KPT+
ជីវិតហ៊ឺហាររបស់ព្រះចៅ ស៊ុលតង់ ព្រុយណេ គ្មានស្តេចអង្គណាហ៊ានធ្វើដូច
ស្តេច Sultan Hassanal Bolkiah នៃប្រទេសព្រុយណេជាមហាសេដ្ឋីមួយរូប ក្នុងចំណោមស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក។ ថ្វីត្បិតព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែទ្រង់ជាស្ដេចមួយអង្គដែលចាយជីវិតហ៊ឺហារលើសស្ដេចណាៗទាំងអស់ ដោយសារការសម្ញែងទ្រព្យសម្បត្តិរបស់ទ្រង់ទៅកាន់ពិភពលោក។

យោងតាមទស្សនាវដ្ដី Forbes នៅឆ្នាំ២០២២ នេះ ស្តេច Sultan Hassanal Bolkiah មានទ្រព្យសម្បត្តិប៉ាន់ស្មានរហូតដល់ ២៨ពាន់លានដុល្លារអាមេរិក ហើយទ្រង់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេដោយសារព្រះអង្គជាស្តេចដែលនិយមចាយវាយកប់ពពក ទៅលើសម្ភារថ្លៃៗ និងវត្ថុប្រើប្រាស់ប្រណីតៗ។
ប្រភពពីគេហទំព័រ GQ India បានរាយការណ៍ថា ស្ដេច Sultan ជាម្ចាស់រថយន្តដ៏កម្របំផុតនៅលើពិភពលោក។ ជាពិសេសព្រះអង្គជាម្ចាស់រថយន្ត Rolls-Royces ចំនួន ៦០០គ្រឿង រថយន្ត Ferraris ចំនួន ៤០០គ្រឿង និងរថយន្ត Bentleys ចំនួន ៣៨០គ្រឿង។ សរុបមកទ្រង់មានរថយន្តជាង ៧០០០គ្រឿងឯណោះ ដែលមានតម្លៃប៉ាន់ស្មាន ៥ពាន់លានដុល្លារអាមេរិក។

ក្រៅពីរថយន្តទំនើបៗ ស្តេច Sultan ក៏មានយន្តហោះប្រណីតៗផងដែរដូចជា យន្តហោះ Boeing 747-400 ស្រោបមាស ប៊ូអ៊ីង 767-200 និងយន្តហោះ Airbus A340-200 ជាដើម។ ផ្នែកខាងក្នុងនៃយន្តហោះទាំងនេះសុទ្ធសឹងបិទភ្ជាប់គ្រាប់គ្រីស្តាល់ ឬមាសដ៏ប្រណីតបំផុត ដែលនេះបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គជាព្រះរាជាសម្បូរទ្រព្យស្ដុកស្ដម្ភ នៅលើភពផែនដី។

ដោយឡែក វាំងដែលទ្រង់គង់នៅបច្ចុប្បន្ន មានទំហំរហូតដល់ ២០ម៉ឺនម៉ែត្រការ៉េ ដែលវាំងនេះមានឈ្មោះថា Istana Nurul Iman បានបញ្ចប់ការសាងសង់កាលពីឆ្នាំ ១៩៨៤ ខណៈខ្ទង់ចំណាយអស់ចំនួន ១.៤ពាន់លានដុល្លារអាមេរិក។ វាំងដ៏ស្កឹមស្កៃមួយនេះ មានបន្ទប់សម្រាកចំនួន ១,៧៧៨បន្ទប់ បន្ទប់ទឹក ២៥៧បន្ទប់ និងអាងហែលទឹកចំនួន ៥។ ហើយដោយសារស្តេច Sultan ជាម្ចាស់រថយន្តទំនើបរាប់សិបគ្រឿង ដូច្នេះវាំង Istana Nurul Iman មានកន្លែងចតរថយន្តដល់ទៅ ១១០ទីតាំង។

មិនតែប៉ុណ្ណោះ កាសែត The Times បានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលទ្វេដង ពេលរាយការណ៍អំពីទម្លាប់តុបតែងខ្លួនមួយចំនួនរបស់ព្រះមហាក្សត្រអង្គនេះ។ ជាទូទៅទ្រង់តែងតែចំណាយប្រាក់រហូតដល់ ២ម៉ឺនដុល្លារសម្រាប់ការកាត់សក់ម្ដងៗ។ តាមពិតទៅតម្លៃនេះ មិនមែនជាតម្លៃពិសេសម្រាប់ស្តេច Sultan នោះទេ ប៉ុន្តែការចំណាយដ៏សន្ធឹកសន្ធាប់បែបនេះ គឺដោយសារព្រះអង្គសព្វព្រះទ័យប្រទានលុយធីបទៅជាងកាត់សក់។

ក្រៅពីនោះ ស្តេចព្រុយណេអង្គនេះ ក៏សព្វព្រះទ័យប្រមូលស្នាដៃសិល្បៈផ្សេងៗដែរ។ ទ្រង់ធ្លាប់ចំណាយប្រាក់រហូតដល់ ៧០លានដុល្លារអាមេរិក ដើម្បីទិញគំនូរប្រេង Two Young Girls at the Piano របស់វិចិត្រករជនជាតិបារាំងដ៏ល្បីល្បាញលោក Pierre-Auguste Renoir មកតាំងក្នុងវាំងរបស់ទ្រង់។

តាមរយៈការរស់នៅ និងទ្រព្យសម្បត្តិទាំងអស់នេះហើយ ទើបបានជាស្តេច Sultan ជាប់ឈ្មោះជាព្រះរាជាហ៊ឺហារជាងគេលើលោក និងជាព្រះរាជាដែលហ៊ានចំណាយប្រាក់រាប់សិបលានដុល្លារ មិនស្ដាយស្រណោះ ឱ្យតែទ្រង់ពេញព្រះទ័យ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងសាវតាខ្លះៗរបស់បុត្រីស្ដេច ប្រ៊ុយណេ
ចុចអាន៖ ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


