KPT+
ចិត្តគំនិត ៥ យ៉ាង រារាំងភាពជោគជ័យរបស់អ្នក
ភាពជោគជ័យមិនមែនស្ថិតនៅលើប្រាក់ដែលអ្នកមាន ឬសមិទ្ធផលសម្រេចបាននោះទេ។ ប៉ុន្តែភាពជោគជ័យក៏អាចមានន័យថា រស់នៅក្នុងជីវិតដ៏ល្អបំផុត ដោយមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ។
ប៉ុន្តែ ទាំងអស់នេះមិនតែងតែដំណើរការដោយរលូននោះទេ។ ក្នុងនោះមានចិត្តគំនិត ដែលអាចរារាំងភាពជោគជ័យរបស់អ្នក។ តើចិត្តគំនិតនេះជាអ្វី?
១ ចិត្តគំនិតបោះបង់មុនពេលប្រកួតប្រជែង ចិត្តគំនិតដំបូងគឺមានអារម្មណ៍ចាញ់មុនពេលព្យាយាម។ អារម្មណ៍នេះកើតឡើងដោយសារតែយើងបានបោះបង់ មុនពេលយើងឃើញការពិតដ៏លំបាក។ ត្រូវចង់ចាំថា មិនមានការចូលរៀនណាដែលមិនប្រឡងឲ្យជាប់នោះទេ មានន័យថា បើយើងចង់ជោគជ័យ យើងត្រូវប្រឈមមុខនឹងការប្រលងជាមុនសិន។

២ ជំងឺ Imposter ថ្មីៗនេះបានលេចចេញនូវពាក្យថ្មីមួយដែលគេហៅថារោគសញ្ញាមិនប្រក្រតី។ រោគសញ្ញា Imposter គឺជាចិត្តគំនិតដែលអ្នកតែងតែមានអារម្មណ៍ថា មិនពេញចិត្តនឹងសមិទ្ធិផលទាំងអស់ដែលបានសម្រេច។ សមិទ្ធផលទាំងអស់នេះត្រូវបានចាត់ទុកថាជាការចៃដន្យ ឬសំណាងតែប៉ុណ្ណោះ នៅពេលដែលការពិត អ្នកមានសមត្ថភាពដើម្បីសម្រេចបាន។ ការរក្សាចិត្តគំនិតនេះ គឺស្មើនឹងការអនុញ្ញាតឲ្យខ្លួនឯងជាប់នៅក្នុងវដ្តនៃការសង្ស័យ ការបដិសេធជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក និងបញ្ចប់ដោយជីវិតដែលគ្មានការអភិវឌ្ឍន៍។ ដើម្បីយកឈ្នះលើចំណុចនេះ ត្រូវប្តូរផ្នត់គំនិតថា អ្នកបានធ្វើរឿងល្អ ហើយស្វែងរកដៃគូដែលអាចរំលឹកអ្នក នៅពេលអារម្មណ៍ទាំងនោះកើតឡើង។
៣ ផ្លូវចិត្តជនរងគ្រោះ អ្នកដែលតែងតែលេងជាជនរងគ្រោះ នឹងមិនអាចមើលឃើញឱកាសនៅចំពោះមុខខ្លួនឯងឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ ដែលគេរកឃើញពីចិត្តគំនិតនេះ គឺបុគ្គលនេះតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សសោកសៅបំផុតក្នុងលោក។ ទោះមានរឿងល្អចូលមកក្នុងជីវិតក៏ដោយ ក៏គាត់នៅតែឃើញរឿងអវិជ្ជមាន។ ដូច្នេះហើយ ចិត្តគំនិតនេះ នឹងមិនអាចនាំអ្នកទៅមុខបានទេ។ បើអ្នកចង់រួចផុតពីចិត្តគំនិតរបស់ជនរងគ្រោះ ចូរដឹងថា អ្នកមានតម្លៃ និងសមទទួលបានរបស់ល្អក្នុងជីវិតអ្នក។
៤ ចិត្តគំនិតដូចសត្វក្ដាម មានអ្នកណាធ្លាប់ឮចិត្តដូចសត្វក្ដាមទេ? វាប្រៀបបានទៅនឹងក្តាមមួយក្រុមនៅក្នុងធុងមួយ ដែលព្យាយាមចេញពីធុង ដោយមិនជួយគ្នា ហើយថែមទាំងរារាំងមិត្តភ័ក្តិមិនឲ្យចេញក្រៅទៀតផង។ និយាយឲ្យសាមញ្ញ ចិត្តគំនិតក្តាម គឺជាទង្វើមួយដែលមិនចង់ឃើញអ្នកដ៏ទៃជោគជ័យ ដោយទម្លាក់កំហុស បោកបញ្ឆោត បង្ខូចកេរ្តិ៍ឈ្មោះ។ ក្នុងចិត្តគំនិតក្តាម រឿងសំខាន់គឺបុគ្គលនោះជោគជ័យ ហើយមិនបណ្ដោយឲ្យអ្នកដទៃជោគជ័យតាមខ្លួន ទោះមានបញ្ហាអ្វីក៏ដោយ។ ចរិតអាត្មានិយមនេះ មិនថាថាជោគជ័យទេ។ ដូច្នេះ ជំនួសឲ្យការខ្ជះខ្ជាយពេលគិតពីភាពជោគជ័យរបស់អ្នកដ៏ទៃ យកចិត្តទុកដាក់លើខ្លួនឯងវិញល្អជាង។

៥ ផ្នត់គំនិតថេរ ផ្នត់គំនិតថេរ គឺជាចិត្តគំនិតដែលសមត្ថភាព និងគុណភាពរបស់យើងត្រូវបានជួសជុល និងមិនអាចអភិវឌ្ឍបាន។ ដូច្នេះ យើងមានអារម្មណ៍ពេញចិត្តនៅទីនោះ ហើយមិនហ៊ានចេញពីតំបន់ផាសុកភាពរបស់យើងទេ។យ៉ាងណាមិញ វាគ្រាន់តែជាគំនិតដែលព្យាយាមធ្វើឲ្យយើងធ្លាក់ចុះ។ យើងមានអារម្មណ៍ថា យើងមិនអាចទៅណាទាំងអស់ ព្រោះយើងមិនចង់ព្យាយាមនឹងធ្វើវា។
ជារួម ជោគជ័យពិតប្រាកដ កើតចេញពីការជឿជាក់លើខ្លួនឯង ហើយចាប់ផ្ដើមដោយការមានផ្នត់គំនិតត្រឹមត្រូវ។ ផ្លាស់ប្តូរចិត្តគំនិតខុស ស្វែងរកមនុស្សដែលអាចជួយអ្នកបាន ហើយប្រាកដជា ចាប់ផ្តើមជាមួយនឹងជំនឿថា យើងអាចផ្លាស់ប្ដូរបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាង អ្នកមិនគួរធ្វើការសម្រេចចិត្តរហ័សពេក នាំឲ្យខូចការធំ
ចុចអាន៖៥ សញ្ញា បង្ហាញថា បុគ្គលនោះមានភាពលម្អៀងទៅរកខ្លួនឯងជាធំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


