KPT+
កូនៗចងចាំរឿងទាំង ៤នេះ ពីឪពុកម្ដាយខ្លាំងបំផុត
ប្រសិនបើម៉ាក់ថាគិតថាក្មេង ៣-៥ ឆ្នាំមិនដឹងអ្វី ហើយអាចធ្វើរឿងជាច្រើនដោយមិនខ្វល់ពីអារម្មណ៍គេ នោះជាការគិតខុសហើយ។ បើតាមអ្នកគ្រូ លឹម មួយហ្គិច ធ្វើការផ្នែកជំនួយការគ្រូបរទេស មើលថែទាំកុមារបានឲ្យដឹងថា រាល់ទង្វើដែលប៉ាម៉ាក់បានធ្វើនៅចំពោះមុខកូន កូនអាចចងចាំបានរហូត ដូចនេះកូនធំឡើងឆ្លាត ពូកែ ឬយ៉ាងណានោះ គឺអាស្រ័យលើទង្វើ ៤ យ៉ាងនេះ។
១- អារម្មណ៍សុវត្ថិភាព

ក្មេងចងចាំអារម្មណ៍មួយនេះបានច្បាស់ណាស់ ទោះជាធំក៏មិនភ្លេចដែរ។ បើពីក្មេងធ្លាប់រស់នៅដោយការភិតភ័យ ឬកក់ក្ដៅ ហើយធំឡើងមានការផ្លាស់ប្ដូរស្ថានភាពទាំងនោះ គឺគេតែងតែដក់ជាប់ជានិច្ច។ កូនតែងចងចាំថា ពេលនៅជិតប៉ាម៉ាក់ពួកគាត់បានការពារ ថែរក្សាដិតដល់យ៉ាងណានោះ កូនណាក៏មិនអាចបំភ្លេចបានដែរ ជាពិសេសពេលគេនៅឯកា គេនឹងគិតដល់អ្នកមុនគេ។
២- អារម្មណ៍ស្និទ្ធស្នាល
ចំណុចនេះក៏មិនខុសពីទី១ ដែរ ក្មេងដែលទទួលបាននៅក្បែរ និងជិតស្និទ្ធចំពោះកូនៗ ពួកគេមិនអាចបំភ្លេចវាបានឡើយ ហើយបើត្រូវរស់នៅឆ្ងាយពីយើងជាអាណាព្យាបាល គេតែងនឹករលឹកដល់ និងចង់ត្រឡប់មកនៅក្បែររហូត។
៣- ការគាំទ្រ

នៅពេលបរាជ័យ ឬជួបការលំបាក កូននឹកដល់ការគាំទ្ររបស់ម៉ាក់ប៉ាមុនគេបំផុត។ ព្រោះពួកគេចង់បានអ្នកមានគុណនៅចំពោះមុខ និងធ្វើដូចកាលពីក្មេងដែលអ្នកតែងតែលើកទឹកចិត្ត និងជួយជ្រោមជ្រែងឲ្យគេដើរទៅមុខដូចកាលពីក្មេង។
៤- ការមិនប្រកាន់
បើអ្នកចង់ធ្វើជាម្ដាយសម័យថ្មី គួរតែចូលទៅស្និទ្ធស្នាលកូនឲ្យដូចមិត្តភ័ក្ដិ និងនិយាយរឿងក្នុងចិត្តប្រាប់កូន ហើយឲ្យកូនប្រាប់រឿងក្នុងចិត្តមកអ្នកវិញ នោះទើបយើងអាចដឹងពីស្ថានភាពកូន ហើយនៅពេលកូនចង់រៀបរាប់រឿងក្នុងចិត្ត គេនឹងនឹកឃើញ ហើយមករកយើងប្រាប់រឿងពិបាកចិត្តឲ្យស្ដាប់ និងសុំជាយោបល់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សា៖ ក្មេងៗកើតពីឪពុកម្ដាយវ័យចាស់ៗ មានឥរិយាបថល្អ
ចុចអាន៖ មិនចង់ឱ្យកូនធំឡើងកោងកាច ឪពុកម្ដាយកុំធ្វើរឿងទាំងនេះនៅមុខកូន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


