KPT+
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ
បណ្ឌិត រស់ សុវាចា អគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ធ្នូនេះ មានប្រសាសន៍ ប្រាប់ កម្ពុជាថ្មី ដើម្បីផ្ញើសារជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២, មាតាបិតាអាណាព្យាបាលរបស់បេក្ខជន និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

១. សូមបេក្ខជនប្រឡង៖
– បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា
– បន្តគោរពបទបញ្ញត្តិប្រឡងមានជាធរមាន, អនុវត្តវិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍
– បន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
- បន្តញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់ និងទឹកឱ្យក្រែល
- តាំងស្មារតីឱ្យស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិ។

២. សូមមាតាបិតាមេត្តា៖
– បន្តជួយដំណើរការការត្រៀមប្រឡងរបស់កូនៗ ដែលទាមទារឱ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា
– បន្តលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យអនុវត្តផែនការបុគ្គលរបស់បេក្ខជនប្រលង

៣. ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងមណ្ឌលប្រលង លោកគ្រូ អ្នកគ្រូ មាតាបិតា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួមលើកកម្ពស់គុណភាពប្រឡងនេះ និងបានចូលរួមគាំទ្រដំណើរការរៀបចំការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុន និងក្នុងបរិបទកូវីដ-១៩។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


