KPT+
មកស្គាល់ពីព្រៃ Aokigahara ឬហៅថាព្រៃសម្លាប់ខ្លួនក្នុងប្រទេស ជប៉ុន
ភាពស្ងប់ស្ងាត់នៅក្នុងព្រៃ Aokigahara ទាក់ទាញមនុស្សឲ្យគិតថាវាជាព្រៃខ្មោច ធ្វើឲ្យជនជាតិជប៉ុនជាច្រើនមិនហ៊ានចូលទៅក្នុងព្រៃដ៏ស្រស់ស្អាតនោះឡើយ ហេតុនេះហើយទើបសម្បូរទៅដោយពាក្យចចាមអារ៉ាមពោរពេញក្នុងព្រៃ Aokigahara បែបនេះ។ ទោះបីជាអ្នកមិនមែនជាមនុស្សមានជំនឿទៅលើរឿងអមនុស្ស ទីកន្លែងនេះនឹងផ្ដល់អារម្មណ៍ពិសេសម្យ៉ាង ឲ្យអ្នកមិនគិតមិនបានតែម្ដង។

នៅខាងមុខផ្លូវចូលមានផ្លាកភាសាអង់គ្លេសនិងភាសាជប៉ុន សម្រាប់លើកទឹកចិត្តអ្នកមានគោលបំំណងបញ្ចប់ជីវិតរបស់ខ្លួន ផ្លាកមួយដាក់ថា “ជីវិតគឺជារបស់មួយមានតម្លៃដែលឪពុកម្ដាយរបស់អ្នកប្រគល់ឲ្យ” ផ្លាកមួយទៀតដាក់ថា “សញ្ជឹងគិតអំពីឪពុកម្តាយ បងប្អូន និងកូនរបស់អ្នកម្តងទៀត កុំពិបាកចិត្តតែម្នាក់ឯង”។ ទន្ទឹមនឹងនោះ ចំនួនករណីសម្លាប់ខ្លួនបច្ចុប្បន្នត្រូវបិទបាំងលែងបញ្ចេញដូចកាលពីឆ្នាំ២០០៣ (មាន១០៥ករណី) ហើយ។ ជាក់ស្ដែងវាពិតជាមិនស្រួលទេក្នុងការកំណត់អត្តសញ្ញាណសាកសព ប៉ុន្តែភាគច្រើនពួកគេជាបុរសវ័យ៤០ទៅ៥០ឆ្នាំ ចំណែកឯខែដែលគេពេញនិយមទៅសម្លាប់ខ្លួនគឺខែមីនា។

យោងតាមប្រវត្តិសាស្ត្រនៃព្រៃសម្លាប់ខ្លួននេះ ពីមុនមកជាកន្លែងបង្អត់អាហារមនុស្សចាស់ឲ្យស្លាប់កាលពីសតវត្សទី១៩ ដែលគេហៅថាការអនុវត្ត “Ubasute”។ លើសពីនេះ គេមានការនិពន្ធសៀវភៅជាច្រើននិយាយអំពីព្រៃ Aokigahara ហើយអ្នកនិពន្ធពិពណ៌នាអំពីព្រៃនេះថាជាកន្លែងល្អបំផុតសម្រាប់បញ្ចប់ជីវិត ថែមទាំងប្រាប់ថាផ្នែកណាខ្លះនៃព្រៃឈើមិនសូវមានមនុស្សឆ្លងកាត់ដើម្បីឲ្យអ្នកសម្លាប់ខ្លួនទៅប្រព្រឹត្តមិនអោយគេរកឃើញ ដូច្នេះសាកសពមនុស្សជាច្រើននៅតែទុកចោលពេញព្រៃរហូតដល់សព្វថ្ងៃ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្តទាំង ៥នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


