការលេង គេកំណត់តម្លៃប៉ុន្មានក្នុងមួយក្បាល ហើយសរុបប៉ុន្មានក្បាលក្នុងការលេង ហើយរយៈពេលប៉ុន្មានត្រូវដេញ លេងជាថ្ងៃ ជាអាទិត្យ ឬជាខែ ។
វាក៏ជាការសន្សំផងដែរ ហើយជាការសន្សំដែលទទួលបានការប្រាក់ទៀតផង។ អ្នកដែលចង់បានលុយបង្វិលនោះប្រើ ត្រូវដេញថ្លៃ ដោយហ៊ានឲ្យការប្រាក់ ឬហៅថាការខ្ពស់ជាងគេ។ ជាធម្មតា អ្នកត្រូវការលុយបន្ទាន់ គេនឹងដេញមុនគេ។ អ្នកមិនទាន់ដេញ ឬហៅថានៅរស់ នឹងបានការប្រាក់ មានន័យថា បើមួយក្បាល ២០ ម៉ឺន មានគេដេញឲ្យការ ៥ ម៉ឺន នោះយើងបង់តែ ១៥ ម៉ឺនរៀលប៉ុណ្ណោះ ។ យើងអាចដេញវាយកមកប្រើពេលណាមួយ ឬទប់ដល់អស់មនុស្ស កើបយកតែម្ដង ។
យ៉ាងណាមិញ ការលេងតុងទីន ក៏មានផលវិបាករបស់វាផងដែរ ។ បញ្ហានៅត្រង់ មេតុងទីនរត់ចោល ឬកូនរត់ចោលច្រើនពេក នាំឲ្យមេអត់លទ្ធភាពសង ។ សរុបមកវិញដោយសារមិនមានច្បាប់ចែងថាលេងតុងទីនខុស ឬស្របច្បាប់ យើងមិនអាចឆ្លើយឲ្យប្រាកដបាន តែបើបោកគេពេលលេងតុងទីន គឺខុសច្បាប់ ដូច្នេះសូមទាំងមេ និងកូនតុងទីន លេងដោយការទទួលខុសត្រូវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានជាតិ១១ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)