Connect with us

KPT+

បុគ្គល ១០ រូប ជាប់ឈ្មោះជាមនុស្សមានប្រជាប្រិយភាពបំផុត ក្នុងឆ្នាំ ២០២២ នេះ

បានផុស

នៅ

នៅលើពិភពលោក មានតារាល្បីៗជាច្រើន ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ ដោយសារតែ​អាជីព​របស់​ខ្លួន។ ពួកគេទាំងនោះ អាចរកចំណូលបានច្រើន​ក្រាស់ក្រែល ​រហូត​ខ្លះ​ បាន​ក្លាយ​ជា​សេដ្ឋី​ទាំង​វ័យ​ក្មេងថែមទៀត។

ទន្ទឹម​នេះដែរ យើងខ្ញុំនឹងបង្ហាញជូនប្រិយមិត្តអ្នកអានរបស់​កម្ពុជាថ្មី ពី​តារាល្បីៗ​ ដែល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ ជា​កំពូល​តារា​មាន​ប្រជាប្រិយភាព និង​ជោគជ័យ​បំផុត​នា​ឆ្នាំ​នេះ។

១០ Gigi Hadid

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​បង្ហាញ​ម៉ូដ​អាមេរិក​រូបនេះ​ កើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៩៥ ក្នុង​ទីក្រុង Los Angeles។ នាង​ចាប់​ផ្ដើម​អាជីពជា​តារា​បង្ហាញ​ម៉ូដ​នៅ​អាយុ ២ឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០១៣ Gigi បានធ្វើការឱ្យ IMG Models ហើយនាងបានចូលក្នុងចំណាត់ថ្នាក់តារាម៉ូដែល កំពូលទាំង ៥០ នៅ model.com ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ នាងបានបង្ហាញខ្លួន ៣៥ដង នៅ​លើ​ក្រប​មុខ​ទស្សនាវដ្តី Vogue ។

៩ Justin Bieber

ជាតារាចម្រៀង អ្នកនិពន្ធ និងតារា​សម្ដែង​មកពី​កាណាដា។ គាត់កើតនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៩៤។ Justine ចាប់​ផ្ដើម​ច្រៀង​នៅ​អាយុ ១៣ ឆ្នាំ ពេល​ដែល​អ្នក​គ្រប់​គ្រង​ទេពកោសល្យ Scooter Braun បាន​មើល​វីដេអូ​ចម្រៀង Cover របស់​គាត់​នៅ​លើ YouTube។ បន្ទាប់មក ​គាត់​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើការ​ជាមួយ RBMG Records ក្នុងឆ្នាំ ២00៨ ។ បច្ចុប្បន្ន​នេះ Justin Bieber មានវ័យ ២៦ ឆ្នាំ និង​ជា​តារា​ល្បី​មួយរូប​ នៅ​លើ​ពិភពលោក។

៨ Lionel Messi

កំពូល​កីឡាករ​បាល់ទាត់រូបនេះ កើតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៩៨៧ នៅទីក្រុង Rosario ប្រទេស​អាហ្សង់ទីន ។ គាត់បានឈ្នះពាន​រង្វាន់ Ballon D’Or ចំនួន ៦ ដង និង​ពានរង្វាន់​ស្បែក​ជើង​មាស​អឺរ៉ុប​ចំនួន ៦ ដង​សម្រាប់​ការ​លេង​ដ៏​អស្ចារ្យ​របស់​គាត់។ គាត់​ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ ដែល​មាន​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ។

៧ Cristiano Ronaldo

Ronaldo កើតនៅថ្ងៃទី ៥ ខែកុម្ភៈ ១៩៨៥ ហើយ​បច្ចុប្បន្ន​កំពុងលេងឱ្យក្លឹបបិសាចក្រហម Manchester United។ គាត់គឺ​ជា​កីឡាករ​បាល់ទាត់​ល្អបំផុត ដែលមិនធ្លាប់មាននៅក្នុងពិភពលោក ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន ​សម្រាប់ការលេង​កីឡា​បាល់ទាត់​ដ៏​អស្ចារ្យ​។ បច្ចុប្បន្ន Ronaldo មានគណនី Twitter ដោយ​មាន​អ្នកតាមដានច្រើនជាងគេ ​និងគណនីហ្វេសប៊ុកដែល​មានប្រជាប្រិយបំផុត​ ។ យ៉ាងណាមិញ គ្មាន​ការសង្ស័យទេ ដែលគាត់​ជាប់​ជា​បុគ្គល​ល្បីល្បាញ​ជាងគេ ​នៅ​លើ​ពិភពលោក ​នៃ​ឆ្នាំ ២០២២ នេះ។

៦ Kylie Jenner

នាង​ជា​តារា​ម៉ូដែល និងជា​ស្ត្រី​ជំនួញ ដោយជាប់​ឈ្មោះ​ជា​បុគ្គល​​មាន​ឥទ្ធិពល​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក។ នាងកើតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩៧ និងជាប់​ឈ្មោះ​ក្នុង​ចំណោម​ស្ត្រី​កំពូល​ទាំង ១០ ដែល​មាន​រូប​រាង​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក។ នាង​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Kylie Cosmetics ហើយ​ទ្រព្យសម្បត្តិ​បច្ចុប្បន្ន​របស់​នាង​មាន​ជាង ១ ពាន់​លាន​ដុល្លារ​ រហូត​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ នៅ​លើពិភពលោក​។

៥ Taylor Swift

នាង​ជាអ្នកនិពន្ធចម្រៀងជនជាតិអាមេរិក​ដ៏ល្បី​នៅទូទាំងពិភពលោក​។ នោះហើយជាមូលហេតុ​ដែល​នាង​ត្រូវបាន​គេសរសើរថា ជាអ្នកចំរៀងស្រីម្នាក់​ដែលពេញនិយមបំផុត។ នាងមានកំណត់ត្រាប្លែកមួយ​នៃអាល់ប៊ុមដែលលក់បាន ១៥០ លានក្នុងមួយថ្ងៃនៅ​ទូទាំងពិភពលោក។ យោងតាមកំណត់ត្រាឆ្នាំ ២០១៩ ទ្រព្យសម្បត្តិ​សុទ្ធរបស់នាង​ មានចំនួនជាង ៣៦០លានដុល្លារ។ Taylor មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ជុំវិញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​នាង​ស្ថិត​ក្នុង​ចំណោម​តារា​ល្បី​ៗ​ក្នុង​ពិភពតន្ត្រី។

៤ Robert Downey Jr

Robert ក៏ជាតារាសម្ដែង​ល្បីឈ្មោះមួយរូប និងកើតនៅថ្ងៃទី ៤ ខែមេសាឆ្នាំ ១៩៦៥ ហើយបាន​ចាប់ផ្ដើម​អាជីព​សម្ដែង​នៅ​អាយុ​ទើបតែ ៥ឆ្នាំ។ នៅ​ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ គាត់ត្រូវបានគេស្គាល់ថា​ ជាអ្នកមានម្នាក់ក្នុងចំណោមតារាសម្តែង​ដែលមានប្រាក់ខែខ្ពស់​បំផុត​នៅហូលីវូដ។ ទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្នរបស់គាត់ មានចំនួនជាង ៣០០លានដុល្លារ។ ដូច្នេះគាត់គឺជាតារាសម្តែងហូលីវូដ ដែលទទួលបានជោគជ័យបំផុត នៅលើពិភពលោក។

៣ Scarlett Johansson

ចាប់តាំងពីឆ្នាំ ២០១៨ Scarlett គឺជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់​បំផុត ​ហើយបានឈ្នះពានរង្វាន់ជាច្រើន​ដូចជាពានរង្វាន់ Bafta និងរង្វាន់សម្រាប់ការងារ​ដែលលេចធ្លោ។ នាងក៏​ត្រូវ​បាន​តែងតាំងសម្រាប់​ពានរង្វាន់ Golden Globe និងពានរង្វាន់កម្មវិធី Academy ចំនួន ២ ។ Scarlett បានដើរតួក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង Black Widow, The Avengers film series, Ghost World, The Prestige, Lost in Translation, and Anywhere I Lay my head។

២ Shah Rukh Khan

តារារូបនេះ​ គឺជា​ស្តេច​ឧស្សាហកម្ម​របស់​ឥណ្ឌា​ គាត់មានអ្នកគាំទ្រយ៉ាងច្រើន​ពាសពេញពិភពលោក​ ជាពិសេសនៅ​អាមេរិក​ អាល្លឺម៉ង់ ​និង​ចិន។ មកដល់ពេលនេះ Shah Rukh បានប​ង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ ហើយ។ នៅឆ្នាំ ១៩៩២ គាត់​បាន​ចាប់ផ្ដើម​អាជីព​សម្ដែង ​នៅក្នុងខ្សែភាពយន្ត Deewana ហើយ​ដ៏​មាន​ខ្សែ​ភាពយន្ត​ល្បី​ជា​ច្រើន​របស់​គាត់​ដូចជា Baziger, Chenwai, Dilwale, Kuch Kuch Hota Hai, ទ្រព្យសម្បត្តិ​របស់​គាត់​មាន​ច្រើន​ជាង ៦០០ លាន​ដុល្លារ ​ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​តារា​សម្ដែង​ឥណ្ឌា ​មាន​ជាង​គេ​។

១ Dwayne Johnson

តារាសម្តែងអាមេរិកាំងនេះ ជា​អ្នកជំនួញ​ និង​ជា​អតីត​កីឡាកាស គាត់បានកើតនៅថ្ងៃទី ២ ខែឧសភាឆ្នាំ ១៩៧២។ មុន​ពេលចូល​ក្នុង​អាជីព​សម្ដែង​ គាត់ធ្លាប់​ជាអ្នកកីឡាករនៅក្នុង WWE ។ យោងតាម​របាយការណ៍​បញ្ជាក់​ថា ​បានរកប្រាក់បានជាង ១០,៥ ពាន់លានដុល្លារ។ ដូច្នេះ គ្មានការសង្ស័យទេ​ បច្ចុប្បន្នគាត់ គឺជាអ្នកសំដែង​ដែលមានចំណូល​ខ្ពស់​បំផុត​នៅ​ហូលីវូដ៕

ប្រែសម្រួល៖ សិលា

ចុចអាន៖តារាស្រី ៥ រូប ល្បីល្បាញថាស្អាត​ និងកំពុងអង្រួនលើឆាកដើរម៉ូដអន្តរជាតិមិនធម្មតា

ចុចអាន៖ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម