KPT+
មកដឹងការចំណាយលម្អិត ក្នុងដំណើរយកទង់ជាតិកម្ពុជា ទៅដល់ជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស
រសៀលម្សិលមិញ កម្ពុជាថ្មី បានផ្សាយព័ត៌មានស្ដីពី “អ្នកផ្សងព្រេងម្នាក់ចំណាយពេលជាង ១០ថ្ងៃ ដើម្បីយកទង់ជាតិខ្មែរ ទៅជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស” ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ព្រមទាំងមានចម្ងល់ទាក់នឹងខ្ទង់ចំណាយក្នុងការធ្វើដំណើរនោះ។ ដើម្បីស្រាយចម្ងល់របស់មហាជន នៅថ្ងៃនេះ កម្ពុជាថ្មី សូមលាតត្រដាងពី ការចំណាយរបស់ លោក ជួន ភិរម្យ ជាកូនខ្មែរ ដែលបានយកទង់ជាតិខ្មែរទៅដល់ជំរុំមូលដ្ឋានភ្នំអេវឺរ៉េស ជាតំបន់ភ្នំខ្ពស់នៃពិភពលោក និងមានគ្រោះថ្នាក់ឆក់យកជីវិតអ្នកឡើងភ្នំជាច្រើននាក់។

លោក ជួន ភិរម្យ បានឱ្យ កម្ពុជាថ្មី ដឹងថា ចំពោះការធ្វើដំណើរឡើងទៅដល់ជំរុំមូលលដ្ឋានភ្នំអេវឺរ៉េសនេះ លោកចំណាយសរុបទាំងអស់ អស់ប្រហែល ២ ៨០០ ដុល្លារសហរដ្ឋអាមេរិក។

លោក ជួន ភិរម្យ បញ្ជាក់បន្ថែមថា៖ “ខ្ញុំចំណាយលើកការទិញសំបុត្រយន្តហោះអស់ ៨០០ ដុល្លារ, ទិញកញ្ចប់ទេសចរណ៍ ១ ២០០ ដុល្លារ, ថ្លៃធានារ៉ាប់រងជីវិត ៣៤០ ដុល្លារ, សម្ភារផ្សេងៗអស់ ២០០ ដុល្លារ ហើយការហូបចុក និងស្នាក់នៅ អស់ ២៦០ ដុល្លារ។

លោក ជួន ភិរម្យ បានឱ្យដឹងបន្ថែមថា ការចំណាយទាំងអស់ គឺជាថវិកាផ្ទាល់ខ្លួន ពោលគឺមិនមែនប្រាក់បេសកកម្ម ឬទទួលបានការឧបត្ថម្ភពីខាងណាទេ។ បន្ទាប់ពីបានមកដល់ ជំរុំមូលដ្ឋានភ្នំអេវឺរ៉េសនេះ លោកមិនទាន់ទៅណាភ្លាមៗទៀតនោះទេ ប៉ុន្តែលោកនៅតែមាន មហិច្ឆតា នាំយកទង់ជាតិខ្មែរទៅកាន់ភ្នំខ្ពស់ជាងគេបន្តទៀត។

លោក ជួន ភិរម្យ មានប្រសាសន៍បញ្ជាក់ថា៖ “បាទ សម្រាប់បេសកកម្មបន្តទៀត មិនទាន់គិតទេ ដោយសារទៅដល់កំពូលមានចំណាយច្រើន និងមានហានិភ័យខ្ពស់។ ប៉ុន្តែ ខ្ញុំមានបំណងយកទង់ជាតិខ្មែរនៅភ្នំខ្ពស់ជាងគេតំបន់ African Mount Kilimanjaro តែមិនទាន់ដឹងពេលណា”។

គួរបញ្ជាក់ថា លោក ជួន ភិរម្យ មានវ័យ ៤២ឆ្នាំ ជាអ្នកស្រឡាញ់ដំណើរកម្សាន្តបែបផ្សងព្រេងអស់រយៈពេលប្រហែល២០ឆ្នាំមកហើយ។ នៅពេលនេះ លោកមានមោទនភាពដែលអាចលើកទង់ជាតិប្រទេសកម្ពុជាទៅដល់ ជំរុំមូលដ្ឋាន ភ្នំអេវឺរ៉េស (Everest Base Camp) ដែលស្ថិតក្នុងជួរភ្នំហិមាល័យ (Himalayas) ដោយថ្មើរជើងពីតំបន់ Lukla ទៅ EBC ត្រឡប់មកវិញចំនួន ១១ថ្ងៃ ក្នុងចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ។ នេះជាការសម្រេចក្តីសុបិនមួយក្នុងចំណោមក្តីសុបិនផ្សេងទៀតរបស់លោក។

ភ្នំអេវឺរ៉េស ស្ថិតនៅប្រទេសនេប៉ាល់ តាមបណ្តោយព្រំដែននេប៉ាល់ និងចិន។ ភ្នំអេវឺរ៉េស មានកម្ពស់ប្រមាណ ៨៨៤៨ម៉ែត្រ ជាប់ចំណាត់ថ្នាក់ ទី១ ក្នុងចំណោមភ្នំខ្ពស់ជាងគេលើពិភពលោក។ មនុស្សជាច្រើនជាតិសាសន៍បានឡើងភ្នំអេវឺរេស ដើម្បីដោតទង់ជាតិប្រទេសរបស់ខ្លួន ក្នុងនោះមានអ្នកខ្លះជោគជ័យ ឯអ្នកខ្លះទៀតបានបាត់បង់ជីវិតដោយសារខ្សោះកម្លាំង និងអាកាសធាតុត្រជាក់ខ្លាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


