Connect with us

KPT+

ធ្លាប់​ចង់​ដឹង​ណាស់​ថា អ្វីខ្លះ​ទៅ ដែល​លុយ​ទិញ​មិន​បាន?

បានផុស

នៅ

ដោយសារតែ​លុយ អាចទិញអ្វីជាច្រើនឬយកទៅ​ដោះស្រាយ​បញ្ហា​មួយចំនួន​ធំបាន មនុស្សតែងតែមានគំនិតថា លុយនឹង​នាំឲ្យជីវិតសរស់នៅពេញដោយក្ដីសុខ(គិតពេលមិនទាន់មានលុយ)។

ចុះ​តើអ្វីខ្លះទៅដែលមានលុយច្រើនក៏ដោយ តែនៅតែមិនអាចទិញបាន?

១. ក្ដី​ស្រឡាញ់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់មិនអាចទិញឬទទួលបានដោយសារទឹកប្រាក់នោះទេ។ បើទោះជាក្ដីស្រឡាញ់ខ្លះត្រូវបានយកលុយទៅទាក់ទាញ ប៉ុន្តែវាមិនមែន​ជា​ក្ដីស្រឡាញ់​បរិសុទ្ធ​ឡើយ។

២. ការ​គោរព

លុយ​អាចទិញតំណែង តួនាទីបានគ្រប់ជាន់ថ្នាក់ ប៉ុន្តែ​មិនអាចទិញការគោរពនិងភាព​ស្មោះត្រង់​ពី​មនុស្សផង​ទាំង​ពួងនោះឡើយ។ ជួនកាល​វាគ្រាន់តែធ្វើឲ្យ​នរណា​ម្នាក់​គោរព​ដោយ​កាយវិការ ឬជារូបភាពខាងក្រៅបែប​​​​​បំភ័ន្ត​តែប៉ុណ្ណោះ តែ​សម្រាប់​ការ​គោរព​ពិត​ប្រាកដ​ចេញ​ពី​ចិត្ត វា​ពុំ​មាន​នោះ​ទេ។

៣. ទំនុកចិត្ត

ការជឿជាក់ទៅលើអ្វីមួយ វាកើតចេញពីអារម្មណ៍ពិតៗដែលពុំចាំបាច់​ទាល់​តែ​មាន​ទ្រព្យសម្បត្តិ​នោះ​ទេ។ បុគ្គលម្នាក់មិនអាចប្រើប្រាស់លុយធ្វើ​ឲ្យ​នរណាម្នាក់​ផ្សេងពេញចិត្ត ឬ​មាន​ជំនឿ​ចិត្តលើខ្លួនឡើយ ព្រោះភាពជឿជាក់មិនមែនជាសម្ភារដែលលក់លើទីផ្សារ។ ជា​ពិសេស​ទំនុកចិត្ត​ចំពោះ​មនុស្សស្គាល់គ្នាជិតដិត បើវាបាត់បង់ហើយ ទោះមានលុយប៉ុន្មានក៏​មិន​អាច​ទាមទារ​មក​វិញ​បាន​ដែរ។

៤. ចំណេះដឹង

លុយ​អាចទិញសៀវភៅបានរាប់លានក្បាល ប៉ុន្តែ​វា​មិន​អាច​ទិញ​ចំណេះដឹង​បាន​ឡើយ​សូម្បី​តែ​បន្តិច បើមនុស្សមិនព្រមសិក្សាស្វែងយល់ទទួលវាដោយផ្ទាល់ទេ។ ទោះបី​មនុស្ស​ចំណាយ​លើ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ថ្លៃៗ​ក៏​ដោយ ហើយ​មាន​គ្រូ​បង្រៀនល្អៗ​រាប់រយ​នាក់​ក្ដី ប៉ុន្តែ​ចំណេះដឹង​ទាល់​តែ​បុគ្គលផ្ទាល់រៀនទើបពួកគេមានវា។

៥. បទពិសោធន៍

គ្មាននរណាលើលោកនេះអាចយកលុយ​ទៅទិញបទពិសោធន៍​របស់​នរណា​ម្នាក់​ទៀត​បាន​ឡើយ។ បទពិសោធន៍​ជា​ចំណេះ​ក្រៅ​សាលា និង​គ្មាន​​សញ្ញាប័ត្រ តែ​ជា​អ្វី​ដែល​មនុស្ស​ជួប​វា​នៅ​ក្នុង​ដំណើរជីវិតរបស់ពួកគេ ហើយ​យើង​មិន​អាច​ទិញ​បទពិសោធន៍​អ្នកដទៃ​មក​ធ្វើ​ជា​របស់​ខ្លួន​ទេ។

៦. សុខភាព​ល្អ

លុយអាចទិញថ្នាំ និង​អាហារបំប៉នបានច្រើនសន្ធឹក ប៉ុន្តែ​មិន​អាច​ទិញ​សុខភាព​ឲ្យ​ល្អ​បានទេ បើ​មនុស្ស​មិន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ខ្លួនឯង​ដោយ​ការ​ទទួលទាន​ត្រឹមត្រូវ សម្រាក​គ្រប់គ្រាន់ និង​ការ​ហាត់ប្រាណ​ជាដើម។

៨. ចិត្តសុខសាន្ត

លុយមិនអាចធ្វើឲ្យមានសេចក្តីស្ងប់ក្នុងចិត្តបានឡើយ សូម្បីតែមហាសេដ្ឋីក៏មិន​អាច​យក​លុយ​មួយ​ផ្នែករបស់ពួកគេទៅទិញ​សន្តិភាព​ផ្លូវ​ចិត្ត​បានដែរ។ ចិត្ត​ដែល​សុខ​ក្សាន្តត្រានកើតចេញពីក្ដីស្រឡាញ់ពិត និង​ការ​គោរព​ឲ្យ​តម្លៃ ហើយ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ប្រើ​ប្រាក់​ទៅ​ទិញ​វា​យក​មក។

៩. ពេលវេលា

លុយអាចទិញនាឡិកាបាន ប៉ុន្តែ​មិនអាចទិញពេលវេលា​ឲ្យ​ត្រឡប់​ក្រោយ​ឬ​ឲ្យ​ដើរ​លឿន​តាម​ប្រាថ្នាបានឡើយ។ ពេលវេលាដែលកន្លងហួសទៅហើយ ពិតជាមិនអាចត្រឡប់វិញទេ ទោះបី​ចំណាយ​លុយ​ច្រើនប៉ុណ្ណាសម្រាប់ទិញគឺពិតជាមិនអាចទៅរួចទាល់តែសោះ។

១០. ជីវិត

មាននរណាម្នាក់អាចទិញជីវិតបានទេលើផែនដីនេះ? ចម្លើយ គឺគ្មានទេ! សេចក្ដី​ស្លាប់​គង់​នឹង​កើតឡើង​លើ​គ្រប់គ្នា គ្មាន​នរណា​អាច​ចៀស​រួច​ឡើយ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ។ ដល់​ពេលនោះ មិនថាមនុស្សមានលុយរាប់លានកោដក៏ដោយ ក៏​គ្មាន​លទ្ធភាព​ទិញ​ជីវិត​ឲ្យ​រស់​ឡើង​វិញ​បាន​ដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ទំនៀមទម្លាប់​ចូលឆ្នាំ​ថ្មីប្លែកៗ​ដែលគេជឿថា​នាំ​សំណាង​តាម​ប្រទេស​នីមួយៗ

ចុចអាន៖ហេតុផល​ធំ៧ ដែល​ហ្វេសប៊ុក​បដិសេធ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម