KPT+
អ្នកផ្សងព្រេងម្នាក់ចំណាយពេលជាង ១០ថ្ងៃ ដើម្បីយកទង់ជាតិខ្មែរ ទៅជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បុរសជនជាតិខ្មែរមួយរូប បានបង្ហោះលើបណ្ដាញសង្គម Facebook របស់ខ្លួន ពីមោទនភាព ដែលលោកបាននាំយកទង់ជាតិខ្មែរទៅជំរុំមូលដ្ឋានភ្នំអេរើរ៉េស មានកម្ពស់ ៥ ៣៦៤ ម៉ែត្រ ដែលនេះគឺជាក្ដីប្រាថ្នាធំមួយរបស់លោក។

លោក ជួន ភិរម្យ វ័យ ៤២ឆ្នាំ ជាអ្នកស្រឡាញ់ដំណើរកម្សាន្តបែបផ្សងព្រេងអស់រយៈពេលប្រហែល២០ឆ្នាំមកហើយ បានលើកឡើងថា៖ “ជាមួយនិងមោទនភាពជាតិខ្មែរ! ខ្ញុំអាចលើកទង់ជាតិប្រទេសកម្ពុជានៅ Everest Base Camp ស្ថិតក្នុងជួរភ្នំហិមាល័យ (Himalayas) ដោយថ្មើរជើងពីតំបន់ Lukla ទៅ EBC ត្រឡប់មកវិញចំនួន ១១ថ្ងៃ ចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ ជាការសម្រេចនៅក្តីសុបិនមួយក្នុងចំណោមក្តីសុបិនផ្សេងទៀតរបស់ខ្ញុំ”។

គួររំលឹកថា កាលខែតុលា ឆ្នាំ២០១២ មានយុវជនខ្មែរម្នាក់ ឈ្មោះ លឹម ពិសិដ្ឋ វ័យ២៨ឆ្នាំ ជាមនុស្សចូលចិត្តដើរលេងស្គាល់កន្លែងជាច្រើន ដោយបានចំណាយប្រាក់ និងពេលជាច្រើនសម្រាប់ការដើរកម្សាន្ត។ ក្តីសុបិនចុងក្រោយរបស់លោក គឺយកទង់ជាតិកម្ពុជាទៅដោតលើភ្នំអេវើរ៉េស។ ពិសិដ្ឋ មានបំណងឡើងទៅកាន់ចំណុចមួយមានឈ្មោះថា ឌីសាខេម (Desacame) ដែលមានកម្ពស់ ៥ ៣០០ ម៉ែត្រ ជាទីដែលត្រូវដោតទង់ជាតិនៅទីនោះ ប៉ុន្តែលោកឡើងបានកម្ពស់តែ ៣ ៨០០ ម៉ែត្រប៉ុណ្ណោះ ក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយបានបាត់បង់ជីវិតនៅទីនោះ ខណៈលោកមានបញ្ហាសុខភាពតាំងពីមុនចេញដំណើរពីកម្ពុជា។

គួរបញ្ជាក់ថា ភ្នំអេវឺរ៉េស ស្ថិតនៅចន្លោះព្រំប្រទល់រវាងប្រទេសនេប៉ាល់និងប្រទេសចិន។ ការវាស់វែងភ្នំអេវឺរ៉េសលើកដំបូងបំផុតត្រូវបានធ្វើឡើងក្នុងឆ្នាំ១៨៥៤ ដោយកម្ពស់ភ្នំនេះដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនោះ គឺ ៨ ៨៤៨ ម៉ែត្រ ដែលត្រូវបានវាស់វែងដោយឥណ្ឌាក្នុងរយៈពេលមួយសតវត្សរ៍ក្រោយមក។ ក្នុងឆ្នាំ១៩៩៩ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ក្រុមការងារអាមេរិកាំងមួយក្រុមដែលឧបត្ថម្ភដោយសារមន្ទីរវិទ្យាសាស្ត្រក្រុង បុសស្តុន និងអង្គការស្រាវជ្រាវភូមិសាស្ត្រ National Geographic Society បានសន្និដ្ឋានថា ភ្នំនេះខ្ពស់ជាង ៨ ៨៥០ ម៉ែត្របន្តិច។ ប៉ុន្តែ៦ឆ្នាំក្រោយមក បេសកកម្មរបស់ចិនទៅកាន់កំពូលភ្នំនេះបានបន្ទាបកម្ពស់ភ្នំនេះ ដោយនិយាយថា វាស់ពីថ្មនៅលើកំពូលភ្នំនេះ គឺមានកម្ពស់តែ ៨ ៨៤៤,៤៣ ម៉ែត្រតែប៉ុណ្ណោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ