KPT+
ត្រីដូហ្វីននៅ ហុងកុង កំពុងប្រឈមមុខនឹងការដាច់ពូជ
យោងតាមក្រុមអភិរក្ស WWF បានឲ្យដឹងថា “ទន្លេ Pearl River Delta គឺជាទីជម្រកសម្រាប់ត្រីដូហ្វីនចិនស (Chinses white) ប្រហែល ២០០០ក្បាលច្រើនជាងតំបន់ប្រទេសដទៃទៀតបំផុត កំពុងថយចុះចំនួនពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែការរំខានសម្លេងពីមនុស្សនៅតំបន់នោះ”។ Doris Woo អ្នកគ្រប់គ្រងគម្រោងការអភិរក្សត្រីផ្សោតនៅ WWF ហុងកុង បាននិយាយថា “ត្រីដូហ្វីនកំពុងពិបាករស់នៅដោយសារសម្លេងរំខានពីមនុស្ស”។

ចាប់តាំងពីឆ្នាំ ២០១៦ មក Woo និងក្រុមការងាររបស់នាងកំពុងធ្វើការត្រួតពិនិត្យសូរស័ព្ទនៅទីតាំងជាច្រើនក្នុងតំបន់ ហើយរកឃើញថាការរំខានដោយសម្លេងរួមមាន សំឡេងរោទិ៍នៃម៉ាស៊ីនបូមទឹក ការខួងនាវាមុជទឹក ទូកនេសាទឧស្សាហកម្ម បានបង្រួញប្រព័ន្ធទាក់ទងរបស់សត្វដល់ទៅ ៤៥ភាគរយ។ អ្នកដឹងទេថា ត្រីដូហ្វីនពឹងផ្អែកលើសំលេងដើម្បីរកស៊ី ទំនាក់ទំនង និងស្វែងរក ជាពិសេសវាងាយរងឥទ្ធិពលពីសម្លេងខ្លាំងៗណាស់ដែលអាចធ្វើឲ្យវាថ្លង់និងស្លាប់យ៉ាងងាយ។ ជាលទ្ធផល ត្រីផ្សោតក្នុងហុងកុងពីរប្រភេទ Sousa chinensis និង Indo-Pacific finless porpoise (Neophocaena phocaenoides) ត្រូវបានគេវាយតម្លៃថា “ងាយរងគ្រោះ” ក្នុងបញ្ជីក្រហមរបស់ IUCN តាំងពីឆ្នាំ ២០១៧។

ជាក់ស្ដែង ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ប្រវែង ៣៤ម៉ាយ ដែលជាស្ពានឆ្លងកាត់សមុទ្រវែងជាងគេលើពិភពលោក គឺជាសំណង់ប្រើរយៈពេលមួយទសវត្សរ៍ដើម្បីសាងសង់បានបង្កើតឲ្យមានការបំពុលដោយសំឡេងជាច្រើនទៅក្នុងសមុទ្រ។ Doris Woo បានបន្តថា “សំណង់នេះបានបង្កការខូចខាត និងរអាក់រអួលយ៉ាងខ្លាំង ប៉ុន្តែយើងមិនទាន់យល់ច្បាស់ពីទំហំរបស់វានៅឡើយទេ ហើយអ្វីៗនឹងកាន់តែយ៉ាប់ទៅៗ”។

យ៉ាងណាមិញ អង្គការ WWF បានស្នើសុំការគ្រប់គ្រងសំលេងរំខានជាច្រើនដូចជា ការហាមឃាត់ការសាងសង់នៅក្នុងតំបន់ជម្រកសត្វផ្សោត ការស្ដារឡើងវិញនូវឆ្នេរសមុទ្រផ្អែកលើធម្មជាតិ បង្ក្រាបការនេសាទខុសច្បាប់ ការដាក់កម្រិតល្បឿនលើសាឡាង និងកាត់បន្ថយភាពញឹកញាប់នៃការធ្វើដំណើរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ខេត្តស្ទឹងត្រែងជាប់ដងទន្លេចំនួន ៤ មានសត្វផ្សោតកម្របំផុតលើពិភពលោក
ចុចអាន៖ មកដឹងពីប្រភេទសត្វល្មោភដេក និងមិនចូលចិត្តដេកទាល់តែសោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


