KPT+
មហាសេដ្ឋីមានជាងគេនៅអាស៊ី ពាក់នាឡិកាតម្លៃធូរថ្លៃ តែបែររស់នៅផ្ទះថ្លៃជាងគេបំផុតក្នុងលោក
មហាសេដ្ឋីឥណ្ឌា Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធចំនួន៨៣៤ ពាន់លានដុល្លារអាមេរិក បច្ចុប្បន្នគឺជាអ្នកមានបំផុតនៅអាស៊ី ដែលជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។

ថ្វីបើមានទ្រព្យសម្បត្តិក៏ដោយ ក៏មហាសេដ្ឋីជំនួញវ័យ៦៥ ឆ្នាំរូបនេះមិនដែលបោះបង់ចោលនូវរូបភាពដែលឆ្នៃប្រឌិតយ៉ាងយកចិត្តទុកដាក់ពីបុរសសាមញ្ញម្នាក់ ដែលបង្ហាញឲ្យឃើញនៅក្នុងស្ទីលនៃការស្លៀកពាក់របស់គាត់។ លោក Ambani ជាធម្មតាពាក់អាវដៃខ្លីពណ៌សសាមញ្ញ និងខោខ្មៅជើងធំទូលាយ ដែលជាជម្រើសដែលបំផុសគំនិតដោយឪពុករបស់គាត់គឺ Dhirubhai Ambani ដែលបានបង្កើតក្រុមហ៊ុន Reliance Industries ក្នុងឆ្នាំ ១៩៥៨ ។
យោងតាមទំព័រមួយបានបញ្ជាក់ថា លោក Mukesh Ambani តាមពិតលោកអាចទិញនាឡិកាថ្លៃបំផុតដែលមិនធ្លាប់ផលិតរាប់មិនអស់ ប៉ុន្តែលោកបែរជ្រើសរើសរក្សារូបរាងសាមញ្ញនិងពាក់នាឡិកាដែលមិនមានភាពលេចធ្លោនោះទេ។
រូបថតដែលមិនទាន់មានកាលបរិច្ឆេទត្រូវបានគេចែកចាយដោយបណ្ដាញសង្គម The Indian Horology ហើយបាននិយាយថាវាជា Rolex Cellini 6621/8S ពាក់ដោយបុរសមានបំផុតនៅអាស៊ី។ Rolex Cellini គឺជាម៉ូដែលដែលឈប់ផលិត។ បច្ចុប្បន្ននេះវាលក់ក្នុងតម្លៃប្រហែល៨,៥០០ដុល្លារ នៅលើវេទិកានាឡិកាដែលប្រើរួច ដែលធ្វើឲ្យវាក្លាយជានាឡិកា Rolex ដែលមានតម្លៃសមរម្យបំផុត។ នាឡិកា Rolex Cellini 6621/8S គឺសម្រាប់ស្ត្រី ហើយវាជាជម្រើសដ៏ចម្លែករបស់លោក Ambani ។
នាឡិកានេះមានស្រោមមាស 18k ខ្សែពណ៌ត្នោតមានលំនាំរាងពងក្រពើ និងប្រើថ្ម។ Rolex រូបរាងធម្មតានេះគឺផ្ទុយស្រឡះពីនាឡិកាដ៏កម្រមានតម្លៃ៩លានដុល្លារ Patek Philippe Grandmaster Chime 6300G ដែលពាក់ដោយកូនប្រុសរបស់លោក Mukesh Ambani លោក Anant Ambani នៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះ។ Grandmaster Chime 6300G គឺជានាឡិកាដ៏ស្មុគស្មាញបំផុតដែលមិនធ្លាប់ផលិតដោយ Patek Philippe។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកសង្កេតការណ៍បានបញ្ចាក់ច្បាស់ៗថា កុំចាញ់បោកភាពសាមញ្ញនៃជម្រើសសំលៀកបំពាក់ និងនាឡិការបស់បុរសមានបំផុតនៅអាស៊ីនេះឲ្យសោះ។ តាមពិតទៅ មហាសេដ្ឋីរូបនេះ និងគ្រួសារបានជួបនឹងជីវិតដ៏ប្រណិតដែលមិនធ្លាប់មានពីមុនមក។ គ្រួសាររបស់លោក Ambani កំពុងរស់នៅក្នុងផ្ទះដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក។ វាជាអគារខ្ពស់២៧ជាន់ក្នុងទីក្រុង Mumbai ដែលមានតម្លៃសាងសង់រហូតដល់ទៅ ១ ពាន់លានដុល្លារ។ ការចំណាយបែបនេះធ្វើឲ្យវាក្លាយជាផ្ទះឯកជនថ្លៃបំផុតនៅលើពិភពលោក។

ក្នុងនាមជាអ្នកមានបំផុតម្នាក់ មហាសេដ្ឋីឥណ្ឌា Mukesh Ambani ក៏មានយន្តហោះឯកជនចំនួន៣ ដែរគឺ Falcon 900EX, Airbus A319 និង Boeing Business Jet ដែលមិនតិចជាងសណ្ឋាគារលំដាប់ផ្កាយ៧ ដែលកំពុងហោះហើរនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាឡិកាដៃរបស់អធិរាជចុងក្រោយប្រទេស ចិន បំបែកកំណត់ត្រាដេញថ្លៃខ្ពស់បំផុត
-
កីឡា១ សប្តាហ៍ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ប្រាយុទ្ធ ៖ ខ្ញុំនៅតែជានាយករដ្ឋមន្ត្រី ថៃ
-
កីឡា១ សប្តាហ៍ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
កីឡា៥ ថ្ងៃ មុន
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា