KPT+
ស្វែងយល់ពីកុលសម្ព័ន្ធមានសុខភាពបេះដូងល្អជាងគេលើលោក
កុលសម្ព័ន្ធ Tsimane នៃពីប្រទេសបូលីវី តំបន់អាមេរិកឡាទីន ត្រូវគេឲ្យឈ្មោះថា ជាក្រុមមនុស្សមានសុខភាពបេះដូងល្អជាងគេបំផុតនៅលើផែនដី ហើយការតម្លៃនេះ ផ្អែកតាមលទ្ធផលការសិក្សាជាច្រើនពីអ្នកជំនាញសុខភាពជុំវិញពិភពលោក។

ដោយចង់ដឹង ព្រមទាំងចង់បង្ហាញបន្ថែមឲ្យឃើញអំពីទម្លាប់រស់នៅរាល់ថ្ងៃកុលសម្ព័ន្ធខាងលើនោះ លោកវេជ្ជបណ្ឌិត Sanjay Gupta និងជាអ្នកយកព័ត៌មានផ្នែកសុខភាពប្រចាំទូរទស្សន៍ CNN បានចំណាយពេលច្រើនខែ ទៅរស់នៅជាមួយកុលសម្ព័ន្ធ ដើម្បីស្វែងយល់មេរៀនជីវិតប្រចាំថ្ងៃពីកុលសម្ព័ន្ធ Tsimane ដោយក្នុងនោះលោកទទួលបានបទពិសោធន៍ថ្មីៗដូចខាងក្រោម៖
១- អាហារជីវជាតិធម្មជាតិ
លោកវេជ្ជបណ្ឌិតរកឃើញថា កុលសម្ព័ន្ធ រស់នៅតាមជាយព្រៃអាម៉ាហ្សូនទាំងនោះ មានរបបអាហារសម្បូរជីវជាតិ កាបូអ៊ីដ្រាត ដែលពួកគេដាំដោយផ្ទាល់ ហើយអាហារទាំងនោះ មាន ចេកស្នាប់មុខ ក្តួច បាយ និងពោត។ តែអ្វីចម្លែកនោះ កុលសម្ព័ន្ធមិនបានធ្វើចម្អិនអាហារទាំងនោះញ៉ាំទេ សូម្បីតែសាច់ក៏ដោយ (ញ៉ាំឆៅ) ក៏ពុំមានច្នៃ បន្ថែមអំបិល ស្ករ ប៉ុន្តែពួកគេញ៉ាំ ផ្លែឈើ និងបន្លែចម្រុះគ្រប់មុខដែរ។
២- ទម្លាប់មិននៅស្ងៀម

ក្រុមកុលសម្ព័ន្ធ Tsimane មិនដែលចេះទំនេរស្ងៀមឡើយ ពោលគឺសកម្មក្នុងការថែទាំចំណីអាហារ មើលថែផលដំណាំ ហើយជាពិសេសទៅទៀត ចូលចិត្តដើរឆ្ងាយៗ ជាទូទៅ លោកវេជ្ជបណ្ឌិត Sanjay សម្គាល់ឃើញថា ពួកគេទៅរកសម្ភារៈប្រើប្រាស់ និងចំណីអាហារ ដោយថ្មើរជើង។ លោក Sanjay អាចប៉ាន់ស្មានថា ក្នុងមួយថ្ងៃ កុលសម្ព័ន្ធនេះ អាចដើរប្រមាណ ជាង ១០.០០០ ជំហាន។
៣- ទម្លាប់ឆាប់ចូលគេងពីព្រលប់
លោកវេជ្ជបណ្ឌិតចំណាយពេលរាប់ខែ ជាមួយកុលសម្ព័ន្ធ បញ្ជាក់ដែរថា ជារៀងរាល់ពេលថ្ងៃលិចបាត់ ក្រុមកុលសម្ព័ន្ធ តែងមានវត្តមានក្នុងភូមិ អ្វីពួកគេមកជុំគ្នានោះ គឺសម្រាក (គេង) យកកម្លាំងសម្រាប់ថ្ងៃស្អែក លោកសម្គាល់ទៀតថា ពួកគេឆាប់គេង តែក៏ឆាប់ក្រោកដែរ ពោលគឺ មាន់រងាវ ពួកគេដឹងតែបាត់ពីភូមិ ទៅធ្វើការ។
៤- ទម្លាប់ជជែកគ្នា

មិនថា អ្នកភូមិនៅចាំផ្ទះ ឯភូមិត្បាញក្រណាត់ អ្នកទៅរកចំណីអាហារ និងសម្ភារៈប្រើប្រាស់ កុលសម្ព័ន្ធ Tsimane ទម្លាប់នៅជាក្រុម ហើយពួកគេទម្លាប់ធ្វើការផងជជែកគ្នាផង។ លោកវេជ្ជបណ្ឌិត Sanjay យល់ឃើញថា ទម្លាប់បែបនេះ ធ្វើឲ្យពួកគេគ្មានភាពស្ត្រេស និងបំបាត់ភាពឯកោយ៉ាងមានប្រសិទ្ធិភាព ហើយនោះក៏ជាសញ្ញាណល្អ ដល់សុខភាពបេះដូង។
ជាការសរុបរួម លោកវេជ្ជបណ្ឌិតកូនកាត់ឥណ្ឌា អាមេរិករូបនេះ ក៏បានដៅចំណុចហេតុផល ៣ ធ្វើឲ្យកុលសម្ព័ន្ធនោះ មានសុខភាពបេះដូងល្អនោះ របបអាហារធម្មជាតិ ភាពសកម្ម និងការសម្រាកគ្រប់គ្រាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់រស់នៅពលរដ្ឋជប៉ុនអ៊ីចឹងសោះ ទើបអាយុវែង
ចុចអាន៖ វិធីកែសម្រស់ប្លែកៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


