Connect with us

KPT+

ទំនៀមទម្លាប់​ចូលឆ្នាំ​ថ្មីប្លែកៗ​ដែលគេជឿថា​នាំ​សំណាង​តាម​ប្រទេស​នីមួយៗ

បានផុស

នៅ

ជា​រៀងរាល់​ឆ្នាំថ្ងៃ​ចូលឆ្នាំ​ថ្មី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​ចាប់ផ្ដើម​អ្វីថ្មី​គ្រប់យ៉ាង​។ គ្រប់គ្នា​តាម​ប្រទេស​នីមួយៗ​តែង​ផ្លាស់ប្ដូរ​ប្រតិទិន​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ ហើយ​វប្បធម៌​នៅ​ពាសពេញ​ពិភពលោក​នេះ​ មាន​ទំនៀមទម្លាប់​ផ្សេងៗ​គ្នា​ ដើម្បី​ទទួល​បាន​លាភ​សំណាង​ ក្នុង​ក្រុម​គ្រួសារ។

មិត្ត​អ្នកអាន​របស់ Kpt Plus ជា​ទីស្នេហា​ យើង​មក​អាន​អត្ថបទ​នេះទាំងអស់​គ្នា​ទៅ​មើល​ថា ​តើ​ប្រទេស​ណាខ្លះ​ដែល​មាន​ទំនៀមទម្លាប់​ដូច​យើង ​ឬ​ខុស​ពី​ប្រទេស​យើង​ខ្លះ?

១. ដាណឺម៉ាក-ធ្វើពិធីបោកចាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​គ្រួសារ​នីមួយៗ​មាន​ចាន​និង​ពែង​ខ្លះ​ ដែល​អាច​នៅ​ប្រើ​ការ​បាន​ តែទោះបី​ជា​ប្រើ​បាន​ក៏​ដោយ ​ពួកគេមិនវាទុក​នោះទេ។ ទំនៀមទម្លាប់​អ្នក​នៅ​ដាណឺម៉ាក​គឺដាក់​ចាននៅ​ជាប់​ទ្វារ​ ឬ​ត្រូវបោក​បំបែក​ចោលដើម្បី​បណ្ដេញ​នូវ​វិញ្ញាណ​អាក្រក់ចេញពីផ្ទះ ហើយ​ស្វាគមន៍​នៅ​ឆ្នាំ​ថ្មី​ដែល​រីករាយ។

២. ថៃ-​ជះ​ទឹក​ដាក់គ្នា​

ជនជាតិ​ថៃ​ប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មីដូចកម្ពុជាដែរ គឺក្នុងអំឡុងខែមេសា។ បុណ្យចូលឆ្នាំជា​ពេល​ដ៏​រីករាយ​បំផុត​សម្រាប់​ប្រទេស​ថៃ​ដែល​អាច​ទាក់ទាញ​ហ្វូង​មនុស្ស​កកកុញ ហើយ​ពួកគេ​តែងតែប្រើ​ធុងទឹក​ជា​ប្រពៃណី​ដើម្បី​ជះ​ទឹក​ដាក់គ្នា​នារដូវ​ក្ដៅ​ទៅ​វិញ​ទៅ​មក​។

៣.អាហ្វ្រិកខាងត្បូង-បោះចោល​គ្រឿង​សង្ហារិម​ចេញ​ពី​បង្អួច

ទៅ​អាហ្វ្រិក​ខាងត្បូង​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​សកល ពួកគេ​និឹង​រុញ​ឧបករណ៍​ធ្ងន់​ៗដូចជា ​ទូរ​ទឹកកក​ មីក្រូវ៉េវ​ តុ ទូ កៅអី ចេញ​ពី​ក្នុង​ផ្ទះ ​ចោល​​តាមបង្អួច​ ដើម្បី​បញ្ជូន​សញ្ញា​ទៅ​សកលលោក​ថា ​គ្រប់​រឿងរ៉ាវ​ដែល​បាន​បន្សល់​ទុក​កន្លងមក​នូវ​ការ​សោកសៅទាំងប៉ុន្មាន​ សូម​ឲ្យត្រឡប់​មក​ជា​ក្ដី​សង្ឃឹម​សម្រាប់​អនាគត​វិញ។

៤.ស្កុតលែន​-ដើរ​គោះទ្វារ​ផ្ទះ​ដំបូងគេ

ទំនៀមទម្លាប់​គោះទ្វារ​ផ្ទះ​នៅ​ថ្ងៃ​ទី ១ នៃខែ​មករា ​គឺជា​ការ​ស្វាគមន៍​ដោយ​ប្រើ​ស្រា​សំប៉ាញ​មួយ​កែវ​ជូន​ភ្ញៀវ​ដែល​គោះទ្វារ​នៅប្រទេស​ស្កុតឡែន។ នៅ​កោះ Isle of Man នៃប្រទេសនេះ ​អ្នកស្រុក​រមែងស្វែង​រក​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​និង​សំបុរខ្មៅ​ដើម្បី​ធ្វើជា​មនុស្ស​ដំបូង​ដែល​ចូល​ផ្ទះ​របស់​ពួកគេ​ក្នុង​ឆ្នាំ​ថ្មី​ ហើយ​ឲ្យបុរសនោះយក​អំណោយ​ដូចជា​អំបិល ​ឬ​ស្រាវីស្គី​មក​ប្រទាន​ពរ​ដល់​គេហដ្ឋាន ​ដើម្បីនាំសំណាងល្អ​ក្នុង​រយៈពេល ១២ ខែ​បន្ទាប់។

៥.តំបន់អេក្វាឌ័រ-ដុត​ចោល​នូវ​ទុក្ខ​សោក​តាម​រយៈ​តុក្កតា​ឬ​ទីងមោង

សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី អ្នកស្រុក​នៃ​តំបន់​អេក្វាឌ័រ​តែង​អបអរ Los Anos Viejos ដែល​ប្រែ​ថា “ឆ្នាំ​ចាស់” ជា​ប្រពៃណី​ដែល​ពួកគេ​ចង់​បំផ្លាញ​បិសាច​ពី​អតីតកាល​ចេញ​ពី​ជីវិត អ្នកស្រុក​ជា​ច្រើន​បង្កើត​តុក្កតា​ឬ​ទីងមោង​ដែល​ស្រដៀង​នឹង​រូបចម្លាក់។ នៅ​ពេល​នាឡិកា​ឈាន​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​នៃ​ការ​ប្រារព្ធ​ពិធី​បានចាប់ផ្ដើម ​គ្រប់គ្នា​ត្រូវ​នាំ​គ្នា​ដុត​តុក្កតា​ទាំង​នោះ​ចោល ​ហើយ​ផ្សែង​ដែល​ហុយ​នោះ​វា​នឹង​ទៅតាម​ឆ្នាំ​ចាស់។

៦.អេស្ប៉ាញ​-ញ៉ាំ​ទំពាំងបាយជូរ ១២ ផ្លែ​ក្នុង​រយៈ​ពេល ១២ វិនាទី

ពិធី​ចូល​ឆ្នាំ​ថ្មី​នៃ​ជនជាតិ​អេស្ប៉ាញ​គឺ​ជឿ​លើ​អ​បិយ​ជំនឿ​ថា ១២ វិនាទី​ចុងក្រោយ​នៃ​ឆ្នាំ​អាច​កំណត់​ជោគវាសនា​របស់​ពួកគេ​នៅ​ឆ្នាំ​ក្រោយ ​ដោយ​ពឹងផ្អែក​លើ​ចំនួន​ផ្លែ​ទំពាំងបាយជូរ​ដែល​គ្រប់គ្នា​ញ៉ាំ​។ មុន​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​ ពួកគេត្រូវញ៉ាំឲ្យអស់ ១២ ផ្លែ ​ដើម្បីនាំសំណាង​ពេញ​១ឆ្នាំ។

៧.ហ្វីលីពីន-ស្វែង​រក​ផ្លែឈើ​មូលៗ ១២ ផ្លែ

សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​អ្នកស្រុក​នៅ​ហ្វីលីពីន គេនាំ​គ្នា​យក​កាក់​ជា​រង្វង់​ដែល​ពួកគេ​ជឿ​ថា​នាំមក​នូវ​ទ្រព្យសម្បត្តិ ​ដូច្នេះ​រាង​រង្វង់​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។  ឬ​អាច​ជា​ផ្លែឈើ​ជា​រង្វង់​នៃ​ជុំ​ទី ១២ ដែល​ផ្លែឈើ​នីមួយៗ​តំណាង​ឱ្យ​មួយ​ខែ​នៃ​ឆ្នាំ។

៨.ប្រេស៊ីល​-ស្លៀកពាក់​ពណ៌​ស

នៅ​ពេល​ចូល​ដល់​ឆ្នាំ​ថ្មី​ គ្រប់គ្នានៅប្រេស៊ីល​ត្រូវ​ស្លៀក​ឈុត​ពណ៌​ស​ដើម្បី​នាំ​សំណាង​និង​ភាព​អស្ចារ្យ​​របស់​ជនជាតិ​ប្រេស៊ីល៕

ប្រែសម្រួល៖ សាងស្រីល័ក្ខ

ចុចអាន៖ អ្នកវិភាគមិនគិតថា ម៉ូតូ​ធំ​នឹងមានទីផ្សារឡើងវិញ​នោះទេ

ចុចអាន៖ មក​ស្គាល់​បុគ្គល​ល្បីៗ​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម