KPT+
៥ យ៉ាងគួរដឹងពីប្រទេសកាតា ម្ចាស់ផ្ទះ World Cup ២០២២
ខែធ្នូនេះ មានមនុស្សរាប់លានអ្នកធ្វើដំណើរទៅផ្ដុំគ្នានៅប្រទេសកាតា ដើម្បីទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោកគឺ FIFA World Cup។ កាតា គឺជាប្រទេសក្នុងមជ្ឃិមបូព៌ាដំបូងបង្អស់ដែលក្លាយជាម្ចាស់ផ្ទះ World Cup ដូច្នេះអ្នកគាំទ្របាល់ទាត់គួរដឹងពីម្ចាស់ផ្ទះឆ្នាំនេះខ្លះៗដូចជា៖
១. ក្ដៅខ្លាំងមែនទែន
មានសីតុណ្ហភាពមធ្យម ៣៥អង្សាសេ និងក្ដៅបំផុត ៥០អង្សាសេ ប៉ុន្តែនៅក្នុងកន្លែងប្រកួតគេដាក់ម៉ាស៉ីនត្រជាក់ដើម្បីគ្រប់គ្រងសីតុណ្ហភាពនៅត្រឹមតែ ២០អង្សាសេប៉ុណ្ណោះ។

២. មានទំហំតូច
កាតាគឺជាឧបទ្វីបមួយនៅភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត មានផ្ទៃក្រឡា ១១,៤៣៧គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ឈូងសមុទ្រពែក្ស និងអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅជិតកន្លែងស្តុកប្រេងសំខាន់ៗ។

៣. ភាពចម្រុះជាតិសាសន៍
ភាសាផ្លូវការប្រទេសកាតា គឺភាសាអារ៉ាប់ សម្រាប់ភាសាអង់គ្លេសក៏សម្បូរគួរសមដែរ។ ជាក់ស្ដែងប្រជាជននៅទីនោះមានចម្រុះជាតិសាសន៍ និងភាសាផ្សេងៗទៀតដូចជា ភាសាម៉ាឡាំ អ៊ូឌូ ហិណ្ឌូ ហ្វាស៊ី និងភាសាអាស៊ីទូទៅច្រើនទៀត។ភាពចម្រុះរបស់ប្រទេសនេះគឺកើតដោយសារតែជនចំណាកស្រុកមានចំនួន ៩៤ភាគរយនៃកម្លាំងការងារសរុប។ តាមការប៉ាន់ប្រមាណមានជនជាតិកាតាចំនួន ៧នាក់ក្នុងចំណោម ១០នាក់បានធ្វើចំណាកស្រុកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ និងអ៊ីរ៉ង់។ យ៉ាងណាមិញ ប្រទេសនេះកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។ ក្រុមសិទ្ធិមនុស្សរាយការណ៍ថា កម្មករសំណង់ដែលបានសាងសង់កីឡាដ្ឋានបាល់ទាត់ពិភពលោកភាគច្រើនជាជនចំណាកស្រុកធ្លាប់ប្រឈមមុខនឹងការរើសអើង ការរំលោភបំពាន និងការលួចប្រាក់ឈ្នួល។

៤. ជាពិភពនៃបុរស
ប្រទេសកាតា មានប្រជាជនភេទប្រុសច្រើនជាងភេទស្រីជិត ៣ដង ចំនួននេះបានកើនឡើងចាប់តាំងពីឆ្នាំ ១៩៧០។ យោងតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា ប្រទេសនេះពោរពេញដោយការរើសអើង និងអំពើហិង្សាលើស្ត្រី មនុស្សស្រីត្រូវសុំការអនុញ្ញាតពីមនុស្សប្រុសដូចជា ការរៀបការ និងការដើរលេងជាដាច់ខាត។ សំណាងល្អពិភពលោកកាន់តែអភិវឌ្ឈន៍ សិទ្ធិនារីកាន់តែប្រសើរឡើងគ្រាន់តែមិនទាំងស្រុងប៉ុណ្ណោះ។
៥. ជាប្រទេសអ្នកមាន

មាន GDP ប៉ាន់ស្មានចំនួន ១៧៩,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ រីឯទឹកប្រាក់ចំណាយចំពោះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ត្រូវចំណាយសរុបចំនួន ២២០ពាន់លានដុល្លារ។ ហេតុផលតែមួយគត់នៅពីក្រោយភាពមានបានរបស់ប្រទេសកាតា គឺ “ប្រេង”៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កីឡាករបាល់ទាត់ ៨ រូប បង្អួតនាឡិកាដៃដាំពេជ្រ ក្នុងព្រឹត្តិការណ៍ World Cup នៅ កាតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


