KPT+
ស្គាល់ទេ? ជីវប្រវត្តិ Sultan Kosen បុរសខ្ពស់ជាងគេលើពិភពលោក
តើ Sultan Kosen ជានរណា?
Sultan Kösen កើតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ គឺជាកសិករជនជាតិទួកគី ដែលរស់នៅភូមិ Dede ក្នុងខេត្ត Mardin ដែលជាប់កំណត់ត្រាពិភពលោក Guinness ជាបុរសមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ចាប់តាំងពីឆ្នាំ ២០០៩ ដោយមានកម្ពស់ ២៥១ សង់ទីម៉ែត្រ (៨ ft ២.៨២ in)។
កម្ពស់ខុសប្រក្រតីរបស់គាត់ គឺជាលទ្ធផលនៃស្ថានភាពមួយហៅថា acromelagy ឬលើសនៃអ័រម៉ូនលូតលាស់ ដែលផលិតក្នុងវ័យពេញវ័យ។ ការលូតលាស់របស់ Kösen បណ្ដាលមកពីលក្ខខណ្ឌដ៏ធំសម្បើម និង acromegaly ដែលបណ្ដាលមកពីដុំសាច់ ដែលប៉ះពាល់ដល់ក្រពេញភីតូរីស។

Sultan មិនត្រឹមតែត្រូវបានគេស្គាល់ដោយសារតែកម្ពស់ប៉ុណ្ណោះទេ សូម្បីតែដៃ និងជើងក៏ជាភាពលេចធ្លោមួយផងដែរ។ យោងតាមកំណត់ត្រាពិភពលោក Guinness World’s Records ដៃរបស់គាត់វាស់ ១១អ៊ីង ខណៈជើងឆ្វេងរបស់គាត់វាស់ ១៤៣/៨ អ៊ីញ និងខាងស្តាំ ១៤ អ៊ីង។ នេះធ្វើឲ្យគាត់មានកំណត់ត្រានៃជើងធំទីពី។
ការធំធាត់និងជីវិតរស់នៅ
Sultan ចាប់ផ្ដើមលូតលាស់កម្ពស់ តាំងពីគាត់មានអាយុ ១០ ឆ្នាំ។ ចំណែកគ្រួសាររបស់គាត់ រួមទាំងឪពុកម្តាយ និងបងប្អូនបួននាក់ សុទ្ធតែមានកម្ពស់ទំហំមធ្យម។ គាត់មិនអាចបញ្ចប់ការសិក្សាបាន ដោយសារតែកម្ពស់របស់គាត់ ដូច្នេះគាត់ធ្វើការក្រៅម៉ោងជាកសិករជំនួសវិញ។
យ៉ាងណាមិញ គាត់ក៏រៀបរាប់ពីគុណសម្បត្តិនៃការមានកម្ពស់ដូចជា មើលឃើញចម្ងាយដ៏ច្រើន និងអាចជួយគ្រួសាររបស់គាត់ ក្នុងការងារក្នុងស្រុកដូចជាការផ្លាស់ប្តូរអំពូល និងវាំងននព្យួរជាដើម។ គាត់និយាយថា គុណវិបត្តិរបស់គាត់គឺមិនអាចរកសំលៀកបំពាក់បាន ដោយជើងរបស់គាត់មានប្រវែង ៤៩.៥ អ៊ីង (១២៦សង់ទីម៉ែត្រ) ដៃ៣៨ អ៊ីង (៩៧ សង់ទីម៉ែត្រ) និងមិនអាចរកស្បែកជើងសម្រាប់ទំហំរបស់គាត់២៨ ហ្វីត ក៏ដូចជាពិបាកនឹងជិះរថយន្តជាដើម។

អាថ៌កំបាំងអំពីកម្ពស់របស់គាត់
ការលូតលាស់ដ៏ពិសេស និងកម្ពស់ដ៏ធំរបស់ Sultan គឺបណ្តាលមកពីលក្ខខណ្ឌមួយហៅថា “pituitary gigantism” ដែលជាលទ្ធផល នៃការផលិតអរម៉ូនលូតលាស់ហួសកម្រិត។ អ័រម៉ូនលូតលាស់ត្រូវបានបញ្ចេញចេញពីក្រពេញភីតូរីសនៅក្នុងខួរក្បាល ឧទាហរណ៍ ប្រសិនបើក្រពេញនេះត្រូវបានខូចខាតដោយដុំសាច់នោះ វាអាចបញ្ចេញអរម៉ូនច្រើនពេក ឬតិចពេក។ ផលប៉ះពាល់នៃការផលិតលើសនេះ រួមមានដៃធំ ការឡើងក្រាស់នៃឆ្អឹង និងឈឺសន្លាក់។
ក្នុងវ័យជំទង់ Sultan ត្រូវបានចុះហត្ថលេខាឲ្យទៅក្រុមបាល់បោះ Galatasaray ប៉ុន្តែជាអកុសល គាត់មានកម្ពស់ខ្ពស់ពេកក្នុងការលេង។ យ៉ាងណាមិញ គាត់នៅតែជាអ្នកគាំទ្រកីឡារហូតដល់សព្វថ្ងៃ។
គាត់ឈរនៅពីលើស្ត្រីដែលខ្ពស់ជាងគេនៅលើពិភពលោក
គួរឲ្យចាប់អារម្មណ៍ Sultan ឈរពីលើស្ត្រីខ្ពស់ជាងគេនៅលើពិភពលោក ដែលមកពីប្រទេសទួកគីដូចគ្នាគឺ Rumeysa Gelgi មានកម្ពស់ ៧ ហ្វីត ០.៧ អ៊ីញ។ នាងត្រូវបានកត់ត្រានៅឆ្នាំ២០២១ នៅអាយុ ២៤ ឆ្នាំដោយ Guinness World Records ថាជាស្ត្រីខ្ពស់ជាងគេ។ កម្ពស់របស់នាង ក៏ដោយសារជំងឺមួយដែលត្រូវបានគេស្គាល់ថាជា Weaver Syndrome ដែលធ្វើឲ្យមនុស្សម្នាក់លូតលាស់លឿនណាស់។

អាជីព
ឈ្មោះរបស់ Sultan Kösen ឥឡូវនេះត្រូវបានទទួលស្គាល់គ្រប់ទីកន្លែងជុំវិញពិភពលោក ហើយគាត់បានល្បីល្បាញដោយសារកម្ពស់មិនធម្មតារបស់គាត់។ ចាប់តាំងពីបានទទួលការព្យាបាលដ៏សំខាន់ ដែលគាត់ត្រូវការដើម្បីបញ្ឈប់ការលូតលាស់របស់គាត់ Sultan ត្រូវបានអញ្ជើញឲ្យសម្តែងក្នុងខ្សែភាពយន្តហូលីវូដមួយចំនួន។ ក្នុងឆ្នាំ ២០១៦ គាត់បានទទួលយកតួនាទីជាខ្សែភាពយន្តដំបូង ក្នុងរឿង Achieving the Impossible ។
គាត់បានប្រាប់កាសែត Daily Mail ថា “ទីបំផុតខ្ញុំបានសម្រេចចិត្តដោយខ្លួនឯង នៅពេលដែលអ្នកនិពន្ធរឿងមកលេងខ្ញុំនៅ Mardin ពួកយើងបាននិយាយគ្នានៅទីនោះ ហើយខ្ញុំចូលចិត្តប្រធានបទនៃការសម្រេចបាននូវអ្វីដែលមិនអាចទៅរួច” ។ គាត់បានចំណាយពេលជាច្រើនក្នុងឆ្នាំ ២០១៦ ទស្សនាមហាសមុទ្រឥណ្ឌាជាមួយ Magic Circus of Samoa ។
ការរៀបការ
ប្រពន្ធ Sultan គឺនាង Merve Dibo មានកម្ពស់ត្រឹមតែ ៥ ft ៩ in (១.៧៥ ម៉ែត្រ) បានជួបគ្នាតាមរយៈមិត្តភក្តិណែនាំគ្នាទៅទៅមក។ ពួកគេបានរៀបការពីរខែក្រោយមក។ គូស្នេហ៍មួយគូនេះ បានរីករាយក្នុងពិធីជប់លៀងមង្គលការយ៉ាងពេញទំហឹង បន្ទាប់ពីពិធីនេះ មានភ្ញៀវជាង ១.៥០០នាក់ រួមទាំងតំណាងមកពី Guinness World Records និងឥស្សរជនក្នុងស្រុកផងដែរ។

ប្រពន្ធរបស់គាត់មានអាយុតិចជាងគាត់ ១០ ឆ្នាំ ប៉ុន្តែមិនមែនជាបញ្ហារបស់គាត់ទេ។ បញ្ហាប្រឈមដ៏ធំបំផុត ដែលKösen ត្រូវប្រឈមមុខគឺការប្រាស្រ័យទាក់ទង ជាមួយប្រពន្ធជាទី ស្រឡាញ់របស់គាត់ដែលនិយាយភាសាអារ៉ាប់ ខណៈគាត់និយាយទួកគី។ ប៉ុន្តែ Sultan បិង Merve Dibo និយាយថានេះក៏នៅតែមិនមែនជាឧបសគ្គសម្រាប់ពួកគេដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីទួរគីបំបែកកំណត់ត្រា Guinness ជាស្រ្តីមានកម្ពស់ខ្ពស់ជាងគេលើលោក

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម