Connect with us

KPT+

មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!

បានផុស

នៅ

មនុស្សទាំងអស់ តែងមានទម្លាប់អាក្រក់រៀងៗខ្លួន ខណៈដែលយើងចង់មានបានដូចគេ តែមិនព្រមបោះបង់ទម្លាប់អាក្រក់ចោលទេ កុំសង្ឃឹមថា មាន​លុយ​ចាយ​ស្រណុក​ចិត្ត​បាន​ដូច​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ មាន​ទម្លាប់​គេង​ស្ពឹក​ មនុស្ស​ជោគជ័យ ​ត្រូវ​បាន​គេ​ដឹង​ថា ​ក្រោក​ពីព្រលឹម ដើម្បី​ឆាប់​បាន​ធ្វើ​កិច្ច​ការងារ​សំខាន់ៗ ​ដែល​ពួកគេ​បាន​បម្រុង​ទុក។ កាល​ដែល​ក្រោក​លឿន ​នឹង​ធ្វើ​​ឲ្យ​ពួកគេ​អាច​ចាប់ផ្ដើម​ការងារ​បាន​លឿន ចាប់​យក​ព័ត៌មាន​ល្អៗ ឆ្លើយ​អ៊ីមែល​បាន​រហ័ស និង​ធ្វើ​លំហាត់​ប្រាណ​បាន​យូរ​ថែម​ទៀត។

២ ធ្វេស​ប្រហែស​សុខភាព ខណៈ​ពេល​ដែល​យើង​មិន​មាន​សុខភាព​ល្អ ឆាប់​អស់កម្លាំង មិនសូវ​មាន​ផលិតភាព​ក្នុង​ការងារ ស្ត្រេស​ច្រើន និង​ងាយ​ឈឺ។ តើ​យើង​អាច​ផ្ដោត​លើ​ការងារ​របស់​យើង​បាន​ដែរ​ទេ? សុខភាព​ជា​កត្តា​ចម្បង ​និង​សំខាន់​បំផុត ​មិន​អាច​អាក់ខាន​បាន​ឡើយ។ បើ​សុខភាព​មិន​ល្អ​ ការងារ​ក៏​មិន​រលូន​ទៅ​ មុខ​ដែរ។

៣ មិន​រៀនបន្ថែម មិន​ពង្រីក​ចំណេះដឹង ធ្លាប់​ឃើញ​ឬ​អត់​ មនុស្ស​មាន​លុយ ​តែង​វិនិយោគ​លើ​ពេលវេលា និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ពួកគេ ឲ្យ​កាន់​តែ​ទូលំទូលាយ​ជា​មុន​ទ្វេដង។ ពួកគេ​តែង​តាមដាន​ព័ត៌មាន និង​និន្នាការ​នៅ​ក្នុង​ឧស្សាហកម្ម​របស់​ពួកគេ ជា​ពិសេស​គឺ​រៀន​ពី​អ្នកដទៃ និង​ទទួល​ខុសត្រូវ​ក្នុង​ការ​បន្ត​បង្កើត​អ្វី​ដែល​ថ្មី​ជាង​នេះ។

៤ ទម្លាប់​ពឹង​ផ្អែក​លើ​ប្រភព​ចំណូល​តែ​មួយ អ្នក​ដែល​មាន​លុយ​ច្រើន មាន​ប្រភព​ចំណូល​ជា​ច្រើន។ នេះ​មាន​ន័យ​ថា សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ទ្រព្យសម្បត្តិ​ និង​មាន​បាន​ដូច​គេ ត្រូវ​តែ​វិនិយោគ​មួយ​ផ្នែក​នៃ​ប្រាក់​ចំណូល ដើម្បី​សងបំណុល ​ឬ​សម្រាប់​ទប់ទល់​ជីវភាព​សព្វថ្ងៃ​នេះ​ ហើយ​មួយ​ទៀត ​គឺ​​​បម្រុង​សម្រាប់​ការ​ចូលនិវត្តន៍ និង​ការ​វិនិយោគ​ដែល​យើង​ចង់​ពង្រីក​បន្ថែម​ទៀតណាមួយ។

៥ មិន​ព្រម​សន្សំ​ មួយ​កាក់​មួយ​សេន​ណា​សោះ មិន​សន្សំ និង​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​រក​បាន​សព្វថ្ងៃ​នេះ នឹង​បង្កើត​ភាព​ក្រីក្រ​រយៈ​ពេល​វែង ដោយ​គ្មាន​ក្តី​សង្ឃឹម​ នៃ​ការ​រត់គេច​ចេញ​បាន​ឡើយ។

៦ មិនយកចិត្តទុកដាក់លើការចំណាយតូចតាច មនុស្ស​គ្រប់គ្នា តែងមើល​រំលង​ចំណុច​តូច​មួយនេះ ហើយ​​គិត​ថា ការ​ចំណាយ​ ៤០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ លើ​កាហ្វេ​មួយ​ពែង ​មិន​មាន​ឥទ្ធិពល​លើ​កាបូប​លុយ​គេ​ទេ។ ទាំងនេះ​ជា​មូលហេតុ​ដែល​ថវិកា​ចេញ​ដោយ​ធូរ ដោយសារ​គិត​ថា ​លុយ​តូច​មិន​ធំ​ដូច​លុយ​ធំ។

៧ រាប់អានមនុស្សខុស មនុស្ស​វិជ្ជមាន​ នឹង​នាំ​យើង​ទៅ​ ផ្លូវ​មួយ​ល្អ​ ជំនួស​មនុស្ស​ដែល​គិត​តែ​រឿង​វិជ្ជមាន ក្នុង​ជីវិត​របស់​ពួកគេ។ មនុស្សដែលមាន​សុទិដ្ឋិនិយម លើកទឹកចិត្ត និង​គាំទ្រ​ជំហ៊ាន​ ដែល​យើង​ដើរ​ជានិច្ច។ Corley និយាយ​ថា “នៅ​ក្នុង​ជីវិត អ្នក​នឹង​ទទួល​បាន​ជោគជ័យ លុះត្រា​តែ​អ្នក​នៅ​ ជុំវិញ​ខ្លួន​យើង ​​ជាមួយ​នឹង​មនុស្ស​ដែល​មាន​ការ​គិត​ត្រឹមត្រូវ​ដែរ”។

៨ ពន្យារពេល ចង់​ក្លាយ​ជា​សេដ្ឋី កុំពន្យារ ហើយ​មួយ​ទៀត​ចាប់ផ្ដើម​ធ្វើវា ប្រសិនបើអ្នកចង់ចេញពីការជាប់​គាំង​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​​ បាន។ ប្រសិន​បើ​អ្នក​អង្គុយ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​កែសម្រួល​ថវិកា​របស់​អ្នក នេះ​នឹង​ក្លាយ​ជា​ជំហាន​ដ៏​ល្អ​មួយ ​ដើម្បី​ចាប់ផ្ដើម​ធ្វើ ជា​ជាង​និយាយ​ចោល​ឥត​ប្រយោជន៍​។

៩ ផឹកស្រា និងលេងល្បែង ​ការផឹកស្រា​ច្រើន​ហួស​ហេតុពេក រារាំង​អ្នក​មិន​ឲ្យ​ក្លាយ​ជា​សេដ្ឋី ព្រោះ​វា​ធ្វើ​ខូច​ដល់​អង្គ​ចងចាំ សមត្ថភាព​គិត​ច្បាស់លាស់ និង​សុខភាព​របស់​យើង។ នោះ​មិន​មានន័យ​ថា​ ​អ្នក​មិន​អាច​ផឹក​ស្រាបាន​នោះ​ទេ​ តែ​អាច​មក​ជា​ម្ដងម្កាល​​វិញ។ កុំ​បង្កើត​ទម្លាប់​ផឹក​ស្រា​រាល់​ថ្ងៃ ​វា​មិន​ត្រឹម​បំផ្លាញ​លុយ​ តែ​ក៏​បំផ្លាញ​សុខភាព​ចោល​ឥត​អំពើ​ដែរ។

១០ ថ្នម​ខ្លួន​ពេក ការ​ប្រថុយប្រថាន និង​ការ​ចាកចេញ​ពី​តំបន់​សុខ​ស្រួល ​គឺ​រឿង​គួរ​ធ្វើ​នៅ​ពេល​នេះ។ ទម្លាប់​ដែល​ដំណើរការ​យ៉ាង​ល្អ​ របស់​មហាសេដ្ឋី​ដូចជា Bill Gates, Richard Branson, Larry Ellison និង Warren Buffet សុទ្ធ​តែ​ឆ្លង​កាត់​ភាព​លំបាក​វេទនា​ ទើប​រក​កន្លែង​សុខ​បាន​ឃើញ។

បើ​អ្នក​គិត​ថា​ សប្បាយ​ឲ្យ​ហើយ​ទៅ​ ទាន់​ខ្លួន​ក្មេង ​តែ​ពេល​អ្នក​ចាស់​ទៅ​ អ្វី​ក៏មិន​សល់​ដែរ​ ប្រសិន​បើ​អ្នក​កើត​ក្នុង​គ្រួសារ​ពុំ​មាន​ធនធាន​ដូច​កូន​អ្នក​មាន​ផ្សេង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនសូវមានធនធានដើម្បីវិនិយោគ គ្មានបញ្ហា សាកល្បងប្រើវិធីនេះសិន

ចុចអាន៖អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដ​និយមធ្វើ​ ដើម្បីបង្កើនចំណូលទ្វេគុណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម