Connect with us

KPT+

លាតត្រដាងអាថ៌កំបាំងពីរូបគំនូរ Mona Lisa ៦ រឿង

បានផុស

នៅ

រូបគំនូរ Mona Lisa គូរដោយលោក Leonardo da Vinci បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរប្រមាណ ៦លាននាក់ទៅទស្សនានៅសារមន្ទីរ Louvre ជារៀងរាល់ឆ្នាំមិនដែរខាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រាវជ្រាវរកឃើញថាមានអត្ថន័យជាច្រើនទៀតកំពុងបង្កប់នៅក្នុងគំនូរ ហើយទាមទារការពិនិត្យនិងពិចារណាជាច្រើនទម្រាំរកបានព័ត៌មានដូចខាងក្រោមនេះ៖

១. ផ្ទៃខាងក្រោយមិនស្មើគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកក្រឡេកមើលឲ្យជិតទៅនឹងទិដ្ឋភាពផ្ទៃខាងក្រោយ នោះអ្នកនឹងឃើញថាម្ខាងខ្ពស់ម្ខាងទាប។ ផ្នែកនៅខាងស្តាំក្បាលរបស់នាងហាក់ដូចជាត្រូវលាបពណ៌នៅកម្រិតខ្ពស់ជាងផ្នែកខាងឆ្វេង។ ដូច្នេះនៅពេលអ្នកកម្រើកភ្នែករបស់អ្នកពីស្តាំទៅឆ្វេង អ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរ។

២. ស្ត្រីដ៏អាថ៌កំបាំង

ដំបូងគេប៉ាន់ស្មានថា Mona Lisa គឺជាស្ត្រីអភិជន អ្នកខ្លះទៀតថារូបនេះជារូបលោក Leonardo da Vinci ជាស្ត្រី ខណៈមានអ្នកជឿថានាងគឺជាគូស្នេហ៍ ២០ឆ្នាំរបស់គាត់។ បច្ចុប្បន្នគេសន្មត់ថា Mona Lisa មានឈ្មោះ Lisa Gherardini del Giocondo ជាឈ្មោះពិត។

៣. ចិញ្ចើមមួយសរសៃ

ដំបូងឡើយគេពិតជាងឿងឆ្ងល់មែនទែនចំពោះស្ត្រីគ្មានចិញ្ចើមរូបនេះ ស្រាប់តែអ្នកជំនាញធ្វើការពង្រីកមើលឲ្យលម្អិតទើបឃើញថាមានចិញ្ចើមមួយសរសៃនៅផ្នែកខាងឆ្វេង។ យ៉ាងណាក្ដី គេនៅតែមិនទាន់ជ្រាបពីហេតុផលដែលលោក Leonardo da Vinci គូសចិញ្ចើមតែមួយសរសៃគត់។

៤. ការងប់ងល់ចំពោះគំនូរ

ជាទូទៅ វិចិត្រករមួយណាក៏មានគំនូរសំណព្វចិត្តដែរ សម្រាប់ លោក Leonardo da Vinci គេអាចនិយាយបានថា Mona Lisa គឺជាគំនូរសំណព្វចិត្តរបស់គាត់ ព្រោះថាគាត់យកគំនូរនេះតាមខ្លួនគ្រប់ពេលអស់រយៈពេលយ៉ាងតិច៤ឆ្នាំ។

៥. តិចនិកដ៏អស្ចារ្យ

នៅពេលមើលកាន់តែជិតនៃគំនូរ អ្នកនឹងឃើញស្បៃមួយដែលមិនមែនជាការងាយសម្រាប់គូរទេ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា លោក Leonardo លាបពណ៌ទេសភាពជាមុនសិន បន្ទាប់មកប្រើបច្ចេកទេសពិសេសបន្ថែមស្បៃពីលើ។

៦. គូរមិនទាន់ចប់

អ្នកជំនាញបង្ហាញថាម្រាមដៃឆ្វេងមិនទាន់គូរចប់នៅឡើយទេ តាមពិតទៅអ្នកក៏អាចឃើញពីរបៀបដែលគាត់ដាក់ម្រាមដៃចង្អុលឆ្វេងដែរ តែក្រោយមកគេកែវាទៅជាអ្វីដែលយើងឃើញឥឡូវនេះ។

ក្រៅពីរឿងទាំង ៦ខាងលើនេះហើយ នៅមានរឿងរ៉ាវប្លែកៗដែលអ្នកគួរដឹងរួមមាន៖

_ កាលពីឆ្នាំ ១៩៥៦ មានមនុស្សម្នាក់គប់ដុំថ្មដាក់គំនូរនេះចំកែងដៃ ធ្វើឲ្យមានការកែគំនូរ

_ Da Vinci គូរ Mona Lisa នៅលើក្ដារឈើ poplar 

_ មានភួយគ្រប់ដណ្ដប់ជង្គង់និងពោះរបស់ Mona Lisa នៅក្នុងគំនូរ 

_ យោងតាមការប៉ាន់ស្មាន Mona Lisa ប្រហែលជាទទួលរងអំពើហិង្សាក្នុងគ្រួសារទើបបណ្ដាលឲ្យមានស្លាកស្នាមតូចមួយនៅលើបបូរមាត់របស់នាង៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ គំនូរល្បីៗទូទាំងពិភពលោក ៦ ផ្ទាំង ត្រូវគេលួច ដោយសារតែតម្លៃរាប់លាន

ចុចអាន៖ គំនូរ ១០ ផ្ទាំងនេះ មានឈ្មោះល្បីទូទាំងពិភពលោក ឯតម្លៃវិញកប់ក្ដោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម