ជីវិតកម្សាន្ដ
លេចរូបភាព Lisa ផ្អែមល្ហែមជាមួយទាយាទស្នងមរតកប្រេន LV កាន់តែច្បាស់ជាងមុន
Lisa សមាជិកក្រុម BLACKPINK នាពេលថ្មីៗនេះនាងស្រាប់តែលេចរូបភាពផ្អែមល្ហែមជាមួយទាយាទស្នងមរតកប្រេន LV លោក Frederick ស្របពេលពាក្យចចាមអារ៉ាមដែលថាពួកគេកំពុងមានស្នេហាកាន់តែសាយភាយពាសពេញពិភពលោក។
បន្ទាប់ពីមានរូបភាពដែល Lisa បញ្ចេញពន្លឺភ្លឺចែងចាំងក្នុងឈុតប៊ីគីនី ជាមួយនឹងទឹកសមុទ្រយ៉ាងស្រស់ស្អាត នៅកោះ Zakynthos ប្រទេសក្រិក ក្នុងនោះបង្កើតការចាប់អារម្មណ៍ជាច្រើនសម្រាប់អ្នកគាំទ្រ គឺជារូបភាពនៃការណាត់ជួបជាមួយ Frederick ដែលជាមហាសេដ្ឋីវ័យក្មេងរបស់ប្រេន TAG Heuer ជាម៉ាកនាឡិកាប្រណីត។
យ៉ាងណាមិញ តាមរយៈរូបភាពមួយសន្លឹកចុងក្រោយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញ Lisa និង Frederick អង្គុយក្បែរគ្នានៅខាងក្នុងបន្ទប់ប្រណីតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ ដែលនេះហាក់ពង្រឹងកាន់តែរឹងមាំនៅពាក្យចចាមអារ៉ាមរវាងអ្នកទាំងពីរ។

ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវបែបណានៅមិនទាន់ត្រូវបានគេបញ្ជាក់ថាជា Lisa ឬអត់នោះទេ ខណៈដែលសារព័ត៌មានកូរ៉េខាងត្បូង Newsen បានបង្ហាញព័ត៌មានដោយយោងទៅលើតំណាងរបស់ YG Entertainment ដំណឹងនៃកាលបរិច្ឆេទដំបូងត្រូវបានប្រកាសថា “យើងមិនអាចបញ្ជាក់ពីព័ត៌មានណាត់ជួបរបស់ Lisa ទេ។” មានចម្លើយពីរដែលអាចធ្វើទៅបានដោយថា នេះជាការពិត ឬពាក្យចចាមអារ៉ាមមិនពិត។
ដោយឡែក អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិការពារ Lisa ថា នាងមានសិទ្ធិសប្បាយចិត្ត និងមានសិទ្ធិស្រលាញ់ មិនថាពាក្យចចាមអារ៉ាមនោះពិតឬមិនពិតនោះទេ។ ជាថ្មីម្តងទៀត យើងសុំឲ្យអ្នកគាំទ្រគោរពជីវិតផ្ទាល់ខ្លួនរបស់សិល្បករស្រីរូបនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG សុំមិនបញ្ជាក់ជុំវិញពាក្យចចាមអារ៉ាម Lisa ណាត់ជួបជាមួយទាយាទស្នងមរតកប្រេន LV
ចុចអាន៖ទស្សនិកជនអាណិត Ahn Bo Hyun ខណៈគេវាយប្រហារ ក្រោយមានទំនាក់ទំនងជាមួយ Jisoo
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


