KPT+
ស្ថាបនិក MAJOR CINEPLEX ថា ការធ្វើជំនួញមិនខុសពីការឡើងភ្នំ បើមើលក្រោយនឹងត្រូវចាញ់
លោក Mogul Vicha Poolvaraluck ស្ថាបនិករោងភាពយន្ត Major Cineplex មានប្រសាសន៍ថា “ការធ្វើជំនួញប្រៀបដូចជាការឡើងភ្នំ អ្នកត្រូវតែបន្តដំណើរ ដោយមិនត្រូវក្រឡេកចុះមកក្រោមឡើយ”។ លោកបន្ថែមថា “នៅពេលក្រឡេកចុះក្រោម វានឹងធ្វើឲ្យអ្នកកាន់តែគិតខ្លាំងឡើងៗ”។

សហគ្រិនរូបនេះបានប្រាប់ប្រវត្តិខ្លួនឯងថា ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានធ្វើការងារផ្នែកអចលនទ្រព្យ។ នៅមុនឆ្នាំ ១៩៩០ ការហូរចូលនៃរោងភាពយន្តបរទេសធ្វើឲ្យរោងភាពយន្តរបស់ឪពុកលោកចាប់ផ្តើមមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ដូច្នេះ លោកលាឈប់ពីការងារ ហើយងាកមករកស៊ីក្នុងវិស័យរោងភាពយន្តវិញ។
នៅពេលរោងភាពយន្តអូស្ត្រាលី និងអាមេរិកហូរចូលប្រទេសថៃ អាជីវកម្មក្នុងស្រុកបិទទ្វាជាបណ្តើរៗ ហើយអាជីវកម្មរបស់ឪពុកលោកក៏ត្រូវដួលដែរ។ ពេលនោះលោកបានចាប់ដំណើរការសាកល្បងរោងភាពយន្ត Major Cineplex មួយរយៈ លុះឃើញលទ្ធផលល្អ ក៏សម្រេចបើកជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ១៩៩៥ ។ ក្រៅពីនេះលោកបានបើកក្រុមហ៊ុន Major Cineplex Pinklao ផ្សារទំនិញ និងរួមបញ្ចូលកន្លែងលក់រាយជាច្រើនសម្រាប់ជួលផងដែរ។

មកទល់ពេលនេះ លោក Poolvaraluck មានរោងភាពយន្តចំនួន ១៣៥ កាន់កាប់ទូទាំងអាស៊ីអាគ្នេយ៍ និងជាម្ចាស់ភាគហ៊ុន ៧០% នៃទីផ្សាររោងភាពយន្តរួមមាន រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសថៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម M Picture។
ក្រៅពីនោះ បុរសវ័យ ៥៧ ឆ្នាំរូបនេះ ក៏ជាម្ចាស់ក្រុមហ៊ុន Siam Future Development និងជាស្ថាបនិកនៅពីក្រោយផ្សារទំនើបធំៗរបស់ថៃមួយចំនួនដូចជា Mega Banga និង Esplanade និងភោជនីយដ្ឋាន McDonald’s ទាំង ២៥០ កន្លែងទូទាំងប្រទេសថៃ។ បន្ថែមពីលើនោះទៀត សេដ្ឋីថៃរូបនេះបានបង្កើតហាងផ្ទាល់ខ្លួនគឺផ្សារ Siam Paragon ក្នុងទីក្រុងបាំងកក និងផ្សារទំនើបអ៊ីអន (AEON MALL) ក្នុងរាជធានីភ្នំពេញ។
ងាកត្រឡប់ក្រោយ នៅក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ៩០ ប្លាយ អ្នកជំនួញដ៏មានឥទ្ធិពលរូបនេះ នៅតែក្រាញននៀលជាមួយអាជីវកម្មតពីឪពុក រហូតមានជំនួញជាច្រើននៅក្នុងដៃដូចសព្វថ្ងៃ។ លោកផ្ដល់ដំបូន្មានថា ការធ្វើជំនួញមិនខុសអីពីការឡើងភ្នំឡើយ ដាច់ខាតមិនត្រូវឈប់ ហើយបន្តឡើងរហូតដល់កំពូល នោះទើបជាជោគជ័យពិតប្រាកដ។
បច្ចុប្បន្ន លោក Mogul Vicha Poolvaraluck មានទ្រព្យសរុបប្រមាណជាង ៤៦៥ លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្ដី Forbes៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖រឿងនិទានស្នេហ៍និងព័ត៌មានសំខាន់ៗអំពីព្រះមហាក្សត្រី នៃប្រទេសប៊ូតង់
ចុចអាន៖រឿងរ៉ាវដ៏អស្ចារ្យអំពីលោកនាយករដ្ឋមន្ត្រីនៃអារ៉ាប់រួម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


