KPT+
យល់ដឹង! អ្វីទៅជា GPA ក្នុងថ្នាក់ឧត្តមសិក្សា? ហេតុអ្វីត្រូវដឹងពីGPA?
GPA មានពាក្យពេញថា (Grade Point Average) ដែលមានន័យថា ជាព្រឹត្តិបត្រពិន្ទុ ដែលជាការវាយតម្លៃពិន្ទុនៃការសិក្សារបស់និស្សិតនៅក្នុងថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ហើយការវាយតម្លៃនេះ គឺធ្វើឡើងក្នុងមួយឆមាសម្តង។

ព្រឹត្តិបត្រពិន្ទុនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតគ្រប់រូបគួរស្គាល់ និងយល់ដឹង ព្រោះ គឺជាការវាយតម្លៃការសិក្សាមួយរបស់អ្នកនៅក្នុងថ្នាក់ឧត្តមសិក្សា ដើម្បីឱ្យដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន។ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា ជាទូទៅគេចាត់ទុកថា GPA ដែលទទួលបានពិន្ទុខ្ពស់បំផុតគឺ ៤.០ ហើយពិន្ទុដែលទាបបំផុតនោះគឺ ១.៥។ នៅក្នុងកម្រិតទាំងនោះ ក៏មានការបែងចែក និងបញ្ជាក់ពីពិន្ទុ និងនិទ្ទេសដែលបានមកពីការប្រឡងរបស់និស្សិត រួចបូកសរុបបញ្ចូលគ្នាបង្កើតបានចេញជា GPA មួយនេះ។

ការតាមដានពិន្ទុរបស់ខ្លួននេះ នឹងជួយឱ្យអ្នកពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមនូវមេរៀនណាដែលរៀនខ្សោយ ឬ ប្រឡងសង។ ដោយឡែក ប្រសិនជាអ្នកសិក្សាមានបំណងចង់ដាក់អាហារូបករណ៍សិក្សាមុខវិជ្ជាអ្វីមួយ ឬមានបំណងទៅសិក្សានៅបរទេស ភាគច្រើនគេតម្រូវឱ្យមាន GPA ពី៣.៥ ឡើងទៅ។ នៅថ្នាក់ឧត្តមសិក្សា និស្សិតដែលចង់បានព្រឹត្តិបត្រពិន្ទុនេះទុកសម្រាប់ខ្លួនេង គឺត្រូវឱ្យមានការបំពេញពាក្យស្នើសុំដកព្រឹត្តិបត្រពិន្ទុនៅការិយាល័យសិក្សានៃសាកលវិទ្យាល័យ។ បែបបទនេះ គឺខុសពីរបៀបសិក្សានៅថ្នាក់វិទ្យាល័យ។ នៅថ្នាក់វិទ្យាល័យ គ្រូបន្ទុកថ្នាក់ នឹងចែកសៀវភៅតាមដានដល់សិស្សមួយខែម្តង ប៉ុន្តែ នៅថ្នាក់ឧត្តមសិក្សាមិនដូចគ្នាឡើយ។

បើតាមលំដាប់ពិន្ទុនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិន្ទុដែលចាត់ទុកថាទទួលបាននិទ្ទេស A(៤.០):៨៥-១០០=ល្អឥតខ្ចោះ, B+(៣.៥):៨០-៨៤=ល្អណាស់, B(៣.០):៧០-៧៩=ល្អ, C+(២.៥):៦៥-៦៩=ល្អបង្គួរ, C(២.០):៥០-៦៤=មធ្យម, D(១.៥):៤៥-៤៩=ខ្សោយ។
យ៉ាងណាមិញ បែបបទនៃការស្នើសុំព្រឹត្តិបត្រពិន្ទុនេះ គឺតែងមានការខុសគ្នាបន្តិចនៅតាមសាកលវិទ្យាល័យនីមួយៗ ប៉ុន្តែ អ្វីដែលមិនគួរធ្វេសប្រហែសនោះ គឺអ្នកសិក្សាគ្រប់រូប គួរគប្បីតាមដានការសិក្សារបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យការសិក្សាមានលទ្ធផលល្អ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


