Connect with us

KPT+

ប្រទេសទាំង ២១ សម្បូរបុរសតម្ពែកច្រើនជាងគេលើពិភពលោក

បានផុស

នៅ

បុរសជាច្រើនមកពីជុំវិញពិភពលោកកំពុងជួបបញ្ហាក្បាលតម្ពែក ទោះបីពួកគេខិតខំរកដំណោះស្រាយយ៉ាងណាក៏មិនបានប្រសើរឡើងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមគឺជា ទិន្នន័យគ្លីនិក Vantage Hair បានបង្ហាញពីប្រទេសទាំង ២១ ដែលសម្បូរបុរសតម្ពែកជាងគេបង្អស់លើពិភពលោក៖

១. សាធារណរដ្ឋ​ឆែក ៤២.៨ ភាគរយ

២. អេស្ប៉ាញ ៤២.៦ ភាគរយ

៣. អាល្លឺម៉ង់ ៤១.២ ភាគរយ

៤. បារាំង ៣៩.២៤ ភាគរយ

៥. ចក្រភពអង់គ្លេស ៣៩.២៣ ភាគរយ

៦. អ៊ីតាលី ៣៩.២ ភាគរយ

៧. ហូឡង់ ៣៩ ភាគរយ

៨. សហរដ្ឋអាមេរិក ៣៧.៩ ភាគរយ

៩. កាណាដា ៣៦.៣ ភាគរយ

១០. បែលហ្សិក ៣៦ ភាគរយ

១១. ស្វីស ៣៣.៨ ភាគរយ

១២. អូស្ត្រាលី ៣២.៨ ភាគរយ

១៣. ស៊ុយអែត ៣២.៧ ភាគរយ

១៤. ក្រិក ៣២ ភាគរយ

១៥. ន័រវេស ៣១.៨ ភាគរយ

១៦. អូទ្រីស ៣១.៧៥ ភាគរយ

១៧. ដាណឺម៉ាក ៣១.០៣ ភាគរយ

១៨. ព័រទុយហ្គាល់ ៣១ ភាគរយ

១៩. អៀរឡង់ ៣០.២ ភាគរយ

២០. ហ្វាំងឡង់ ៣០ ភាគរយ

២១. នូវែលសេឡង់ ២៩ ភាគរយ

យោងតាមសមាគមអ្នកជ្រុះសក់អាមេរិក (AHLA), ៩៥ ភាគរយនៃបុរសជ្រុះសក់គឺបណ្តាលមកពីជំងឺ alopecia androgenetic ដែលត្រូវគេស្គាល់ថាជា “ជំងឺតម្ពែក” ។

ជំងឺតម្ពែកបង្កឡើងដោយភាពប្រែប្រួលហ្សែនទៅជាអនុផលនៃអ័រម៉ូនតេស្តូស្តេរ៉ូនដែលហៅថា dihydrotestosterone (DHT) ដូច្នេះឫសសក់ដែលប្រតិកម្មនឹង DHT រួញទៅតាមពេលវេលា និងកាត់បន្ថយអាយុជីវិតរបស់សក់គ្រប់សរសៃ រហូតដល់ឫសឈប់បណ្ដុះសក់តែម្ដង ។

ជាការពិតណាស់ឱកាសនៃការតម្ពែកនឹងកើនឡើងតាមអាយុ ដោយសារតែពេលបុរសកាន់តែចាស់ អ័រម៉ូនតេស្តូស្តេរ៉ូនបំប្លែងទៅជា DHT ។

គេសង្កេតឃើញ ៨៥ ភាគរយនៃបុរសនឹងមានសក់ស្តើងជាងមុននៅអាយុ ៥០ ឆ្នាំ ហើយ ២៥ ភាគរយទៀតនឹងចាប់ផ្តើមតម្ពែកមុនអាយុ ២១ ឆ្នាំទៅទៀត ហើយមូលហេតុដែលរាំងស្ទះដល់ការដុះសក់នោះ គឺបណ្ដាលមកពីកង្វះវីតាមីន B12 និង D, biotin, riboflavin និងជាតិដែកជាដើម ៕

ប្រែសម្រួល ៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ជំនឿមិនពិត ៤ យ៉ាង អំពីក្បាលទំពែក បុរសៗតែងយល់ច្រឡំធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម