Connect with us

KPT+

កម្ពុជា ជាទីជម្រកសំខាន់ជាសាកលសម្រាប់ការរស់រាននៃក្រពើភ្នំ សត្វកម្ររបស់ពិភពលោក

បានផុស

នៅ

ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ (Siamese Crocodile) ឬក្រពើត្រី ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១ ០០០ ក្បាល។

រូបភាពទាំងអស់ “កម្ពុជាថ្មី” បានពីអង្គការ FFI
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ សត្វក្រពើភ្នំ ធ្លាប់មានវត្តមានជាច្រើននៅតាមដងទន្លេ និងពាសពេញតំបន់វាលភក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ប្រទេសកម្ពុជាផងដែរ។ នៅកម្ពុជា វត្តមាមក្រពើភ្នំមាននៅតំបន់ជួរភ្នំក្រវ៉ាញ និងថ្មីៗនេះបានរកឃើញវត្តមានកូនសត្វក្រពើភ្នំចំនួន ៨ ក្បាលដែលអាចសន្និដ្ឋានថា យ៉ាងហោចមានសត្វក្រពើភ្នំពេញវ័យមួយគូដែលរស់នៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរី។

នៅដើមទសវត្សឆ្នាំ១៩៩០ សត្វក្រពើភ្នំត្រូវបានព្រួយបារម្ភថា វានឹង “ផុតពូជ” នៅក្នុងព្រៃធម្មជាតិដោយសារតែការបំផ្លាញទីជម្រក ការប្រមាញ់ និងមានការប្រមូលយកទៅចិញ្ចឹមជាលក្ខណៈកសិដ្ឋាន។ នៅពេលបច្ចុប្បន្នវាជាប្រភេទសត្វក្រពើដែលកម្របំផុតមួយនៅលើពិភពលោក។ ចំនួនសត្វព្រៃដែលមាននៅកម្ពុជា ដែលស្ថិតក្នុង តំបន់ការពារចុងក្រោយនៃប្រភេទសត្វត្រូវបានប៉ាន់ស្មានថា មានចំនួនតិចជាង ៤០០ក្បាល។

មានការរីកចម្រើនខ្លាំងក្នុងការពារតំបន់ដីសើមសំខាន់ៗ ការការពារទីជម្រករបស់សត្វក្រពើភ្នំ និងប្រភេទដែលកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជនេះមានការកើនឡើងវិញ។ ទោះជាយ៉ាងណាការគំរាមកំហែងនៅតែបន្តមានរួមទាំងការចាប់សត្វព្រៃដោយចៃដន្យ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការប្រមាញ់ហួសប្រមាណ និងហានិភ័យដោយចំនួននៃការបង្កាត់ពូជមានតិច។ ទាំងអស់នេះជាមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ FFI បន្តធ្វើការការពារលើរបាយចំនួននៃសត្វក្រពើភ្នំដើម្បីជួយឱ្យចំនួនពួកវាមានការកើនឡើងពីចំនួនតិចតួចឆ្ពោះទៅរកចំនួនដែលមានស្ថេរភាពមួយក្នុងការរស់រានបាន។

កាលពីខែឧសភា ឆ្នាំ២០២២ សត្វក្រពើភ្នំចំនួន ២៥ ក្បាលត្រូវបានលែងចូលជម្រកធម្មជាតិនៅតំបន់អារ៉ែង ធ្វើឱ្យសត្វក្រពើភ្នំដែលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៅតំបន់ជួរភ្នំក្រវ៉ាញ ចាប់តាំងពីឆ្នាំ ២០១២ មកកើនដល់ចំនួន ១៣៦ ក្បាល។ ជាមួយគ្នានេះក៏មានកន្លែងបង្កាត់ពូជក្រពើភ្នំនៅឧទ្យានជាតិភ្នំតាម៉ៅ ដែលបច្ចុប្បន្ននេះមានសត្វក្រពើភ្នំតូចធំចំនួន ១៧៩ ក្បាល ដែលក្នុងនោះមានសត្វក្រពើភ្នំពេញវ័យចំនួន ៥០ ក្បាល ជំទង់ចំនួន ៦៩ក្បាល និងកូនក្រពើភ្នំទើបញាស់ចំនួន ៦០ក្បាល។ ក្រសួងបរិស្ថានជឿជាក់ថា ជាមួយគម្រោងអភិរក្សសត្វក្រពើភ្នំនេះ នឹងធ្វើឱ្យចំនួនសត្វក្រពើភ្នំក្នុងជម្រកធម្មជាតិមានការកើនឡើង បន្ថែមពីការបង្កាត់ពូជនិងកូនញាស់ដើម្បីលែងចូលក្នុងជម្រកធម្មជាតិបន្ថែម។

គម្រោងអភិរក្សសត្វក្រពើកម្ពុជា (CCCP) បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយសហគមន៍នៅតំបន់ជួរភ្នំក្រវាញអស់​រយៈ​ពេលជាង ១៥ឆ្នាំមកហើយ។ ក្រពើភ្នំបានរស់នៅជិតស្និទ្ធនៅក្នុងតំបន់របស់ជនជាតិដើមភាគតិចដែលចាត់ទុកថា ក្រពើជាសត្វពិសិដ្ឋ។ ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអភិរក្សសត្វដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

រូបភាពដោយអង្គការ FFI

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អត្រាបោះបង់ការសិក្សារបស់សិស្សជនជាតិដើមភាគតិចមានការកើនឡើង ដោយសាររៀបការទាំងវ័យក្មេង

កីឡា២ ម៉ោង មុន

លោក​ ហែម​ គីរី​ សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ច្រើន​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ជា​មួយ​បណ្ដា​សាលា​អន្តរជាតិ​

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការងារ​ស្ម័គ្រចិត្ត​ធ្វើ​ឱ្យ​យើង​ចេះអត់ធ្មត់​ចេះធ្វើការងារ​ជាក្រុម​និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​តឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពលរដ្ឋថៃ នៅព្រំដែនសឹងគ្រប់ជ្រុង កំពុងរស់នៅមិនបានសុខ មានតែភាពភ័យខ្លាច

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតចិន ថា បទបញ្ជាសម្ដេចធិបតី បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម២០ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម