KPT+
Inndra Nooyi ស្ត្រីជើងខ្លាំងក្នុងពិភពជំនួញភេសជ្ជៈនិងអាហារ
Indra Krishnamurthy Nooyi ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតភេសជ្ជៈ និងចំណីអាហារ PepsiCo ដែលជាងធំជាងគេទី ២ លើពិភពលោក។

អ្នកស្រីជាសហគ្រិន ឥណ្ឌា-អាមេរិក កើតនៅទីក្រុង Chennai ប្រទេសឥណ្ឌា។ អ្នកស្រីបញ្ចប់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។
ឆ្នាំ ១៩៩៤ Indra Nooyi ចូលបម្រើការងារជាប្រធានរៀបចំយុទ្ធសាស្ត្រឲ្យក្រុមហ៊ុន PepsiCo ។ ក្រោយមកមិនយូរ អ្នកស្រីក្លាយជាសមាជិកសំខាន់ម្នាក់ក្នុងការសម្រេចចិត្តលើកិច្ចការធំៗរបស់ក្រុមហ៊ុន និងជាអ្នកផ្ដល់យោបល់ឲ្យ PepsiCo ធ្វើការកែប្រែ យីហោសារជាថ្មី ព្រមទាំងជាអ្នកនាំមុខលើការចរចាកិច្ចសន្យាសំខាន់ៗនានា។
នៅឆ្នាំ ១៩៩៨ សហគ្រិនវ័យ ៦៤ ឆ្នាំរូបនេះ បានទិញយកក្រុមហ៊ុនផលិតទឹកក្រូច Tropicana ក្នុងទឹកប្រាក់ចំនួន ៣.៣ ប៊ីលានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០០០ បានទិញក្រុមហ៊ុន Quaker Oats ចំនួន ១៤ ប៊ីលានដុល្លារ។

ក្រោយមានស្នាដៃលេចធ្លោ អ្នកស្រីត្រូវបានតែងតាំងជាមន្ត្រីនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នាខែ កុម្ភៈ ឆ្នាំ ២០០១ ដែលបាននាំឲ្យអ្នកស្រីក្លាយជាស្ត្រីជនជាតិឥណ្ឌាមានតំណែងខ្ពស់ជាងគេទីមួយធ្វើការនៅសហរដ្ឋអាមេរិក។
ទាំងនេះជាប្រវត្តិសំខាន់ៗមួយចំនួនពីអ្នកស្រី Indra Krishnamurthy Nooyi ៖
នៅឆ្នាំ ២០០១ ឡើឋានៈជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងទទួលប្រាក់ចំណូលសរុបពី ២.៧ ដល់ ៦.៥ ប៊ីលានដុល្លារអាមេរិក។

នៅឆ្នាំ ២០១៤ ជាប់ចំណាត់ទី ១៣ នៅក្នុងទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដ៏អស្ចារ្យជាងគេ ១០០ នាក់។
នៅឆ្នាំ ២០១៧ ជាប់ចំណាត់ទី ១១ នៅក្នុងទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដ៏អស្ចារ្យជាងគេ ១០០ នាក់។
ជានាយិកាប្រតិបត្តិទី៥របស់ក្រុមហ៊ុន PepsiCo ក្នុងរយៈពេល ៤៤ ឆ្នាំចុងក្រោយ។
ទទួលបានរង្វាន់ Padma Bhushan ពីរដ្ឋាភិបាលឥណ្ឌានៅឆ្នាំ ២០០៧
កាលនៅសិក្សានៅមហាវិទ្យាល័យ Madras Christian អ្នកស្រីជាអ្នកលេងហ្គីតាឆ្នើមប្រចាំវង់តន្ត្រីការិនី៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Forbes
ចុចអាន៖មកស្គាល់ត្រកូលគ្រួសារទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលៗលើពិភពលោក
ចុចអាន៖មហាសេដ្ឋី១០ នាក់រួមគ្នាបង្កើតមូលនិធិលើកកម្ពស់សុខុមាលភាពឆ្នាំ២០២០ មានអ្នកណាខ្លះ?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


