Connect with us

KPT+

ទំនុកចិត្ត​ ទើបជាភាពសិចស៊ីពិត ពុំមែនការ​ស្លៀកពាក់អាក្រាតកាយឡើយ

បានផុស

នៅ

នៅប្រទេសជាច្រើន ពិសេស​លោកខាងលិចនិងបណ្តាប្រទេសជឿនលឿននៅអាស៊ី គេចាត់ទុកភាព​ “សិចស៊ី” ថាជាទំនុកចិត្ត​។ ពេលដែលមនុស្ស​ស្រីម្នាក់ គ្មាន​ភាព សិចស៊ី នាងមិនមែន​ជាស្រីស្អាត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពស៊ិចស៊ីមិនសំដៅលើការ​ស្លៀករឹបរាងឬ​ធ្វើដំណើរ​ពាក់កណ្តាលអាក្រាត តែ​វាជាចរិត​លក្ខណៈ នៃភាពជឿជាក់ដែលធ្វើឱ្យមនុស្សស្រីម្នាក់ ឡូយឆាយមិនថា​ ដេកដើរឈរ អង្គុយ ​និងទោះក្នុងសម្លៀកបំពាក់បែបណាក្តី។

ពេល​អ្នកកង្វះទំនុកចិត្ត វា​ជះឥទ្ធិពលដល់វិស័យផ្សេងៗក្នុងជីវិតរួមមានការប៉ះពាល់ដល់ទំនាក់ទំនង និង​សកម្មភាពសង្គមឈាន​ដល់អាជីព។

មនុស្ស​ស្រីដែលគ្មាន​ភាពជឿជាក់​នាង​តែងតែ​មានអារម្មណ៍​ថា ខ្លួនឯងមិនទំនង​ជានិច្ច នឹងមិនសូវ​ចូលរួមសកម្មភាពនានា​ទេ។

អ្នកខ្លះ​យល់ថាការហាត់ប្រាណ ឬ​ការលត់រាងឱ្យស្គម តែតាមពិត “សិចស៊ី” ជាសកម្មភាព ដែលកើតចេញពីចិត្ត​ខាងក្នុងដើម្បីទាមទារអំណាចនៃ​ភាព «ជាខ្លួនឯង»។

ចិត្តគំនិតសិចស៊ីចាប់ផ្តើមជាមួយផ្នត់គំនិតរបស់អ្នក

ការបង្វឹកខួរក្បាលអ្នកឡើងវិញមិនមានអ្វីប្លែកទេ។ ចិត្តគំនិតសិចស៊ីចាប់ផ្តើមចេញពីផ្នត់គំនិតដែលនាំឱ្យមានការទទួលយកខ្លួនឯង «ជាខ្លួនឯង »​ ដែលនាំឱ្យមានទំនុកចិត្ត និង​ស្លៀកអ្វី​ក៏​ត្រូវ ពាក់អ្វី​ក៏សម​។

ដំបូងអ្នកត្រូវទទួលថា អ្នកមានអំណាចក្នុងការផ្លាស់ប្តូរគំនិត ភាពពិតក្នុងកែវភ្នែកអ្នកដទៃហើយ​ថា​ពួកគេ​នឹង​ឃើញអ្វី​ដែល​អ្នកកំពុង​មានជំនឿ បើអ្នកគ្មានជំនឿ​គេនឹង​ឃើញ​ភាពគ្មានជំនឿនោះ។

ការកាន់កាប់ជីវិត​អ្នកដោយជំនឿចិត្ត​

ឧទាហរណ៍មួយ ចន្ធូ ត្រូវបានគេប្រាប់ថា នាងមានជំងឺ ត្រូវពិការ ហើយនឹងមិនអាច​ដើរបានទៀតទេ។ នាងបដិសេធដាច់ខាតលើរឿងអកុសលនេះ ចន្ធូប្រឆាំងនឹងដំបូន្មានវេជ្ជសាស្រ្ត ហើយ​នាង​បានប្រែជាឥតឈប់ឈរទៅកាន់សុខភាពល្អប្រសើរ។ នាងចាប់ផ្តើមចិញ្ចឹមចិត្ត គំនិត និងព្រលឹងខ្លួនឯង​ជាមួយពាក្យ​ ថា​នាង​នឹង​ដើរវិញបាន។ នាងចាប់ផ្តើមឈ្លក់វង្វេងនឹងការស្វែងរកព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបាន អំពីរបបអាហារដែលមានសុខភាពល្អ និងលត់ដំភាពវិជ្ជមាន​នៃ​ផ្នត់គំនិតទៀតផង ព្រោះថាសេចក្តីជំនឿគឺជាគ្រឿងផ្សំដ៏សំខាន់នៃកម្លាំងកាយចិត្ត។ ទីបំផុត​នាង​ដើរបាន រៀបការថែមទាំងមានកូនតូចៗបីនាក់ទៀតផង។

មានអ្នកណាធ្លាប់ប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីបានទេ? ហើយអ្នកមិនបាច់ខឹងទេ ចូរប្រឹងឡើង ដើម្បីបង្ហាញ​ថា​ពួកគេគិតខុស?

ចិត្តគំនិតសិចស៊ី គឺដឹងពីតម្លៃនៃជីវតិរបស់យើង ដែលមិនមែនសម្រាប់កំណត់ព្រំដែន​តាមគំនិតអ្នកដទៃ​ឡើយ៕

អត្ថបទ៖ ឡាហ្សូលី

ចុចអាន៖ វិបត្តិ ជួយយើងឱ្យស្គាល់ខ្លួនឯងច្បាស់

ចុចអាន៖ បើ Crush គេខ្លាំង ធ្វើម៉េចអាចឈប់បានទៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម