KPT+
វិធីកាន់ទូរសព្ទអាចឲ្យអ្នកផងសម្គាល់ដឹងពីបុគ្គលិកលក្ខណៈរបស់យើង
ចរិតខ្លាំង និងខ្សោយរបស់អ្នកអាចត្រូវគេសម្គាល់បានយ៉ាងច្បាស់ ដោយសារទម្លាប់នៃការកាន់ទូរសព្ទប្រើប្រចាំថ្ងៃ។
១. ប្រើមេដៃ និងប្រើតែដៃមួយចំហៀង

អ្នកជាមនុស្សរីករាយ និងតែងតែសំឡឹងមើលអ្វីៗក្នុងភាពវិជ្ជមាន។ ធម្មជាតិរបស់អ្នកមិនចេះខ្វល់ខ្វាយច្រើន ហើយពូកែដោះស្រាយបញ្ហា ព្រមជាមួយទំនុកចិត្តខ្ពស់លើខ្លួនឯង។ បើនិយាយពីទំនាក់ទំនង អ្នកមិនងាយផ្ដល់ទំនុកចិត្តលើនរណាងាយៗទេ ប៉ុន្តែបើដាក់ចិត្តថាស្រឡាញ់ហើយ ក៏មិនងាយបោះបង់គ្នាដែរ។
២. ប្រើមេដៃ និងយកដៃម្ខាងទៀតជួយទ្រ

អ្នកជាមនុស្សមានភាពឈ្លាសវៃ និងប្រយ័ត្នប្រយែងពេលធ្វើការសម្រេចចិត្ត ឬទាមទារអ្វីមួយ។ ជាបុគ្គលដែលខ្វល់ខ្វាយចំពោះសម្ដីអ្នកដទៃនិងការគិតរបស់គេមកលើខ្លួន នេះក៏ដោយសារធម្មជាតិរបស់អ្នកគឺចូលចិត្តយកចិត្តទុកដាក់ជាមួយអ្នកផ្សេង។ បើនិយាយដល់ទំនាក់ទំនងមិត្តភ័ក្ដិ ឬស្នេហា អ្នករមែងចាញ់ប្រៀបគេ និងច្រើនតែជួបមនុស្សបោកប្រាស់ជាញឹកញាប់។
៣. ប្រើមេដៃទាំងពីរក្នុងពេលតែមួយ

មនុស្សដែលមានប្រសិទ្ធភាពកិច្ចការគ្រប់យ៉ាង និងរហ័សរហួនគឺជាអ្នកនេះឯង។ អ្នកជាមនុស្សពូកែ ហើយអាចវិភាគបញ្ហាក្នុងរយៈពេលដ៏ខ្លី។ ជាបុគ្គលម្នាក់ពូកែរៀបចំ ពូកែគ្រោងការណ៍ និងពូកែយកចិត្តមនុស្ស។ ក្នុងជីវិតស្នេហាវិញ អ្នកពិបាកយកឈ្នះបេះដូងរបស់គេណាស់ ហើយខូចចិត្តដោយសារការបែកបាក់ជាច្រើនលើកច្រើនសារ។
៤. ប្រើចង្អុលដៃ និងដៃម្ខាងទ្រទូរសព្ទ

ធម្មជាតិរបស់អ្នកជាមនុស្សមានសិល្បៈច្រើនក្នុងខ្លួន និងចេះច្នៃប្រឌិតខ្ពស់។ ជារឿយៗ គំនិតរបស់អ្នកត្រូវបានទទួលយក និងកោតសរសើរពីអ្នកដទៃនិងមនុស្សជាច្រើនទៀត។ នៅកន្លែងធ្វើការអ្នកក៏ទទួលបានការគោរពខ្លាំងផងដែរ ដោយសារចរិតរួសរាយរបស់អ្នក។ ចំពោះស្នេហាវិញ អ្នកខ្មាសអៀនច្រើន ពេលខ្លះស្ទើរតែមិនធ្វើអ្វីទាំងអស់ និងខ្លះទៀតញាប់ញ័រធ្វើអ្វីមិនត្រូវក៏មាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Uesful Gen
ចុចអាន ៖ការស្រាវជ្រាវថ្មី៖ ស្ត្រីរៀបការជាមួយបុរសក្មេងជាង ១០ ឆ្នាំ បង្កើនអត្រាមរណភាពខ្ពស់
ចុចអាន៖ហេតុផលខ្លះដែលច្រានយើងចេញពីជណ្ដើរជោគជ័យតាំងពីទើបចាប់ផ្ដើមដំបូងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


