KPT+
រុក្ខជាតិ ៥ ប្រភេទ មិនត្រូវការដាក់កាកកាហ្វេបន្ថែមឡើយ
កាកកាហ្វេបានក្លាយជាវត្ថុធាតុដើមដ៏ពេញនិយម ដែលមនុស្សប្រើដើម្បីចិញ្ចឹមរុក្ខជាតិ។ ដោយសារតែកាហ្វេផ្តល់អាសូត ដែលចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិភាគច្រើន ទោះជាយ៉ាងណាក៏ដោយ មិនមែនរុក្ខជាតិទាំងអស់ទទួលបានអត្ថប្រយោជន៍ពីមាតិកាអាសូតនៃកាកកាហ្វេនោះទេ។ នោះមានន័យថា មិនមែនរុក្ខជាតិទាំងអស់ចូលចិត្តកាហ្វេទេ ហើយមុននឹងអ្នកដាក់កាកកាហ្វេលើរុក្ខជាតិ ឬសួន គួរប្រាកដថា វាសមស្របសម្រាប់ដីកាហ្វេ។
១ ផ្កាឡាវេនឌឺ

វាជារុក្ខជាតិដែលដុះលើដីក្តៅ ស្ងួត ដីខ្សាច់ មិនមានអាស៊ីត។ រុក្ខជាតិផ្កាដ៏ស្រស់ស្អាតនេះ នឹងមិនទទួលបានអត្ថប្រយោជន៍ពីការបន្ថែមដីដែលមានកាកកាហ្វេទេ។ ការដាំផ្កាឡាវេនឌឺនៅក្នុងដីដែលមានជាតិអាស៊ីតខ្ពស់នឹងរារាំងការលូតលាស់របស់វា។ ប្រសិនបើដីដែលប្រើសម្រាប់ការដាំដុះផ្កាឡាវេនឌ័រ ត្រូវបានរកឃើញថាមានជាតិអាស៊ីត ចូរបន្ថែមកំបោរដែលនឹងកាត់បន្ថយកម្រិតជាតិអាស៊ីតនៃដីនិ ងបង្កើនអាល់កាឡាំងនៃដី ដែលផ្កាឡាវេនឌ័រនឹងលូតលាស់បានល្អនៅក្នុងដីអាល់កាឡាំង។
២ ផ្កាអ័រគីដេ

នេះមិនអនុវត្តចំពោះផ្កាអ័រគីដេទេ ព្រោះមិនមានសារពាង្គកាយណាអាចបំផ្លាញអាសូតនៅក្នុងកាហ្វេបានទេ។ Mulching ជាមួយដីមានកាកកាហ្វេ អាចមានប្រយោជន៍សម្រាប់រុក្ខជាតិមួយចំនួនដូចជាផ្កាកុលាប ប៉ុន្តែសម្រាប់ផ្កាអ័រគីដេ វាអាចជាគ្រោះមហន្តរាយ។ ដោយសារតែកាកកាហ្វេ អាចបណ្ដាលឲ្យរលួយឫស និងធ្វើឲ្យរុក្ខជាតិនោះអាចងាប់ភ្លាមៗ។
៣ ម្លូហាយឡាយ

នេះគឺជារុក្ខជាតិក្នុងផ្ទះដ៏ពេញនិយម និងទូទៅ ប្រហែលជាដោយសារតែវាងាយស្រួលក្នុងការដាំដុះ ហើយមិនត្រូវការការថែទាំច្រើននោះទេ។ ការបន្ថែមកាកកាហ្វេទៅលើរុក្ខជាតិនេះ អាចបង្កគ្រោះថ្នាក់ដល់ដើមឈើ។ ដោយសារតែមប្រទាលម្លូហាយឡាយ មិនចូលចិត្តដីអាស៊ីត។ ថ្វីត្បិតតែម្លូហាយឡាយ អាចមានអត្ថប្រយោជន៍មួយចំនួនទាក់ទងនឹងអាសូតដែលមកជាមួយកាហ្វេក៏ដោយ ប៉ុន្តែការកើនឡើងសមាមាត្រនៃកម្រិតអាស៊ីតដី អាចបង្កគ្រោះថ្នាក់ដល់រុក្ខជាតិ។
៤ ជី Rosemary

ជីប្រភេទនេះ ក៏មិនចូលចិត្តដីអាស៊ីតដែរ។ ដូច្នេះ វាប្រហែលជាមិនមានប្រយោជន៍ទេ នៅពេលបន្ថែមកាកកាហ្វេទៅក្នុងផើង។
៥ កូនដំបងយក្ស

កូនដំបងយក្ស គឺជារុក្ខជាតិវាលខ្សាច់ វាទាមទារដីដែលបង្ហូរទឹកបានល្អ ជាមួយនឹងសការលាយបញ្ចូលគ្នាប្រកបដោយតុល្យភាពនៃសារធាតុសរីរាង្គ និងអសរីរាង្គ។ កាកកាហ្វេអាចជំនួសបានយ៉ាងងាយស្រួលនូវល្បាយដែលមានតុល្យភាព ដែលរារាំងការលូតលាស់របស់កូនដំបងយក្ស។ ដូច្នេះយល់ល្អ កុំដាក់កាកកាហ្វេលើកូនដំបងយក្សអី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


