Connect with us

KPT+

ហានិភ័យ ៥ ប្រសិនបើអ្នកនៅតែបន្តរំលឹកបទពិសោធន៍ជូរចត់ កាលពីអតីតកាល

បានផុស

នៅ

មិនមែនគ្រប់ព្រឹត្តិការណ៍ក្នុងជីវិត សុទ្ធតែរីករាយនោះទេ។ តាមពិតទៅ មនុស្សគ្រប់រូប ប្រាកដជាធ្លាប់មានបទពិសោធន៍ជូរចត់កាលពីអតីតកាល។ មិនថាស្អប់ ការប្រមាថ ឬមាន​មនុស្សមិនចូលចិត្តយើង។ វាពិតជាឈឺចាប់ខ្លាំងណាស់ ស្ទើរតែមិនអាចបំភ្លេចបទពិសោធន៍នោះបានទេ។

ទោះជាយ៉ាងណាក៏ដោយ ការមិនអាចបំភ្លេចបាន គឺមិនដូចគ្នាទៅនឹងការមិនអាច​អត់ទោស​បាននោះទេ។ ការបន្តចងចាំបទពិសោធន៍មិនល្អ​កាលពីអតីតកាល​ ពិតជានាំមកនូវ​ហានិភ័យអវិជ្ជមាន​ជាច្រើនដូចខាងក្រោម។

១ ការ​បាត់បង់​អត្តសញ្ញាណ

មនុស្សដែល​មើលទៅក្រោយ តែងតែ​កំណត់ខ្លួនឯង​ពីបទពិសោធន៍​កន្លងមក។ តាមការពិត នេះមិនមែនជាការពិតទាល់តែសោះ។ អតីតកាលគ្រាន់តែជាផ្នែកមួយ​របស់អ្នក ហើយ​នៅពេលអ្នកជាប់គាំង​នៅក្នុងអតីតកាល អ្នកកំពុងរារាំងខ្លួនឯង​ពីការរស់នៅ​ពេញលេញ​ក្នុ​ងបច្ចុប្បន្ន។ បើអ្នកងាកក្រោយ អ្នកនឹងបាត់បង់​អត្តសញ្ញាណ រហូត​ពិបាក​ក្នុងការស្គាល់ខ្លួនឯងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ខ្ជះខ្ជាយ​ពេលវេលា​

ត្រូវ​ចាំ​ថា​ អតីតកាល​មិន​អាច​ផ្លាស់ប្ដូរ​បានទេ។ វា​គ្រាន់តែជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ ប្រសិនបើអ្នកតែងតែ​គិតអំពីរឿង​ដែល​គួរ​កើតឡើងកាលពីអតីតកាល នោះ​ថាមពល និង​ពេល​វេលា​របស់អ្នក​ត្រូវបាន​ខ្ជះខ្ជាយ​ក្នុងការបង្កើតសេណារីយ៉ូ​ដែល​គ្មាន​ប្រយោជន៍។ អ្នក​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​ទាំង​ស្រុង​នៃ​ពេល​វេលា​ដែល​អ្នក​មាន។ បើ​អ្នក​បន្ត​ប្រកាន់​យក​អតីតកាល កុំ​ភ្ញាក់ផ្អើល បើ​ថ្ងៃ​អនាគត ​ជីវិត​អ្នក​ជាប់​គាំង​នៅ​ទីនោះ ហើយគ្មានបានប្រសើរដូចគេ។

៣ ខកខានឱកាសថ្មីៗជាច្រើន

ពិចារណាបទពិសោធន៍ដ៏ជូរចត់នៃអតីតកាលជាមេរៀន។ បន្ទាប់ពីមេរៀនបានបញ្ចប់ អ្នកនឹង​ឡើង​កម្រិត។ ស្រដៀងគ្នាទៅនឹងការបញ្ចប់ការសិក្សាពីសាលាអ្នកអាច “បញ្ចប់ការសិក្សា” ពីបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានភាពខុសប្លែកគ្នាទេ ប្រសិនបើអ្នកជ្រើសរើស​រក្សាអតីតកាល។ ស្រមៃមើលថា តើឱកាសថ្មីៗប៉ុន្មាន ដែលអ្នកបានខ្ជះខ្ជាយ។ អ្នកខ្លាចក្នុងការចាប់​យកឱកាសនោះ ព្រោះខ្លាចថាវានឹងបញ្ចប់ដូចលើកមុន តាមពិតទៅ មិនចាំបាច់បរាជ័យម្តងទៀតទេ។ អ្នកណាដឹង វាប្រហែលជាពេលវេលារបស់​អ្នក​ដើម្បី​ជោគជ័យ។ បរាជ័យក្នុងអតីតកាល មិនមែនមានន័យថា អ្នកនឹង​បន្ត​បរាជ័យ​ទៀត​នោះទេ។

៤ ពិបាកក្នុងការរៀបចំអនាគត

ការ​ផ្តោត​លើ​អតីតកាល ​គឺដូចគ្នានឹងការកំណត់​សក្តានុពល​របស់មនុស្សម្នាក់ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើន។ អ្នកជឿថាអ្វីដែលបានកើតឡើងកាលពីអតីតកាល ​គឺជាជម្រើសតែមួយគត់​ដែលអ្នកមាន ប៉ុន្តែនោះមិនមែនជាការពិតទេ។ ជារៀងរាល់ថ្ងៃនៅក្នុងជីវិតគឺជាឱកាសមួយ។ ឱកាសរៀបចំ​អនាគតកាន់តែប្រសើរ។ តើអ្នកអាចផ្តោតលើអនាគតដោយរបៀបណា ប្រសិនបើអ្នកតែងតែសម្លឹងមើល​ទៅក្រោយ?

៥ មិនមានសន្តិភាពនិងរីករាយដូចគេ

អ្នកណាមិនចង់សប្បាយចិត្ត? ការ​មាន​ចិត្ត​សុខសាន្ត និង​រីករាយ​ជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប។ ទន្ទឹមគ្នានោះ រឿងទាំងនេះនឹងមិនអាចសម្រេចបាន ប្រសិនបើអ្នកនៅតែមានការ​ខឹងសម្បារ​ពី​អតីតកាល ទាំង​ការ​ស្អប់ ឬ​មានភាព​ជូរចត់ក្នុងជីវិតមិនស្រាកស្រាន្ត។ វា​បណ្ដេញ​អារម្មណ៍​សន្តិភាព និង​សុភមង្គល​ចេញ​ពី​ចិត្ត។ ផ្ទុយទៅវិញ វាធ្វើឲ្យ​អ្នកមានអារម្មណ៍អស់កម្លាំងផ្លូវចិត្តយ៉ាងងាយ។ អ្វី​ដែល​អ្នក​ធ្វើ​និង​សម្រេច​បាន ទោះ​វា​ល្អ​ប៉ុណ្ណា​ក៏​គ្មាន​ន័យ​ដែរ។

យ៉ាងណាមិញ វាមិនងាយស្រួលទេ ក្នុងការដោះស្រាយ​អតីតកាល។ ទោះ​ជា​បែប​នេះ​ក្ដី ការ​សម្លឹង​មើល​ក្រោយ​ឥត​ឈប់​ឈរ គឺ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ រៀនអភ័យទោសអតីតកាល​ នោះអ្នកសមនឹងទទួលបានសុភមង្គល ដែលអ្នកសមនឹងទទួលបាននាពេលនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​ទាំង ​៦​ របស់​យុវវ័យ ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយពេលចាស់ទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម