KPT+
ទម្លាយសាវតាអស្ចារ្យរបស់បវរកញ្ញា ឥណ្ឌា មុនគ្រងមកុដ Miss Universe
កញ្ញា Harnaaz Kaur Sandhu តំណាងប្រទេស ឥណ្ឌា បានយកឈ្នះលើបេក្ខបវរកញ្ញាមកពី ៧៩ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្លាយជាម្ចាស់គ្រងមកុដ បវរកញ្ញាចក្រវាល ឆ្នាំ២០២១ បន្ទាប់ពីបវរកញ្ញាប្រទេស ម៉ិកស៊ិក។
ក្រោយឆ្លងកាត់ការរប្រកួតប្រជែងអស់ជាច្រើនវគ្គ បវរកញ្ញា Harnaaz Kaur Sandhu បានក្លាយជាម្ចាស់ជយលាភីឯកលើរាជិនីសម្រស់ផ្សេងទៀត ទាំងផ្នែករូបសម្បត្តិ ទេពកោសល្យ និងចំណេះដឹង។
បើងាកទៅមើលសាវតារបស់បវរកញ្ញាឥណ្ឌារូបនេះ ឃើញថា នាងពិតជាសក្តិសមជាម្ចាស់មកុដខ្លាំងណាស់ ព្រោះនាងទទួលបានការអប់រំជ្រៅជ្រះ មានសមត្ថភាពខ្លាំង ព្រមទាំងមានបទពិសោធន៍ក្រាស់ក្រែល ពាក់ព័ន្ធនឹងវិស័យម៉ូដ។
Harnaaz Kaur Sandhu កើតថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០០០ នៅទីក្រុង Chandigarh ប្រទេសឥណ្ឌា។ នាងធំធាត់នៅទីក្រុង Chandigarh និងបានចូលរៀននៅសាលារដ្ឋ Shivalik និងជានិស្សិតបញ្ចប់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា នៅសាលា Post Graduate Government College for Girls ។ ក្រៅពីសិក្សាបានខ្ពស់ បវរកញ្ញាវ័យ ២១ឆ្នាំរូបនេះ ចេះនិយាយដល់ទៅ ៣ភាសា គឺភាសាឥណ្ឌូ-អារីយ៉ាន ពុនចាប៊ី ភាសាហិណ្ឌូ និងភាសាអង់គ្លេស។
បច្ចុប្បន្ន Harnaaz Kaur Sandhu ធ្វើការជាអ្នកគ្រប់គ្រងសាធារណៈ ដែលជាស្ថាប័នតស៊ូមតិអំពីនិរន្តរភាព និងការកំណត់កម្រិតកាបូនរបស់មនុស្ស។ មិនតែប៉ុណ្ណោះ នាងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ថែមទៀតផង។
ក្នុងវិស័យសិល្បៈ បវរកញ្ញាចក្រវាលរូបនេះ គឺជាតារាបង្ហាញម៉ូដវ័យក្មេង ដ៏មានប្រជាប្រិយមួយរូបផងដែរ។
នាងប្រឡូកក្នុងកម្មវិធីប្រកួតប្រជែងតាំងពីក្មេងៗមកម្ល៉េះ។ ក្នុងនោះនាងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា Miss Chandigarh 2017 ពានរង្វាន់ Miss Max Emerging Star India 2018 ពានរង្វាន់ Femina Miss India Punjab 2019 នាងបានប្រកួតប្រជែងក្នុងកម្មវិធី Femina Miss India ដែលនាងបានជាប់ក្នុង Top 12។
បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២១ ក្នុងកម្មវិធីប្រកួត Miss Diva នាងបានឈ្នះពានរង្វាន់ Miss Beautiful Skin ពានរង្វាន់ Miss Beach Body ពានរង្វាន់ Miss Beautiful Smile ពានរង្វាន់ Miss Photogenic និងពានរង្វាន់ Miss Talented។
ក្រៅពីអាជីពជាតារាបង្ហាញម៉ូដ Harnaaz Kaur Sandhu ក៏ជាតារាសម្តែងក្នុងខ្សែភាពយន្ត Punjabi ផងដែរ។ មុនចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល នាងទើបតែថតខ្សែភាពយន្តបានពីររឿងគឺ “Yaara Diyan Poo Baran” និង “Bai Ji Kutange” ដែលរឿងទាំងពីរនេះគ្រោងនឹងចេញនៅឆ្នាំ២០២២ ខាងមុខ។
បន្ទាប់ពីទទួលជយលាភីឯក បវរកញ្ញាចក្រវាល លើកទី៧០ នាង Harnaaz Kaur Sandhu បានក្លាយជាបវរកញ្ញាទី៣ តំណាងឱ្យប្រទេសឥណ្ឌា ដែលឈ្នះមកុដ Miss Universe៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវជុំវិញប្រវត្តិនៃការបង្កើតកម្មវិធីប្រកួត «បវរកញ្ញាចក្រវាល»
ចុចអាន៖ អបអរសាទរ! ស្រីស្អាត ឥណ្ឌា ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ព័ត៌មានជាតិ៣ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)