ជីវិតកម្សាន្ដ
តារាស្រី ៥ រូប ល្បីល្បាញថាស្អាត និងកំពុងអង្រួនលើឆាកដើរម៉ូដអន្តរជាតិមិនធម្មតា
សព្វថ្ងៃនេះ តារាបង្ហាញម៉ូដមានច្រើនទម្រង់ផ្សេងៗគ្នា ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មកពីជុំវិញពិភពលោកនៃគ្រប់ជាតិសាសន៍។ ក្នុងនោះ លើវិថីដើរម៉ូដបច្ចុប្បន្ននេះ គេសង្កេតឃើញតារាស្រី ៥ រូប កំពុងសំងំកសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីរន្ទឺថែមមួយទៀត នៅលើឆាកអន្តរជាតិ។
១ Ashley Graham

នាងមានអាយុ ៣៤ ឆ្នាំគឺជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញដែលកំពុងអង្រួននៅលើវិស័យដើរម៉ូដនិងចាប់ផ្ដើមមានឈ្មោះលើគម្របទស្សនាវដ្ដី។ Ashley ជួយតម្រង់ផ្លូវនិងបំផុសគំនិតសម្រាប់នារីគ្រប់ទីកន្លែង ហើយមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះលើវិថីដើរម៉ូដនោះទេ អាកប្បកិរិយា និងសុជីវធម៌របស់នាង ក៏បានយកឈ្នះលើមហាជនផងដែរ។
២ Gigi Hadid

Gigi គឺជាឈ្មោះរបស់តារាបង្ហាញម៉ូដដ៏ល្បីមួយនៅក្នុងវិស័យម៉ូដ និងត្រូវបានបោះឆ្នោតជ្រើសរើសជា “International Model of the Year” ដោយក្រុមប្រឹក្សា Fashion របស់ចក្រភពអង់គ្លេសកាលពីឆ្នាំ ២០១៦ ក្នុងវ័យត្រឹមតែ២៧ ឆ្នាំប៉ុណ្ណោះ ។ អាជីពនាង ផ្ដើមនៅពេលនាងមានអាយុ៣ឆ្នាំ នៅពេលនោះ នាងត្រូវបានជ្រើសរើសដោយក្រុមសំលៀកបំពាក់ Guess ប៉ុន្តែនាងបានត្រលប់ទៅសាលារៀនវិញមួយរយៈ មុនពេលធ្វើជាតារាបង្ហាញម៉ូដ នាងបានវិលត្រលប់មកវិញប៉ុន្មានឆ្នាំក្រោយមក ក្នុងឆ្នាំ ២០១១។
៣ Bella Hadid

Bella ជាប្អូនស្រី Gigi នាងក៏ជាតារាស្រីដ៏ល្បីមួយទៀត នៅក្នុងពិភពសម្រស់ម៉ូដ និងជាតារាបង្ហាញម៉ូដផងដែរ។អាជីពដំបូងរបស់នាង គឺបានធ្វើការផ្សាយពាណិជ្ជកម្មតាំងពីអាយុ ១៦ ឆ្នាំ មុនពេលត្រូវបានចុះហត្ថលេខាជាមួយភ្នាក់ងារបង្ហាញម៉ូដក្នុងឆ្នាំ ២០១៤។ មិនយូរប៉ុន្មាន នាងបានចាប់ផ្តើមដើរលើវិថីសិល្បៈ ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំដដែល។ មួយឆ្នាំក្រោយមក នាងបានបន្ថែមអ្នករចនាម៉ូដ ដើម្បីធ្វើការជាមួយនាងដូចជា៖ លោក Marc Jacobs, លោក Tommy Hilfiger, អ្នកស្រី Diane von Fürstenberg និងច្រើនរូបទៀត។ នាងបានបន្ថែមការងារជាមួយក្រុមធំៗទៀត ចាប់តាំងពីពេលនោះមក រួមទាំងការធ្វើការជាមួយ Chanel Couture ហើយថែមទាំងបានក្លាយជាទូតសុឆ្ទៈឲ្យ Dior Beauty ទៀតផង។
៤ Kendall Jenner

បើនិយាយអំពី Kendall Jenner គ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់អំពីនាងហើយ។ នាងជាសមាជិកនៅក្នុងត្រកូល Kardashian-Jenner។ នាងមិនមែនតារាទូរទស្សន៍ទេ ប៉ុន្តែនាងល្បីក្នុងផ្នែករបស់នាងនៅក្នុងកម្មវិធី Keeping Up with the Kardashians និងកម្មវិធីផ្សេងៗជាច្រើនទៀត។ Kendall ក៏ជាតារាបង្ហាញម៉ូដដ៏គួរឱ្យគោរពមួយរូបផងដែរ ដោយដើរក្នុងកម្មវិធីបង្ហាញម៉ូដនៅទីក្រុង Milan ប៉ារីស និង ញូវយ៉ក ហើយកម្មវិធីបង្ហាញម៉ូដ Victoria’s Secret ក៍បានអញ្ចើញនាងចូលរួមផងដែរ។
៥ Frederikke Sofie

ដំបូងឡើយ នាងត្រូវបានជ្រើសរើសដោយភ្នាក់ងារតារាបង្ហាញម៉ូដ នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ Frederikke Sofie កើតនៅដាណឺម៉ាក ប៉ុន្តែនាងមានឱកាសដ៏ល្អ ដោយសារតែរូបរាងដ៏ស្រស់ស្អាតពីកំណើត។ តារារូបនេះ ក៏បានបានធ្វើយុទ្ធនាការរបស់ខ្លួន ជាមួយនឹងឈ្មោះដ៏ធំបំផុតមួយចំនួន នៅក្នុងពិភពរចនាម៉ូដ ដែលទាំងនេះ រួមមាន Zara, Missoni និង Chloé ផងដែរ៕
ប្រែសម្រួល៖ សិលា
ចុចអាន៖Britney Spears សុំបាត់មុខមួយរយៈ ពីបណ្ដាញសង្គម
ចុចអាន៖តារាល្បី ៤ រូប ប្រជែងសម្រស់គ្នា ប្រើប្រេនសំលៀកបំពាក់តែមួយ ក្នុងកម្មវិធីពានរង្វាន់ Grammy
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


