KPT+
១២ យ៉ាង គួរចៀសវាងប្រព្រឹត្តក្នុងប្រទេស ជប៉ុន ដាច់ខាត
នៅក្នុងប្រទេសមានវប្បធម៌គួរឲ្យចាប់អារម្មណ៍ដូចប្រទេសជប៉ុន អ្នកដំណើរអាចមានអារម្មណ៍ភ័យៗ ខ្លាចខុស ខ្លាចខ្មាស់គេ ជាពិសេសខ្លាចខុសច្បាប់ខុសវិន័យ ព្រោះយើងមិនដឹងពីវប្បធម៌និងអរិយធម៌របស់គេច្បាស់។ អត្ថបទនេះជាជំនួយសម្រាប់អ្នកមានបំណងចង់ទៅលេងទឹកដីប្រទេសជប៉ុនឲ្យដឹងខ្លះៗ កុំអោយខុសវិន័យច្រើនពេក៖
១. កុំខុសសីលធម៌ក្នុងការចាប់ចង្កឹះ
ជនជាតិជប៉ុននឹងកោតសរសើរអ្នកពូកែកាន់ចង្កឹះជាប់ និងដឹងវិន័យដូចជា៖
_ ហាមដោតចង្កឹះលើចានបាយព្រោះការធ្វើបែបនេះតំណាងឲ្យឧទ្ទិសដល់អ្នកស្លាប់
_ ដាក់ចង្កឹះចុះលើជើងចង្កឹះនៅក្បែរចាន
_ កុំរំលងចង្កឹះគេផ្សេង
_ ពេលញ៉ាំជុំគ្នា ត្រូវដាក់ចង្កឹះលើចានជាមុនសិន និងកុំញីចង្កឹះចូលគ្នា។

២. កុំពាក់ស្បែកជើងចូលផ្ទះគេ
កន្លែងនេះមិនខុសពីខ្មែរយើងទេ យ៉ាងណាក្ដីអ្នកគួរចងចាំព្រោះថាសូម្បីតែទីកន្លែងសាធារណៈមួយចំនួនធំក៏ហាមមិនអោយពាក់ស្បែកជើងចូលដែរដូចជា៖ ប្រាសាទ សាលា និងមន្ទីរពេទ្យជាដើម។
៣. ហាមកាត់ជួរគេ
ជនជាតិជប៉ុនចូលចិត្តតម្រង់ជួរក្នុងភោជនីយដ្ឋាន ចំណតរថភ្លើង សូម្បីតែជណ្ដើរយន្ត។
៤. ហាមញ៉ាំពេលដើរនៅទីសាធារណៈ
នៅប្រទេសជប៉ុន មនុស្សទូទៅមិនបរិភោគ ឬផឹកនៅពេលធ្វើដំណើរនោះទេ។ អាហារតាមផ្លូវមានស្តង់ឈរញ៉ាំ ចំណែកឯទូភេសជ្ជៈតាមផ្លូវវិញគេផឹកហើយបោះចោលក្បែរនឹងតែម្ដង។

៥. កុំចូលអាងមុជទឹកមុនសម្អាតខ្លួន
ផ្ទះជនជាតិជប៉ុនភាគច្រើនមានអាងទឹកតូចផ្ទុកទឹកក្ដៅតិចៗសម្រាប់សម្រាកមិនមែនសម្រាប់មុជទឹកទេ។ ដូចគ្នានេះដែរអាងទឹកសាធារណៈតម្រូវឲ្យអ្នកមុជទឹកមុនចុះលេង ហាមឲ្យកន្សែងធ្លាក់ទឹក ហាមស្លៀកមិនសមរម្យ ត្រូវចងសក់ និងហាមមានសាក់។
៦. ហាមញីសសំបោរក្នុងទីសាធារណៈ
នៅទីនោះអ្នកនឹងសង្កេតឃើញថាមនុស្សជាច្រើនពាក់ម៉ាស់ទោះបីជាគ្មានកូវីដក៏ដោយ។
៧. មិនគួរឲ្យធីប
ការផ្ដល់ប្រាក់ធីបជាការមើលងាយក្នុងប្រទេសជប៉ុន ព្រោះថ្លៃសេវាកម្មត្រូវបូកបញ្ចូលសរុបហើយ។
៨. ហាមនិយាយទូរស័ព្ទឮៗនៅទីសាធារណៈ
នៅក្នុងទៅសាធារណៈយើងឃើញថា កម្រមានការតេនិយាយគ្នាណាស់ ភាគច្រើនគេផ្ញើរសារ លេងធម្មតា និងស្ដាប់ចម្រៀង។ អ្នកគួររកកន្លែងមានមនុស្សតិចចាំនិយាយទូរស័ព្ទ។

៩. ហាមចង្អុល
ការចង្អុលគឺជារឿងអសីលធម៌ សូម្បីតែកេះច្រមុះក៏ជនជាតិជប៉ុនប្រើម្រាមផ្សេងដែរដើម្បីជៀសវាងចង្អុលខ្លួនឯង។
១០. កុំចាក់ទឹកស៉ីអ៉ីវចូលទៅក្នុងបាយ
អ្នកត្រូវចាក់វាទៅក្នុងកូនចានទឹកជ្រលក់។
១១. ហាមប្រើដៃមួយពេលទទួល ឬប្រគល់អ្វីមួយ
ចំណុចនេះក៏ពេញនិយមនៅប្រទេសកម្ពុជាដែរ ជាពិសេសពេលទទួលឬជូនអ្វីមួយទៅមនុស្សចាស់។
១២. កុំចាក់ទឹកដោយខ្លួនឯង
រាល់ពេលទៅក្រៅមានគ្នាចាប់ពី២នាក់ឡើងទៅ អ្នកត្រូវចាក់ទឹកអោយគ្នាទៅវិញទៅមក ជៀសវាងចាក់ខ្លួនឯងផឹកខ្លួនឯង។

ចំណុចទាំង១២ខាងលើនេះនឹងផ្ដល់ភាពងាយស្រួលនិងទំនាក់ទំនងល្អនៅពេលអ្នកទៅលេងនៅប្រទេសជប៉ុន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ រឿងខ្មោចជប៉ុនចំនួន ៥ គេជឿថាមានពិតមែន
ចុចអាន៖ មកស្គាល់ពីព្រៃ Aokigahara ឬហៅថាព្រៃសម្លាប់ខ្លួនក្នុងប្រទេស ជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


