KPT+
៥ ចំណុចអ្នកជំនាញសរសៃសក់មិនធ្វើដាច់ខាត
លោក Joseph Maine នាយកសិល្បៈនៃ Color Wow និងជាសហស្ថាបនិកនៃម៉ាក Trademark Beauty បានចែករំលែកនូវកំហុសខ្លះដែលគាត់មិនដែរធ្វើដាក់សក់របស់គាត់ទាល់តែសោះ ៖

១. ប្រើសាប៊ូស្រាលៗ
សាប៊ូស្រាលៗធ្វើឲ្យអ្នកមានអារម្មណ៍ថាសក់មានទម្ងន់ហើយក្រាស់ ប៉ុន្តែវាមិនបានសម្អាតស្បែកក្បាលស្អាតឥតខ្ចោះទេបណ្ដាលឲ្យបង្កបាក់តេរី រមាស់ និងជ្រុះសក់ជាដើម ។
២. គេងចងសក់
បើចង់គេងចងសក់ អ្នកគប្បីប្រើចំណងធ្វើពីសូត្រទើបមិនបណ្ដាលឲ្យសក់បាក់ ។

៣. ប្រើឧបករណ៍ធ្វើសក់ក្ដៅបន្ទាប់ពីបាញ់ស្ព្រៃយ៍
អ្នកខ្លះធ្វើបែបនេះដើម្បីម៉ូដសក់ជាប់ល្អ តាមពិតសក់នឹងឆេះខូចលឿនជាងការរំពឹងទុកទៅទៀត ។
៤. ប្រើផលិតផលថ្លៃដោយមិនដឹងពីគុណភាព
ផលិតផលនោះអាចនឹងមានឈ្មោះល្បី ចេញពីក្រុមហ៊ុនស្តង់ដារ ហើយលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែទាំងនេះមិនបានកំណត់នូវគុណភាពល្អសមស្របជាមួយសរសៃសក់របស់អ្នកឡើយ ។
៥. កាត់សក់ដើម្បីឲ្យដុះវែងជាងមុន
មិនតិចអ្នកទេដែលមានទម្លាប់កាត់សក់ដើម្បីឲ្យដុះវែងជាងមុន ជាក់ស្ដែងសរសៃសក់មិនដុះកាន់តែលឿនបន្ទាប់ពីកាត់ដូចពាក្យចចាមអារ៉ាមទេ ។

សក់ជាផ្នែកមួយដ៏សំខាន់នៃសម្រស់មនុស្សគ្រប់គ្នាទាំងបុរសនិងនារី មិនតែប៉ុណ្ណោះវាអាចបញ្ជាក់ពីស្ថានភាពសុខភាពរបស់យើងថែមទៀតផង ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


