KPT+
ប្រាសាទធំៗទាំង ៥ លើពិភពលោក ក្នុងមួយជីវិតគួរទស្សនាឲ្យបានម្ដង
នៅក្នុងប្រទេសកម្ពុជាយើង ប្រាសាទអង្គរវត្តជាសំណង់អច្ឆរិយដ៏ល្បី ហើយមានលក្ខណៈអស្ចារ្យ មិនមានប្រាសាទណាដូច និងថែមទាំងជាកេរ្តិ៍មរតកពីដូនតា តាំងពីយូរយារណាស់មកហើយ។ ទោះជាយ៉ាងណាក្ដី យើងគ្រប់គ្នាគួរតែសាកទៅទស្សនាតាមប្រាសាទល្បីៗនៅប្រទេសផ្សេងៗ ដើម្បីឲ្យដឹងថា នៅមានភាពអស្ចារ្យជាច្រើនទៀតដែលយើងគួរឃើញផ្ទាល់នឹងភ្នែក។
ជាក់ស្ដែងដូចជាប្រាសាទ ៥ ខាងក្រោមនេះ ក្នុងមួយជីវិត អ្នកគួរទៅទស្សនាផ្ទាល់ភ្នែកឲ្យបានម្ដងដែរ៖
១. ប្រាសាទប្រាក-ប្រាសាទបុរាណធំបំផុត (Prague Castle- Largest Ancient Castle)

ប្រាសាទប្រាកមានផ្ទៃក្រលា ៦៦,៧៦១ម៉ែត្រការ៉េ ដែលជាប្រាសាទធំមួយមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ។ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ សាងសង់ឡើងនៅឆ្នាំ៨៨០ ដោយរាជវង្សឆេក។ ប្រាសាទប្រាកជាប់កំណត់ត្រា Guinness ដែលជាប្រាសាទធំជាងគេបង្អស់លើពិភពលោក។
ទីតាំង៖ សាធារណរដ្ឋឆេក
បើកពីម៉ោង ៩ព្រឹក ដល់ ៦ល្ងាច
ថ្លៃទស្សនា៖ ១២ដុល្លារ
២. ប្រាសាទវីនស័រ-ស្ថាបត្យកម្មដ៏អស្ចារ្យ (Windsor Castle- A Magnificient Architecture)

ប្រាសាទវ័យចំណាស់បំផុតលើពិភពលោក គឺជាទីលំនៅឋានផ្លូវការមួយក្នុងចំណោមលំនៅឋានបីរបស់ម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស។ ប្រាសាទវីនស័រមានផ្ទៃក្រលា ៥៤,៨៣៥ម៉ែត្រការ៉េ ដែលសាងសង់តាំងពីខ្ទង់ឆ្នាំ១០៧០មកម្ល៉េះ។
ទីតាំង៖ ចក្រភពអង់គ្លេស
បើកពីម៉ោង ៩:៤៥នាទីព្រឹក ដល់ ៥:១៥នាទីល្ងាច
ថ្លៃទស្សនា៖ ២៤ដុល្លារ
៣. ប្រាសាទម៉ាលប៊ក-ប្រាសាទឥដ្ឋ (Malbork Castle- A Castle of Bricks)

ប្រាសាទម៉ាលប៊កមានផ្ទៃក្រលា ១៤៣,៥៩១ម៉ែត្រការ៉េ ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលគេចាត់ទុកថាវាជាប្រាសាទធំបំផុតបើវាស់តាមផ្ទៃដី។ ប្រាសាទដ៏ធំនេះសាងសង់ឡើងដោយអស្សឫទ្ធិ Teuonic ក្នុងសតវត្សទី១៣ ធ្វើពីដុំឥដ្ឋខុសពីប្រាសាទដ៏ទៃដែលធ្វើពីថ្ម។
ទីតាំង៖ ប្រទេសប៉ូឡូញ
បើកពីម៉ោង ៩ព្រឹក ដល់ ៧ល្ងាច
ថ្លៃទស្សនា៖ ៩ដុល្លារ
៤. ប្រាសាទហ៊ីមេជិ-កំណប់ទ្រព្យរបស់ជប៉ុន (Himeji Castle- A Japanese Treasure)

ប្រាសាទនៅលើភ្នំរបស់ជប៉ុនដែលសាងសង់នៅសតវត្សទី១៧នេះជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ មានផ្ទៃក្រលា ៤១,៤៦៨ម៉ែត្រការ៉េត្រូវគេស្គាល់ថាជាប្រាសាទធំបំផុតក្នុងទ្វីបអាស៊ី។
ទីតាំង៖ ទីក្រុងហ៊ីមេជិ ប្រទេសជប៉ុន
បើកពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
ថ្លៃទស្សនា៖ ៨,០៥ដុល្លា
៥. បន្ទាយ Mehrangarh

បន្ទាយ Mehrangarh ស្ថិតនៅលើភ្នំកម្ពស់ប្រហែល ១២២ម៉ែត្រ សាងសង់នៅក្នុងសតវត្សទី១៤ ដោយ
Rao Jodha។ បន្ទាយនេះមានផ្ទៃក្រលា ៨១,២២៧ម៉ែត្រការ៉េ និងសាងសង់ឡើងពីថ្មខ្សាច់។
ទីតាំង៖ ប្រទេសឥណ្ឌា
បើកពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
ថ្លៃទស្សនា៖ ១,៥ដុល្លារ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


