KPT+
សេដ្ឋីនីទាំងបី រំលេចគុណសម្បត្តិធំៗដែលស្ត្រីគ្រប់រូបគួរមានក្នុងជីវិត
ការរៀនសូត្រជីវិតរបស់បុគ្គលជោគជ័យទាំងឡាយ រមែងអាចបង្កើតកម្លាំងចិត្តដល់គ្នាយើងឲ្យហ៊ានពុះពារ ជឿជាក់ និងបន្តទៅសម្រេចក្ដីស្រមៃរបស់ខ្លួន។
ដូចគ្នាដែរ មនុស្សស្រីជំនាន់ថ្មី គួរសិក្សាពីចំណុចល្អៗជាច្រើនពីស្ត្រីជោគជ័យនានាជុំវិញពិភពលោក ដើម្បីបង្វឹកបង្ហាត់ខ្លួនឯងឲ្យរឹងមាំ និងរីកចម្រើនទាន់សម័យកាល។
ខាងក្រោមជាគុណសម្បត្តិរបស់មនុស្សស្រីសម័យទំនើបត្រូវមានពីកំពូលស្ត្រី ៣ រូប៖
១. ហ៊ានចាប់យកក្ដីស្រមៃរបស់ខ្លួន– Tory Burch

អ្នកស្រី Tory Burch ជាសេដ្ឋីនីអាមេរិកាំងដែលជោគជ័យក្នុងវិស័យជំនួញមួយរូប។ ស្ត្រីវ័យ ៥៤ ឆ្នាំរូបនេះ មានប្រសាសន៍ថា មនុស្សស្រីមានមហិច្ឆតាធំ ជាស្ត្រីដែលមានភាពក្លាហានបំផុត។
ម្ចាស់អាជីវកម្មច្នៃម៉ូដរូបនេះលើកឡើងថា ក្រុមហ៊ុនសម្លៀកបំពាក់ Tory Burch របស់ខ្លួនមិនមែនជោគជ័យតែឯងពិតមែន ប៉ុន្តែចំណុចខ្លាំងដែលធ្វើឲ្យអ្នកស្រីបន្តអាចដើរមកទល់នឹងសព្វថ្ងៃ គឺ មហិច្ឆតាហ៊ានចាប់យកក្ដីស្រមៃជាមួយនឹងការផ្ដោតលើគោលដៅផងដែរ។
២. មានភាពឯករាជ្យលើខ្លួនឯង– Sheryl Sandberg

អ្នកស្រី Sheryl Sandberg ជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារ និងជានាយកផ្នែកប្រតិបត្តិ ក្នុងក្រុមហ៊ុនហ្វេសប៊ុក។ ស្ត្រីវ័យ ៥១ ឆ្នាំរូបនេះ និយាយថា មនុស្សស្រីសម័យថ្មីរមែងបង្កើតហានិភ័យសម្រាប់ខ្លួនឯងជារឿយៗដោយមិនព្រមផ្ដល់ឱកាសឲ្យខ្លួនទទួលបានសេរីភាព និងចូលចិត្តពឹងផ្អែកលើអ្នកដទៃខ្លាំងពេក។
Sheryl Sandberg មានប្រសាសន៍ទៀតថា ទោះបីអតីតកាលមនុស្សស្រីមិនសូវមានការលើកស្ទួយ តែបច្ចុប្បន្នវាផ្ទុយគ្នាហើយ។ ចំពោះអ្នកស្រីមិនដែលចុះញមឡើយ ព្រោះខ្លួនមិននិយមនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃទាំងស្រុងទេ បែបនេះហើយទើបសម្រេចចិត្តចូលប្រឡូកក្នុងសង្គម ដើម្បីបានធ្វើរឿងដែលខ្លួនស្រឡាញ់។
៣. មិនចុះចាញ់នឹងបញ្ហា– Beyonce

តារាចម្រៀង Beyonce ជាសិល្បការរិនីជនជាតិអាមេរិក បង្ហើបប្រាប់ថា មូលហេតុដែលនាំឲ្យខ្លួនអាចឈរជើងរហូតដល់បច្ចុប្បន្នគឺនាងតែងតែបង្វឹកខ្លួនឯងឲ្យក្រោកឈរឡើងជានិច្ច នៅពេលដែលជួបឧបសគ្គ។ តារាស្បែកខ្មៅរូបនេះ បន្តថា ជាញឹកញាប់នៅពេលបញ្ហាចូលមក នាងមិនដែលប្រលែងចោលនោះទេ ដោយតែងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖បច្ចេកវិទ្យា និងការផ្លាស់ប្តូរសេដ្ឋកិច្ច កំពុងគម្រាមយកទីផ្សាររបស់ DHL
ចុចអាន៖សមាជិកសភាជប៉ុន ក្លាយជាមហាសេដ្ឋីដោយការលក់សេវាកម្មហត្ថលេខាតាមអ៊ីនធឺណិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


