KPT+
ហេតុផលខ្លះដែលច្រានយើងចេញពីជណ្ដើរជោគជ័យតាំងពីទើបចាប់ផ្ដើមដំបូងៗ
នៅពេលនៅពេលចាប់ផ្ដើមដំបូងៗ មនុស្សជួបការបរាជ័យជារឿយៗ វាមិនចម្លែកអ្វីទេ។ មូលហេតុនេះ អាចមកពីពួកគេបានបញ្ឈប់ការខំប្រឹង ទើបមិនអាចសម្រេចក្តីសុបិនរបស់ខ្លួនបាន។
ទាំងនេះជាហេតុផលទូទៅខ្លះៗដែលធ្វើឱ្យមនុស្សបរាជ័យ៖
គិតអវិជ្ជមាន៖ គំនិតអវិជ្ជមានជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងដែលនាំមនុស្សភាគច្រើនឲ្យបរាជ័យទាំងមិនទាន់ចាប់ផ្ដើម។ មនុស្សទុទ្ទិដ្ឋិនិយមច្រើនតែមានផលិតភាពការងារទាប ហើយថែមទាំងបង្កើតឲ្យមានបរិយាកាសអវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន និងជាហេតុធ្វើឲ្យខ្លួនឯងរកមិនឃើញពន្លឺជីវិត។

មិនដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួន៖ មនុស្សម្នាក់ៗសុទ្ធតែមានភាពខុសគ្នានិងប្លែកពីគេ ហើយមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាត្រូវដឹងពីអ្វីដែលជាសមត្ថភាពខ្លាំងខ្លួនឯង ព្រោះវាអាចកំណត់ពីអំណាចរបស់ខ្លួន។ ចំណែកឯការដឹងពីភាពខ្សោយ អាចធ្វើឲ្យពួកគេរកឃើញចំណុចខ្វះខាតដើម្បីកែលម្អឲ្យពូកែបាន។ ប៉ុន្តែមនុស្សមួយចំនួនមិនរកឃើញចំណុចទាំងពីរនេះឡើយ។
គោលដៅមិនច្បាស់លាស់៖ ភាពមិនប្រាកដប្រជានៃគោលដៅរារាំងមនុស្សមិនឲ្យទទួលបានជោគជ័យ។ មនុស្សភាគច្រើនកំណត់គោលដៅ នៅតែលើក្រដាសប៉ុណ្ណោះ ប៉ុន្តែមិនដែលអនុវត្តទាល់តែសោះ នោះក៏ជាបរាជ័យមួយដែរ។ ការសម្រេចគោលដៅមួយត្រូវការការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ណាស់ ហើយបើនៅតែធ្វើអ្វីបែបលេងៗ មិនមានភាពមិនច្បាស់លាស់ តើសម្រេចលទ្ធផលល្អយ៉ាងមែចនឹងកើតទៅ?
របៀបរស់នៅរញ៉េរញ៉ៃ៖ ការរៀបចំរបៀបរស់នៅនៃជីវិត ពិតជាមានសារៈសំខាន់ ដើម្បីឈានដល់ការរៀបរយឬជោគជ័យ។ មនុស្សខ្វះសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងជីវិត អាចជាមូលហេតុមួយនៃការបរាជ័យ ព្រោះមិនដឹងចាប់ពីណាទៅណា ធ្វើឲ្យបែកខ្ញែកគំនិត និងមិនអាចធ្វើតាមផែនការដែលគ្រោងទុក។

ឆាប់បោះបង់ចោល៖ ជាធម្មតាមនុស្សបោះបង់ចោលគោលដៅ ព្រោះគិតថា វាជាមធ្យោបាយងាយស្រួលជាងមុន។ ពួកគេបោះបង់ចោលគោលដៅរបស់ខ្លួនពីការភ័យខ្លាចនៃការបរាជ័យ តែទីបំផុតពួកគេបរាជ័យដដែល។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មនុស្សជាច្រើនគឺពួកគេមិនដែលបោះបង់ចោលឡើយ។ ពួកគេបរាជ័យច្រើនដងយ៉ាងណា ក៏ពួកគេក្រោកមកហើយបន្តការតស៊ូជានិច្ច។
មិនសូវខំប្រឹង៖ ផ្លូវទៅកាន់ភាពជោគជ័យមិនដែលជាផ្លូវងាយស្រួលទេ។ គោលដៅដែលទទួលបានផ្លែផ្កាច្រើន ក៏ជាការប្រកួតប្រជែងបំផុតនិងត្រូវការការខិតខំច្រើនបំផុត។ គ្មាននរណាអាចរំពឹងថា នឹងទទួលបានជោគជ័យត្រឹមតែមួយយប់ដោយគ្មានការខិតខំឡើយ។ ការសម្រេចគោលដៅនីមួយៗអាចចំណាយពេលច្រើនខែនិងច្រើនឆ្នាំ។ ពួកគេត្រូវខិតខំធ្វើការទាំងយប់ទាំងថ្ងៃដោយការអត់ធ្មត់ និងអនុវត្តវាម្ដងហើយម្ដងទៀត។
ខ្វះទំនុកចិត្ត៖ ខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ ក្នុងអារម្មណ៍ខ្លាចតែចាញ់ ខ្លាចអ្វីៗមិនកើតការ។ អ្នកគ្មានទំនុកចិត្ត ការងារទំនាក់ទំនងជាមួយមនុស្សចេះតែមិនសមប្រកប។ មនុស្សមានទំនុកចិត្តលើខ្លួនឯងទទួលបានប្រយោជន៍ច្រើនយ៉ាង ពួកគេមិនខ្លាចបរាជ័យ ហើយតែងតែត្រៀមខ្លួនដើម្បីឈរលើអ្វីដែលពួកគេជឿជាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BORNREALIST
ចុចអាន៖វត្ថុ ៨ យ៉ាងទោះមានលុយវាល់លានក៏មិនអាចទិញបានដែរ
ចុចអាន៖ហេតុអ្វីលោក James Quincey អាចក្ដាប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


